Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ទទួល​បានជា​បណ្ដើរ គម្រោង​ប្រាក់កម្ចី​របស់ RDB ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម នៅ​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង​៖ ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង បានទទួល​ប្រាក់កម្ចី​ជា​បន្តបន្ទាប់ ក្នុងការ​ពង្រីក​របរ​កសិកម្ម​របស់​ពួកគាត់​ឲ្យ​កាន់តែ​ធំ​ជាង​មុន តាមរយៈ​ថវិកា​របស់​រាជរដ្ឋាភិបាល ដែល​ផ្ដល់​ដល់​ធនាគារ​អភិវឌ្ឍន៍ជនបទ​កសិក​ម្ម (RDB)​ស្ថិតក្នុង​គម្រោង​អេ​ម ដើម្បី​ផ្ដល់​ជា​ប្រាក់កម្ចី​ក្នុង​អត្រា​ការប្រាក់​ទាប ជូន​ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន ពិសេស​ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​១៩​នេះ​។​

​លោក ណែម លន ប្រធានការិយាល័យ​ចល័ត​ធនាគារ​អភិវឌ្ឍន៍ជនបទ​កសិក​ម្ម​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ថវិកា​របស់​រាជរដ្ឋាភិបាល​ផ្ដល់​ដល់ RDB ដើម្បី​ផ្ដល់​ជា​ប្រាក់កម្ចី​ដល់​ពលរដ្ឋ ក្នុងការ​ពង្រីក​វិស័យ​កសិកម្ម​នេះ មាន​ចំនួន​ប្រមាណ​១០​លាន​ដុល្លារ ដោយ​កសិករ​អាច​ខ្ចីប្រាក់​ពី​ធនាគារ​នេះ ទៅតាម​តម្លៃ​ប្លង់​របស់ខ្លួន ដូច​ប្លង់ដី​មានតម្លៃ​១​ម៉ឺន​ដុល្លារ ពួកគាត់​អាច​ខ្ចី​បាន ៥០០០​ដុល្លារ ដែល​ប្រាក់​នេះ គឺ​សម្រាប់​ពលរដ្ឋ​ទូទាំងប្រទេស​។ ចំពោះ​ប្រាក់កម្ចី ដែល​ស្ថិតក្នុង​គម្រោង​អេ​ម សម្រាប់​ខេត្តបាត់ដំបង គឺ​ត្រូវបាន​ពលរដ្ឋ​នៅ​គ្រប់​ស្រុក​បានមក​ខ្ចី ដែល​ចាប់ពី​ឆ្នាំ​២០១៨​មក មាន​ច្រើន​គ្រួសារ ដោយ​អ្នកខ្លះ​ខ្ចី​យកទៅ​ពង្រីក​របរ​ចិញ្ចឹម​មាន់ ធ្វើ​ដំឡូង​មី បន្លែ និង​ស្រូវ​ក្រអូប ហើយ​គម្រោង​អេ​ម​នេះ ក៏​ផ្ដោតទៅលើ​ការធ្វើ​សូត្រ​ស្រស់​ផងដែរ​។​

​ក្រុម​កសិករ​ដែល​បានទទួល​នូវ​ប្រាក់កម្ចី​ពី RDB ក្រោម​គម្រោង​របស់​អេ​ម ក្នុង​សហគម​ន៍តា​សី​សាមគ្គី ស្ថិតក្នុង​ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល បាន​លើកឡើងថា គម្រោង​ប្រាក់កម្ចី​របស់ RDB នេះ មាន​លក្ខណៈ​ល្អប្រសើរ ទាំង​អត្រា​ការប្រាក់​ទាប និង​មាន​ភាពងាយស្រួល​ក្នុង​រៀបចំ​ឯកសារ ខ្ចី ហើយ​គាត់​រំពឹងថា ពេល​ទទួលបាន​បាន​ប្រាក់កម្ចី​នេះ​មក អាចធ្វើ​ឲ្យ​អាជីវកម្ម​ការធ្វើ​កសិក​ម្ម ក្នុង​រោង​សំណាញ់​របស់​ពួកគាត់ កាន់តែ​រីកចម្រើន ហើយ​ជីវភាព​ក្នុង​គ្រួសារ​កាន់តែ​ល្អប្រសើរ ។​

​បើតាម​លោក ណែន លន បាន​បញ្ជាក់ថា ពាក់ព័ន្ធ​នឹង​ការពង្រីក​វិស័យ​កសិកម្ម​របស់​ពលរ​ដ្ឋ ក្នុងអំឡុង​កាល​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ រាជរដ្ឋាភិបាល ក៏បាន​ទម្លាក់​ថវិកា​ប្រមាណ ៥០​លាន​ដុល្លារ តាមរយៈ​ធន​គារ RDB ដើម្បី​ឲ្យ​ពលរដ្ឋ​ខ្ចី​បន្ថែម​ចាប់ពី​៣០​ម៉ឺន​ដុ​​ល្លារ​ចុះ ដោយ​ផ្ដោតទៅលើ​គម្រោង​ចិញ្ចឹមសត្វ ចិញ្ចឹម​ត្រី ដំណាំ​បន្លែ ដំណាំ​ហូប​ផ្លែ ការកែច្នៃ​ផលិត​កសិកម្ម ដែល​ពេលនេះ មាន​ទាំង​ទុន​បង្វិល​និង​ទុនវិនិយោគ គម្រោង​នេះ​ត្រូវបាន​ពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង បានមក​ដាក់​សំណើសុំ​ខ្ចី​ជា​បណ្ដើរៗ​ហើយ​ផងដែរ​៕
​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×