Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្មានអ្វី​សាហាវ​ជាង​មនុស្ស​ទេ​! ទៀតហើយ មេគោ​ផើម​១​ក្បាល ត្រូវគេ​ដាក់​ដុំ​ម្សៅ​ស្រូវ​សាឡី​ឲ្យ​ស៊ី​ផ្ទុក​ផាវ បណ្តាល​ឲ្យ​ផ្ទុះ​ខ្ទេច​ប្រអប់មាត់​គួរ​ឲ្យ​អាសូរ​បំផុត (​វីដេអូ​)

spot_img

​បន្ទាប់ពី​ហេតុការណ៍​ដ៏​សាហាវឃោរឃៅ មកលើ​សត្វ​ដំរី​ផើម​១​ក្បាល នៅក្នុង Kerala (​ឥណ្ឌា​) ដែល​ត្រូវបាន​សម្លាប់​ដោយ​ឲ្យ​ស៊ី​ដួង​ផ្ទុក​ទៅដោយ​គ្រឿងផ្ទុះ នោះ​ករណី​ស្រដៀង​គ្នា​នេះ​បាន​បន្ត​កើតឡើង​ក្នុង​សប្តាហ៍​ដូចគ្នា​ដែរ មកលើ​មេគោ​ផើម​មួយ​១​ក្បាល​ទៀត នៅក្នុង​ស្រុក Bilaspur រដ្ឋ Himachal Pradesh ។​

​យោងតាម​សារព័ត៌មាន Hindustan Times បាន​ឲ្យ​ដឹងថា មេគោ​ផើម​១​ក្បាល ត្រូវបាន​គេ​ដាក់​ដុំម្សៅ​ស្រូវ​សាលី​ឲ្យ​ស៊ី​ដែល​ពោ​ពេញ​ផាវ និង​បង្ក​ឲ្យ​ផ្ទុះ​នៅក្នុង​មាត់ បណ្តាលឱ្យ​ថ្គាម​របស់​វា​ត្រូវ​បំផ្លាញ​ទាំងស្រុង​គួរ​ឲ្យ​អាសូរ​បំផុត​។ ក្រោយ​ហេតុការណ៍​ដ៏​រន្ធត់​នេះ​បានកើត​ឡើង ម្ចាស់​គោ​ឈ្មោះ Gidayal Singh បាន​បង្ហោះ​វីដេអូ​បង្ហាញ​សត្វ​គោ​របស់ខ្លួន​រងរបួស នៅលើ​បណ្តាញ​សង្គម កាលពី​ថ្ងៃទី ៦ ខែមិថុនា​។​

​ថ្វីបើ​ប្រអប់មាត់​របស់​វា​រងរបួស​បែបនេះ​ក្តី ក៏ដោយ​មេគោ​នេះ នៅតែ​បាន​ផ្តល់កំណើត​កូន​របស់​វា​ដែលមាន​សុខភាព​ល្អ ប៉ុន្តែ វា​នៅតែ​មិនអាច​ស៊ី​ចំណី​បាន ព្រោះតែ​ថ្គាម​របស់​វា​រងរបួស​យ៉ាងធ្ងន់ធ្ងរ ហើយ​បច្ចុប្បន្នកំពុង​ត្រូវបាន​ផ្តល់​ជាតិ​គ្លុយកូស​។​

​ចាប់តាំងពី​ពេលនោះ​មក លោក Gidayal Singh បាន​ចោទប្រកាន់​អ្នកជិតខាង​របស់គាត់​ម្នាក់ ដែលមាន​ឈ្មោះ Nand Lal Dhiman ពីបទ​ធ្វើ​ទារុណកម្ម​គោ​របស់គាត់ ហើយ​ជនជាប់ចោទ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃ​សៅរ៍ ទី​៦ មិថុនា ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofbuzz)

spot_img
×