Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​សាខា ក​.​ប​.​ប ប្រមូល និង​ដកហូត​ស្រាថ្នាំ «​តាំង គួ​យ​» នៅក្នុង​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត​ចំនួន​ ១០,៣០៤ ​ដប អ្នកពុល​ទាំងអស់​ចំនួន ​៤១​នាក់ ស្លាប់​ ៧ នាក់​

spot_img

​ខេត្តបន្ទាយមានជ័យ​៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៧​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​សាខា ក​.​ប​.​ប ខេត្តបន្ទាយមានជ័យ ដោយមាន​ការសហការ មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែន ក្រោម​ការដឹកនាំ​របស់​លោក​អភិបាលរង​ខេត្ត​ចំនួន ២ រូប បាន​ចុះ​ប្រមូល និង​ដកហូត​ស្រា​ថ្នាំចិនសែ > ដែល​ដាក់តាំង​លក់​នៅលើ​ទីផ្សារ និង​ផ្ទះ​លក់ទំនិញ​ចំនួន ៦៥ ទីតាំង ក្នុងស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

​គិត​ត្រឹម​ថ្ងៃទី ១២ ខែមិថុនា​ឆ្នាំ​២០២០ វេលា​ម៉ោង ៥ ល្ងាច​នេះ​អ្នក ពុល​ស្រា​ថ្នាំចិនសែ​យីហោ​តាំង​គួ​យ គឺ​អ្នកពុល​ទាំងអស់​ចំនួន​៤១​នាក់​ស្រី​ចំនួន 3​នាក់ ហើយ​អ្នក​ស្លាប់មាន​ចំនួន​៧ នាក់ សុទ្ធតែជា​បុរស​។​

​ជា​លទ្ធផល​កម្លាំងចម្រុះ​ដកហូត​បាន​ស្រា​ថ្នាំចិនសែ > សរុប​ចំនួន ១០,៣០៤ ដប ស្មើនឹង ៥,១៥២ លីត្រ​។ បន្ទាប់មក មន្ត្រី​សាខា​បាន​ឳ្យ​ម្ចាស់​ហាង​ស្រា​ធ្វើ​កិច្ចសន្យា​ប្រគល់​ស្រាថ្នាំ​ទាំងនោះ​ជូន​សមត្ថកិច្ច និង​សន្យា​ឈប់​លក់​ស្រាថ្នាំ​ប្រភេទ​នេះ​បន្តទៀត​។​

​សូមបញ្ជាក់​ផងដែរ​ថា​អគ្គ​យក​ដ្ឋា​ន ក​.​ប​.​ប​. បានកំណត់​យក​វិធានការណ៍​ចំនួន ៣ សម្រាប់​បើក​យុទ្ធនាការ​ទ្រង់ទ្រាយ​ធំ​នៅ​ទូទាំងប្រទេស​មាន​រួមមាន​៖

វិធានការណ៍​ទី​១ បើក​ការស្រាវជ្រាវ និង​ស៊ើបអង្កេត កន្លែងកើតហេតុ​ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ ដោយបាន​សាកសួរ​ព័ត៌មាន និង​យក​គំរូ​សំណាក​ស្រា​ថ្នាំចិនសែ​នេះ មក​វិភាគ​នៅ​រថយន្ត​មន្ទីរពិសោធន៍​ចល័ត​ផ្នែក​ម្ហូបអាហារ និង​មន្ទីរពិសោធន៍​ខា្ន​ត​តូច​របស់​សាខា ក​.​ប​.​ប​. ខេត្តបន្ទាយមានជ័យ​។ ជា​លទ្ធផល មន្ត្រី​ជំនាញ​បានធ្វើ​តេស្ត​រកឃើញ​សារធាតុ​មេ​តា​ណុល ក្នុង​កម្រិត​ខ្ពស់ជាង ០.៣៥% ដែលជា​អត្រា​ខ្ពស់​អាច​បណ្ដាល​ឱ្យស្លាប់​បាន ប្រសិនបើ​ទទួលទាន​ច្រើន​។​

​វិធានការណ៍​ទី​២ មន្ត្រី​ជំនាញ ក​.​ប​.​ប​. បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ផលិត និង​ចែកចាយ​ស្រា​ថ្នាំចិនសែ​នេះ ដោយ​សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ស្នើសុំ​បើក​ទីតាំង​ផលិត ដើម្បី​ស្វែងរក​វត្ថុតាង និង​រឹបអូស​ផលិតផល​ស្រា​ថ្នាំចិនសែ​ទាំងនោះ​។​

​វិធានការណ៍​ទី​៣ អគ្គនាយកដ្ឋាន ក​.​ប​.​ប​. បាន​បញ្ជា​ឱ្យ​សាខា ក​.​ប​.​ប​. រាជធានី​-​ខេត្ត ទាំងអស់ ប្រមូល​ត្រលប់​មកវិញ​នូវ​ស្រា​ថ្នាំចិនសែ​យីហោ «​តាំង គួ​យ​» ដែលមាន​ការសង្ស័យ​មាន​ហានិភ័យ​ដល់​សុខភាព និង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដល់​អ្នកប្រើប្រាស់​។​

​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌី​ន បាន​ថ្លែងប្រាប់​ទូរទស្សន៍​ជាតិ​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​១២ ខែ មិថុនា​ឆ្នាំ ២០២០​នេះ​ថា​៖ ករណី​ពុល​ស្រា​យីហោ​ស្រា​ថ្នាំចិនសែ​តាំង​គួ​យ​នៅ​ស្រុក​ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​នេះ​គិត​ត្រឹម​ថ្ងៃទី ១២ ខែមិថុនា​ឆ្នាំ​២០២០ វេលា​ម៉ោង ៥ ល្ងាច​នេះ​អ្នកពុល​ស្រា​ថ្នាំចិនសែ​យីហោ​តាំង​គួ​យ គឺ​អ្នកពុល​ទាំងអស់​ចំនួន​៤១​នាក់ ស្រី​ចំនួន 3​នាក់ ហើយ​អ្នក​ស្លាប់មាន​ចំនួន​៧ នាក់​សុទ្ធតែជា​បុរស​។ ហើយ​អ្នក​ដែល​កំពុង​សម្រាក​ក្នុង​មន្ទី​ពេទ្យ​មាន​ចនួន​៣៤​នាក់ ក្នុងនោះ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ស្រុក​មង្គលបុរី ៩​នាក់ និង​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត ១៦​នាក់ មន្ទីរពេទ្យ​ខេត្តសៀមរាប ២​នាក់ ។​

​ដោយឡែក​អ្នកជំងឺ ម្នាក់​ដែល​បាន​លាង​ឈាម​នៅ​មន្ទីរពេទ្យ​ខេត្តសៀមរាប មកដល់ពេលនេះ​មាន​ស្ថាន​ភាពល្អ អ្នក​ដែល​ពុល​គឺ​គាត់​ដឹងខ្លួន​ហើយ ហើយ​អ្ម​ក​ជំងឺ​សម្រាក​នៅផ្ទះ​គឺមាន​ចំនួន​៧​នាក់ ក្នុងនោះ​ចេញពី​មន្ទីរពេទ្យ​ចំនួន​៤​នាក់ គាត់​មាន​សុខភាព​ល្អ ប្រសើរ​ធម្មតា​ទេ​។​

​បច្ចុប្បន្ននេះ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​របស់​ក្រសួងសុខាភិបាល​ខេត្តបន្ទាយមានជ័យ ស្រុក​ប្រតិបត្តិ មន្ទី​ពេទ្យ​និង​មណ្ឌល​សុខភាព​កំពុង​បន្ត​ចុះ​អប់រំ​សុខភាព ហើយ​ជាពិសេស​ទៀត លោកជំទាវ ឱ វណ្ណឌី​ន ក៏​សូម​អំពាវ​ឲ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​កុំ​ពិសារ​ស្រា ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ជាពិសេស​ការ​លាយ​ស្រា​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ ដែល​ធ្វើអោយ យើង​ពុល និង​ធ្វើអោយប៉ះពាល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​រហូតដល់​មានការ​បាត់បង់​ជីវិត​ផងដែរ​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​ឲ្យ​ដឹងថា​ ​ករណី​ពុល​ស្រា​នេះ​កេី​ត​មាន​ក្នុងស្រុក​ម៉ាឡៃ​ចំនួន​៤​កន្លែង​និង​ក្រុង​ប៉ោយប៉ែត​ចំនួន​៣​កន្លែង បណ្តាលមកពី​ស្រាថ្នាំ​មិនមាន​ប្រភព​ច្បាស់លាស់ ។

​វិធានការ ៖

១. បាន​បញ្ជូន​អ្នកជំងឺ​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​និង​យកចិត្ត​ទុក​ព្យាបាល​ខ្ពស់​ពី​គ្រូពេទ្យ​ជំនាញ​

២. បានផ្តល់​គោល​ករ​ណ៍​ណែនាំ​ការព្យាបាល​ពី​ក្រសួងសុខាភិបាល​

៣. បានផ្តល់​ពិគ្រោះ​បច្ចេកទេស​ជាមួយ​គ្រូពេទ្យ​ជំនាញ​ថ្នាក់ជាតិ​

៤. ត្រូវបញ្ជូន​អ្នកជំងឺ​ផ្សេងទៀត​មក​ថ្នាក់ជាតិ​បេី​មាន​សញ្ញា​គ្រោះថ្នាក់​តាម​ម​គ្គុ​ទេស​ណែនាំ

៥. បាន​ធ្វេី​ការសហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​មន្ទីរ​ពាក់ព័ន្ធ​ដេី​ម្បី​រឹបអូស​និង​បញ្ឈប់​ការចែក​ចាយ​បន្ត​

៦. បាន​ធ្វេី​ការផ្សព្វផ្សាយ​អប់រំ​ដល់​សហគមន៍​

​សូម​ដាស់តឿន​ជាថ្មី​ដល់​បងប្អូន​ប្រុងប្រយ័ត្ន ក្នុងការ​ជាវ​ស្រា​មក​ពិសារ ត្រូវ​ជាវ​ស្រា​សមាន​ប្រភព​ច្បាស់លាស់ មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ និង​ពិសារ​ក្នុង​កំរិត​តិច​បំផុត ជាពិសេស​ក្នុងអំឡុងពេល​កំពុងមាន​ការផ្ទុះ​ឡេ​ី​ង​នៃ​ជំងឺ​កូ​វីដ​-១៩ ព្រោះ​ទទួលទាន​ស្រាល​បណ្តាលឱ្យ​យេ​ី​ង​ធ្វេសប្រហែស និង​ងាយ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ។ យោងតាម​ទិន្នន័យ​ការពុល​ស្រា​កន្លងមក នៅតែ​ជា​បញ្ហា​ប៉ះពាល់​សុខភាព និង​ប៉ះពាល់​អាយុជីវិត ។ សូម​បងប្អូន​មើល​តួលេខ​ធ្លាប់​ពុល​ស្រា​កន្លងមក​ដូចខាងក្រោម ៖

– ក្នុង​ឆ្នាំ ២០១៥ ៖ ចំនួន​ករណី​ពុល​ស្រា​មាន​ ២៨៤ ករណី ក្នង​នោះ​ស្លាប់ ៣៣ នាក់ កើតឡើង​នៅក្នុង​ខេត្ត​ចំនួន​៣​គឺ​: ត្បូងឃ្មុំ ក្រចេះ និង​មណ្ឌល​គី​រី ។​

– ក្នុង​ឆ្នាំ ២០១៦: ចំនួន​ករណី​ពុល​ស្រា​មាន​ចំនួន ៩២ ករណី ក្នុងនោះ​ស្លាប់ ១៥ នាក់ កើតឡើង​នៅក្នុង​ខេត្ត​កំពង​ល​ឆ្នាំង​។​

– ក្នុង​ឆ្នាំ ២០១៧ : ចំនួន​ករណី​ពុល​ស្រា​មាន​ចំនួន ១៣​ករណី ក្នុងនោះ​ស្លាប់​២​នាក់ នៅ​ខេត្ត​មណ្ឌល​គី​រី​

– ក្នុង​ឆ្នាំ ២០១៨: ចំនួន​ករណី​ពុល​ស្រា​មាន​ចំនួន ២០៣​ករណី ក្នុងនោះ​ស្លាប់​៩​នាក់ នៅ​ខេត្តក្រចេះ និង​កំពត​

​ដូចនេះ​ស្រា​នៅតែ​ជា​មូលហេតុ​សំខាន់ ក្នុងចំណោម​ពុល​អាហារ​ជាច្រើន​ដែល​ប្រជាពលរដ្ឋ​កំពុងតែ​ប្រឈម​នឹង​ការឈឺ និង​ស្លាប់ ទោះជា​យ៉ាងណា​ក្រសួងសុខាភិបាល​នៅតែ​ប្រឹងប្រែង សហការ​ជាមួយ​ក្រសួង​ពាក់​ព​ន្ធ័ ដើម្បី​រៀបចំ​ស្ព​ត​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​អោយ​យល់ដឹង​ពី​ហានិភ័យ​ដែល​បណ្តាលមកពី​ការទទួល​ទាន​ស្រា ។

​សូម​ស្ថាប័ន​ពាក់ព័ន្ធ​និង​អាជ្ញាធរ​មូលដ្ឋាន​មេត្តា​ពង្រឹង​ការត្រួតពិនិត្យ​សិប្បកម្ម​និង​ទីតាំង​ផលិត​ស្រា ជាពិសេស​លប់បំបាត់​ទី​តាំង​ផលិត​ស្រា​ដែល​មិនមាន​ច្បាប់​អនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×