Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! បុគ្គល សុខា ចេញមក​ព្រលះ​លោក អ៊ឹម ជីវ៉ា និង​លោក ម៉ា​ដូ​ណា ជាថ្មី ហើយ​ថែមទាំង​និយាយថា បើ​ខ្លួន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត គឺ​គ្មាន​អ្នកណា​ក្រៅពី​អ្នក​ទាំងពីរ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ បងប្អូន​មហាជន បានទទួល​ជ្រាប​ច្រើន​ហើយ ចំពោះ​រឿងរ៉ាវ​កំពុង​ផ្ទុះ​កក្រើក ទាក់ទង​នឹង​បុគ្គល សុខា និង​លោក អ៊ឹម ជីវ៉ា ដែល​បងប្អូន​មួយចំនួន​ថា​ជា​រឿង​គ្មាន​ប្រយោជន៍ ប៉ុន្តែ រឿងរ៉ាវ​នេះ​នៅតែ​ទទួល​ការចាប់អារម្មណ៍​តាមដាន រហូត​ទាល់តែ​ភាគី​ទាំងសងខាង​បញ្ឈប់​ការ​តតាំង​ដាក់គ្នា​រៀងៗ​ខ្លួន​។​

​ដូចដែល​បានដឹង​ហើយ ក្រោយពី​បានឃើញ​លោក អ៊ឹម ជីវ៉ា បាន​ទម្លាយ​វីដេអូ​ចំនួន​២​ឃ្លី​ប បង្ហាញ​ឲ្យ​ឃើញ​ពី​អត្ដ​ចរិត​ដ៏​សែន​យ៉ាប់​របស់​បុគ្គល​នេះ ដោយ​ភ្ជាប់​សារ​ប្រើប្រាស់​ពាក្យសម្ដី​មួយចំនួន​ថា​បុគ្គល សុខា គឺជា​សត្វ​ក្រពើ​រមិលគុណ ធ្វើបុណ្យ​ខុស​មនុស្ស​ជាដើម​នោះ ស្រាប់តែ​តារា Tik Tok ដែល​ត្រូវបាន​គេ​មើលឃើញថា​ដំឡើង​ប្ញ​ក​ខ្ពស់​មេឃ​រូបនេះ បាន​ឡាយ​វីដេអូ​ហែក​រឿង​លោក អ៊ឹម ជីវ៉ា រហូត​ផ្ទុះ​កំហឹង​រាលដាល​ដល់​លោក ម៉ា​ដូ​ណា ទៀតផង​។ ក្នុងនោះ បុគ្គល​រូបនេះ​បាន​លើកឡើងថា រាល់​ពាក្យសម្តី​ទាំង​ប៉ុន្មាន​របស់​អ្នក​ទាំងពីរ គឺ​សុទ្ធតែជា​ពាក្យ​កុហក និង​និ​យា​បំផ្លើសការពិត​ទាំងអស់ ដោយ​ឲ្យ​ហ្វេ​នៗ​ជឿជាក់​មកលើ​ខ្លួន​ទៅ​។​

​ក្នុងនោះ​ផងដែរ ក្រោយពី​បានឃើញ សុខា និយាយ​រាលដាល​ដល់​ខ្លួន​ថា​ក៏​ជាម​នុស្ស​មិនល្អ​ដែរ ស្រាប់តែ​លោក ម៉ា​ដូ​ណា អត់ទ្រាំ​ពុំបាន​ក៏​ចេញ​វីដេអូ និយាយ​រៀបរាប់​ប្រាប់​អំពី​ដំណើរ​សាច់រឿង​តាំងពី​ជួប​ដំបូង និង​រហូត​ផ្តាច់ទំនាក់ទំនង​ជាមួយគ្នា ដោយ​លោក​បាន​ទម្លាយ​ខ្ទេច​អំពី​ចរិត​ពិត​ដ៏​មហា​យ៉ាប់​របស់​បុគ្គល សុខា ធ្វើ​ឲ្យ​គ្រប់គ្នា​ស្តាប់​ហើយ​ស្ទើរ​គាំងបេះដូង​ជំនួស​។ ហើយ​ក្នុងនោះ​ផងដែរ លោក ម៉ា​ដូ​ណា ក៏បាន​ប្រកាស​ទៀតថា ប្រសិនបើ​បុគ្គល សុខា នេះ នៅតែ​បន្ត​ឡាយ​វីដេអូ​និយាយ​អ្វីមួយ​ពាក់ព័ន្ធ​ទៅ​រូបលោក​ទៀត​នោះៗ លោក​នឹងធ្វើ​ការប្ដឹង​បុគ្គល​រូបនេះ​តែម្ដង​។

​ទោះយ៉ាងណា រឿងនេះ​នៅ​មិនទាន់​ចប់​នោះទេ ខណៈ​បុគ្គល សុខា ដែលជា​មនុស្ស​ស្រី​ច​រិ​ក​ប្រុស​ចិត្តសឿង នៅតែ​មិន​ចុះចាញ់ ដោយ​ថ្មីៗ​នេះ បាន​ឡាយ​វីដេអូ​បញ្ជាក់​ទៅកាន់​ហ្វេ​នៗ​ជឿទុកចិត្ត​ខ្លួន​និង​ចោទប្រកាន់​ទៅ​លោក អ៊ឹម ជីវ៉ា និង​លោក ម៉ា​ដូ​ណា ដែល​ខ្លួន​ហៅ​ស្ទើរ​ដាច់​សាច់ ដោយ​លើកឡើង​ដដែលៗ​ថា អ្នក​ខាងលើ គឺ​បង្ខូចកេរ្ដិ៍​ឈ្មោះ​របស់ខ្លួន ហើយ​គ្រប់​រឿងរ៉ាវ​របស់​អ្នក​ទាំងពីរ​បានលើកឡើង គឺ​សុទ្ធតែជា​ពាក្យ​កុហក​ទាំងអស់​។ មិន​ត្រឹម​ប៉ុណ្ណឹង​ទេ នៅ​ចុង​ម៉ោង​នៃ​ការ​ឡាយ បុគ្គល សុខា ក៏បាន​ប្រាប់​ទៅ​ហ្វេ​នៗ​ឲ្យ​ជួយ​ដឹងឮ​ក្នុង​រឿងនេះ ប្រសិនបើ​ខ្លួន​ធ្វើដំណើរ​ទៅណា​មក​ណា ដូចជា​ទៅ​ឡាយ​ឲ្យ​គេ ជួប​គ្រោះថ្នាក់​ប៉ះពាល់​ដល់​អាយុជីវិត​នោះ គឺ​គ្មាន​អ្នកណា​ក្រៅពី​លោក​បង អ៊ឹម ជីវ៉ា និង​អា ម៉ា​ដូ​ណា ឡើយ (​នេះ​បើតាម​ការដកស្រង់​សម្តី​ក្នុង​វីដេអូ​) ៕

ដោយ​៖ លឹម ហុង​


spot_img
×