Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា សៀវ ឡុង​នី និង​តារា​សំដែង​កូរ៉េ ដើរ​ដល់​ផ្លូវបំបែក​

spot_img

តារា​សំដែង​រូប​សង្ហារ​កូរ៉េខាងត្បូង Song Seung-heon និង​តារា​សំដែង​ចិន Liu Yifei ដែល​គេ​ស្គាល់​ថា សៀវ ឡុង​នី បានសម្រេច​បញ្ចប់​ទំនាក់​ទំនង​ស្នេហា​នឹង​គ្នា​ហើយ ក្រោយពេល​បង្កាត់​​ភ្លើង​ស្នេហ៏​អស់​រយៈពេល ៣​ឆ្នាំ​។

​បើ​តាម​ភ្នាក់ងារ​របស់​តារា Song Seung-heon បាន​បញ្ជាក់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទោះបី​សម្រេច​​ចិត្ត​ផ្តាច់ទំនាក់ទំនង​ស្នេហា​នឹង​គ្នា​មែន ប៉ុន្តែ​ពួកគេ​នៅតែ​រាប់អាន​គ្នា​ជា​មិត្ត​ធម្មតា​។

​ការផ្តាច់​ទំនាក់ទំនង​នេះ​គឺ​ដោយសារតែ អ្នក​ទាំង​ពីរ​រវល់​នឹង​ការងារ​ខ្លាំងពេក ណា​មួយ​ពួកគេ​រស់នៅ​ឆ្ងាយ​ពី​គ្នា​។​

​ស្នេហា​របស់ តារា​ល្បី​ទាំងពីរ​បាន​ចាប់ផ្តើម​ឡើង​ដំបូង​ក្នុង​ឆ្នាំ ២០១៥ នៅពេលដែល​ពួកគេ​បាន​ណាត់​ជួប​គ្នា​។ ទំនាក់ទំនង​ពួកគេ​កាន់តែ​ស្និត​ឡើងៗ ហើយ សៀវ ឡុង​នី ក៏​​ត្រូវបាន​គេ​ឃើញ​លេចមុខ​ក្នុង​កម្មវិធី​ខួបកំណើត​របស់លោក Song Seung-heon ផងដែរ​។​

​សៀវ ឡុង​នី វ័យ ៣១​ឆ្នាំ ចំណែក Song Seung-heon វ័យ ៤១​ឆ្នាំ​៕ សុភ័ក្ត្រ​

spot_img
×