Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ជា​ប្តី ខឹង​ប្រពន្ធ​មិន​ឲ្យ​ដេក​ជាមួយ ដុត​ផ្ទះ​ឆេះ​ខ្ទេច​អស់​

spot_img

​ខេត្តស្ទឹងត្រែង​៖ ដោយសារតែ​ខឹង​នឹង​ប្រពន្ធ​ពុំ​ព្រម​ឲ្យ​ដេក​ជាមួយ បុរស​ជា​ប្តី បែរជា​ដុត​ផ្ទះ​ឆេះ​ខ្ទេច​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​កែង​ញ៉ៃ ឃុំ​សេកុង ស្រុក​សៀម​ប៉ាង ។​

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា ករណី​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ខ្លួនឯង​នេះ​បង្កឡើង​បុរស​ឈ្មោះ ឡត តាន់ អាយុ ៥៨ ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។​

​ប្រភព​ដដែល​បាន​បន្តថា បុរស​ខាងលើ ក្នុងស្ថានភាព​ស្រវឹងស្រា​ចូលទៅ​ដេក​ជាមួយ​ប្រពន្ធ តែ​ប្រពន្ធ​ដេញ​មិន​ឲ្យ​ដេក​ក្បែរ បែរជា​ខឹង​យក​ភ្លើង​ទៅ​ដុត​ផ្ទះ​របស់ខ្លួន​ទាំងយប់​ផ្អើល​អស់អ្នក​ក្បែរ​ខាង​។​

​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សេកុង ឲ្យ​ដឹងថា ផ្ទះ​រង​ការឆាបឆេះ​ខាងលើ មាន​ទំហំ​៥​ម៉ែត្រ និង​បណ្តោយ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ​បាំង​ឫស្សី ក្រាល​រនាបឫស្សី ឆេះ​អស់ទាំង​ស្រុង មូលហេតុ ស្រវឹងស្រា ខឹង​ប្រពន្ធ​មិន​ឲ្យ​ដេក​ជាមួយ​។​

​នគរបាល​ប៉ុស្តិ៍​ក៏បាន​ឃាត់ខ្លួន​បុរស​ជា​ម្ចាស់ផ្ទះ​ខាងលើ​នោះដែរ​៕
​ដោយ​៖​សុខុម​


spot_img
×