Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ក្រីក្រ​រង​ផលប៉ះពាល់​ពី​វិបត្តិ​កូ​វីដ​១៩ មក​ដាក់ពាក្យ​ស្នើ​ជំនួយ​ពី​រាជរដ្ឋាភិបាល​តាមរយៈ​អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​

spot_img

​បាត់ដំបង​៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​អំពាវនាវ និង​ជំរុញ​ពលរដ្ឋ​ក្រីក្រ ដែល​រង​ផលប៉ះពាល់​សេដ្ឋកិច្ច​ខ្លាំង ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ រស់នៅក្នុង​ខេត្តបាត់ដំបង មក​ដាក់ពាក្យ​ស្នើសុំ​ជំនួយ​ពី​រាជរដ្ឋាភិបាល តាមរយៈ​អាជ្ញាធរខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ដោះស្រាយ​ជូន​ឲ្យ​បាន​ទាន់ពេលវេលា ។​

​កាលរ​លើកឡើង​បែបនេះ ក្នុង​ពិធី​ចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​ចំនួន ៥០​គ្រួសារ​ក្នុង​សង្កាត់​ចម្ការ​សំរោង ក្រុង​បាត់ដំបង កាលពី​រសៀល​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​។​

​ឯកឧត្តម ងួន រតនៈ បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​នឹង​ការដោះស្រាយ​បញ្ហា​ពលរដ្ឋ ដោយសារ​បញ្ហា​ជំងឺ​កូ​វីដ​១៩ គឺ​កន្លងមក​អាជ្ញាធរខេត្ត សហការ​ជាមួយ​ក្រសួង​មុខងារសាធារណៈ ចុះ​ស្រង់​ស្ថិតិ ដើម្បី​ផ្ដល់​ជា​ជំនួយ​ដល់​ពួកគាត់​។ ចំពោះ​ការផ្ដល់​ជំនួយ​នេះ សម្រាប់តែ​ពលរដ្ឋ​ក្រីក្រ​លំបាក​ខ្លាំង មក​ដាក់ពាក្យ ដើម្បី​ឲ្យ​អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​ធ្វើការ​វាយតម្លៃ និង​មើល​ទៅតាម​លទ្ធភាព​ជាក់ស្ដែង​របស់​ពលរដ្ឋ មុន​នឹងធ្វើ​របាយការណ៍​ទៅ​រាជរដ្ឋាភិបាល ដើម្បី​ទទួលបាន​ជំនួយ​ពី​រាជរដ្ឋាភិបាល​។ បច្ចុប្បន្ន​ក្នុង​ខេត្តបាត់ដំបង កំពុង​ជួប​នូវ​វិបត្តិ​ចំនួន​២ គឺ​បញ្ហា​ពលរដ្ឋ​រង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច ដោយសារ​ជំងឺ​កូ​វីដ​១៩ និង​បញ្ហា​មួយទៀត​គឺ​គ្រោះធម្មជាតិ រហូតមកដល់​ពេលនេះ មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង​ប្រមាណ​ជាង ១០០០​គ្រួសារ បាន​រង​ផលប៉ះពាល់​គ្រោះធម្មជាតិ​នេះ​៕
​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×