Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិត្ត​ហ្វូ​ន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ដាក់​ដំណើរការ​ប្រព័ន្ធគ្រប់គ្រង​សាលារៀន​

spot_img

​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​12 ខែមិថុនា ឆ្នាំ​2020 ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា អម​ជា មួយ​មន្ត្រីក្រោមឱវាទ រួម​ដំណើរ​ជាមួយ​លោក ហ្វុ​ង វ៉ាន់ គឿង​អគ្គនាយក​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ចុះទៅពិនិត្យ​សកម្មភាព និង​ការបណ្តុះបណ្តាល​កម្មវិធី​ប្រព័ន្ធគ្រប់គ្រង​ពត៌មាន​សាលារៀន ឬ School Information System នៅ​វិទ្យាល័យ​ហ៊ុនសែន​សេរីភាព តាខ្មៅ ខេត្តកណ្តាល​។ នេះ​គឺជា​ជំ​ហ៊ាន​ដំបូង​សំរាប់​មិត្ត​ហ្វូ​ន​ដើម្បី​ដាក់​អនុវត្ត​ប្រព័ន្ធគ្រប់គ្រង​នេះ​សំរាប់​សាលារៀន​ជាង ៣០០០ កន្លែង​នៅ​ទូទាំងប្រទេស​។​

​ប្រព័ន្ធគ្រប់គ្រង​សាលារៀន​ឬ  SIS ​គឺជា​ដំណោះស្រាយ​មួយ​ក្នុងចំណោម​ដំណោះស្រាយ​លេចធ្លោ​របស់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​សម្រាប់​វិស័យ​អប់រំ​ដែល​ត្រូវបាន​សាកល្បង​នៅ​វិទ្យាល័យ​ហ៊ុនសែន​សេរីភាព​តាខ្មៅ ហើយ​គ្រោង​នឹង​ពង្រីក​សម្រាប់​សាលារៀន​ទាំងអស់​នៅ​ទូទាំងប្រទេស​។ នៅក្នុង​កម្មវិធី​នេះ អ្នកជំនាញ​មិត្ត​ហ្វូ​ន​បានផ្តល់​ការណែនាំ រួម​នឹង​សំភារៈ​បណ្តុះបណ្តាល​អំពី​ប្រព័ន្ធ​នេះ​ដល់​គ្រូ​និង​សិស្ស​នៃ​វិទ្យាល័យ​។ វា​បាន​បង្ហាញថា​ប្រព័ន្ធ SIS ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ទូលំទូលាយ​សម្រាប់​អ្នកប្រើប្រាស់​ទាំងអស់​រួមទាំង​គ្រូបង្រៀន សិស្ស​និង​ឪពុកម្តាយ​របស់​ពួកគេ​។​

​ប្រព័ន្ធ​នេះ​អនុញ្ញាតឱ្យ​គ្រូបង្រៀន​ពិនិត្យមើល​និង​បញ្ចូល​វត្តមាន​របស់​សិស្ស ការសុំច្បាប់ និង​សម្គាល់​នៅក្នុង​ទម្រង់​អេឡិចត្រូនិក​ផ្ទាល់ខ្លួន​របស់​ពួកគេ​គ្រប់គ្រង​ពេលវេលា វាយតម្លៃ​ក្នុងការ​ប្រលង គ្រប់គ្រង​ថ្នាក់រៀន មើល​និង​ផ្ទៀងផ្ទាត់​ប្រវត្តិរូប​ផ្ទាល់ខ្លួន​ហើយ​លើសពីនេះ​ទៀត​ការផ្ញើ​និង​ទទួល​សារ​ជា​ដំណឹង​ដល់​សិស្ស​និង​ឪពុកម្តាយ​របស់​ពួកគេ​។ នៅ​ផ្នែក​ផ្សេងទៀត​សិស្ស​និង​ឪពុកម្តាយ​របស់​ពួកគេ​ក៏​អាច​ពិនិត្យមើល​ការចូលរួម​កំណត់ពេល​វេលា​ព័ត៌មាន​លំអិត​ថ្លៃ​សេវា និង​កាលបរិច្ឆេទ​ប្រឡង​ជាដើម​។ ពួកគេ​អាច​មើល​ប្រវត្តិរូប​កូនៗ របស់​ពួកគេ​គ្រប់ពេលវេលា ទទួលបាន​ការជូនដំណឹង​ពី​គ្រូ​ហើយក៏​អាច​ស្នើរ​តម្រូវការ​ទៅ​សាលារៀន​ផងដែរ​។ រាល់​សកម្មភាព​ទាំងអស់​នឹងត្រូវ​បាន​អនុវត្តតាម​អ៊ិន​ធឺ​ណិ​ត​ដោយ​ស្មា​ត​ហ្វូ​ន​ឬ​កុំព្យូទ័រ​បាន​យ៉ាង​ងាយស្រួល​បំផុត​។​

​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍ថា​៖ “​ខ្ញុំបាទ​ពិតជា​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​ដែល​បាន​ពាំនាំ​ប្រព័ន្ធគ្រប់គ្រង​សាលារៀន​នេះ​មកកាន់​ប្រទេស​កម្ពុជា​។ វា​នឹងធ្វើ​បំលាស់ប្តូរ​បរិបថ​ធ្វើការ​របស់​គ្រូបង្រៀន និង​ការសិក្សារ​របស់​សិស្ស​ជាខ្លាំង​”​។​ “​លើសពីនេះ​មិត្ត​ហ្វូ​ន​បាន​ជួយ​ទៅលើ​វិស័យ​អប់រំ​ជាច្រើន ដូចជា​ការភ្ជាប់​អ៊ីនធឺណិត​ទៅកាន់​សាលារៀន​ជាង​៣​ពាន់​កន្លែង​ទូទាំងប្រទេស និង​ការ​តម្លើង​ប្រព័ន្ធ​វីដេអូ​ខន​ហ្វ្រេ​ន​សម្រាប់​ក្រសួង​អប់រំ និង​មន្ទីរអប់រំ​ទូទាំង​ខេត្ត​ក្រុង​សម្រាប់​ការភ្ជាប់​ទំនាក់ទំនង​កំឡុងពេល​ជំងឺ​កូ​វីដ 19 វាយលុក​។​” លោក​ណ្ឌិ​ត​បន្ថែម​។​

​អ្នកគ្រូ លី សុខ​ហេង ជា​គ្រូបង្រៀន​មុខ​វិទ្យា​កុំព្យូទ័រ​នៅ​វិទ្យាល័យ​ហ៊ុនសែន​សេរីភាព តាខ្មៅ ខេត្តកណ្តាល​បាន​បញ្ចេញ​ចំណាប់អារម្មណ៍​ថា​៖ “​ប្រព័ន្ធគ្រប់គ្រង​សាលារៀន​នេះ​បាន​ផ្លាស់ប្តូរ​ទំលាប់​នៃ​ការធ្វើការ​របស់​ពួកយើង​ទាំងស្រុង​។ ការបញ្ចូល​ទិន្នន័យ​របស់​សិស្ស និង​ការគ្រប់គ្រង​សិស្ស​កាន់​តែមាន​ភាពងាយស្រួល​មិន​ថា​វត្តមាន អវត្តមាន ពិនិត្យ​កាលវិភាគ ការដាក់​ពិន្ទុ​តាមរយៈ​ការប្រលង -​ល​-​។ ហើយ​អាណាព្យាបាល​ក៏​អាច​តាមដាន​ការសិក្សា​របស់​កូនៗ​របស់​ពួកគេ​តាមរយៈ​សារ​ជូនដំណឹង​ទៅលើ​ទូរស័ព្ទដៃ​ផងដែរ​។​”

​លោក​ហ្វុ​ង វ៉ាន់ គឿង អគ្គនាយក​នៃ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​ថ្លែងថា​៖ “​នៅ​មិត្ត​ហ្វូ​ន​យើង​មិន​ត្រឹមតែ​ធ្វើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ តែ​យើង​មក​ដើម្បី​ចូលរួម​ជាមួយ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ផងដែរ​។ ដូច្នេះ​យើង​តែងតែ​ចូលរួម​ជាមួយ​ក្រសួង​អប់រំ ជាពិសេស​កំលុង​ពេលដែល​ជំងឺ​កូ​វីដ​19 កំពុង​រាតត្បាត​។ មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​ក្រសួង​អប់រំ​បានជ្រើសរើស​ជា​ដៃគូ​នៅក្នុង​ការដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធគ្រប់គ្រង​ពត៌មាន​សាលារៀន​នេះ​នៅ​វិទ្យាល័យ​ហ៊ុនសែន​សេរីភាព តាខ្មៅ និង​នៅ​សាលារៀន​ផ្សេងៗ​ទៀត​ក្នុងប្រទេស​កម្ពុជា​។​”

“​សាលារៀន​សរុប 3000​កន្លែង​នឹង​ទទួល​បានការ​តម្លើង​ប្រព័ន្ធគ្រប់គ្រង​នេះ ហើយ​យើង​ជឿជាក់ថា​វិស័យ​អប់រំ​នៅ​កម្ពុជា​នឹង​កាន់​តែមាន​ភាពប្រសើរឡើង និង​ជឿនលឿន​តាម​ទស្សនៈវិស័យ​របស់​ក្រសួង​អប់រំ​។ លើសពីនេះ ដោយសារ​យើង​ខ្លាំង​ទៅលើ​បច្ចេកវិទ្យា​ដូច្នេះ​យើង​សង្ឃឹមថា​ឆាប់ៗ​យើង​នឹង​ពាំ​នាំនូវ​មាតិកា​ឌីជីថល​សំខាន់ៗ​សម្រាប់​វិស័យ​អប់រំ​ដែលមាន​ដូចជា eBook ជាដើម ដើម្បី​សម្រួល​ដល់​បណ្ណាល័យ​ឌីជីថល​ផងដែរ​។​” លោក​បន្ថែម​។​

​មិត្ត​ហ្វូ​ន​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​ឈានមុខ​គេ​នៅ​កម្ពុជា​ដែល​តែង​ពាំ​នាំនូវ​បច្ចេកវិទ្យា​ថ្មីៗ​មក​បម្រើ​វិស័យ​ឯកជន និង​រដ្ឋ​ជាច្រើន​ជាពិសេស​នៅក្នុង​វិស័យ​អប់រំ​។ ជាមួយនឹង​ទស្សនៈវិស័យ “​អ្នក​យកចិត្តទុកដាក់ និង​ច្នៃប្រឌិត​ខ្ពស់​” មិត្ត​ហ្វូ​ន​នឹង​នៅតែ​បន្ត​អភិ​វ​ឌ្ឈ​ន៍​នូវ​ផលិតផល​ថ្មីៗ​របស់ខ្លួន​ឥតឈប់ឈរ​ដើម្បី​ប្រជាជន​កម្ពុជា និង​ប្រទេស​កម្ពុជា​ឲ្យ​កាន់​តែមាន​ភាពទាន់សម័យ​នៅក្នុង​យុគសម័យ​ឌីជីថល​នេះ​៕ ដោយ ៖ CEN

(​រូបភាព​៖ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន​)

spot_img
×