Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមគ្រូពេទ្យ​មួយចំនួន ត្រូវ​លុបបំបាត់​ឲ្យ​បាន​នូវ​ពាក្យសំដី​មិន​ពីរោះពិសា ចំពោះ​អ្នកជំងឺ និង​ប្រជាពលរដ្ឋ ដែល​ទៅ​ទទួល​សេវា​សុខាភិបាល​

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ឲ្យ​ក្រុមគ្រូពេទ្យ​មួយចំនួន លុបបំបាត់​ឲ្យ​បាន​នូវ​ពាក្យសំដី​មិន​ពីរោះពិសា ចំពោះ​អ្នកជំងឺ​ក៏ដូចជា ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា​ពី​វិស័យ​សុខាភិបាល​។​
​ការណែនាំ​បែបនេះ​របស់​ឯកឧត្តម ឃួ​ង ស្រេង បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ ខណៈដែល​លោក​បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី ប្រកាស​”​ផ្សព្វផ្សាយ និង​ដាក់ អោយ​ដំណើរការ មន្ទីរ​សុខាភិបាល ស្ថិតក្រោមរ​ច​ន​សម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​” នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​ឯកឧត្តម​ឃួ​ង ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា គ្រូពេទ្យ​របស់​កម្ពុជា​យើង​ពិត​ជាមាន​សមត្ថភាព មិន​ចាញ់​គ្រូពេទ្យ​នៅក្រៅ​ប្រទេស​នោះទេ​។​ជាក់ស្ដែង​ក្នុងអំឡុង​នៃ​ការកើត​នូវ​ជំងឺ​កូ​វីដ​-១៩ នេះ គឺ​ក្រុម​រូបភាព​យើង​ពិត​ជាមាន​សមត្ថភាព​ក្នុងការ​ព្យាបាល​អ្នកជំងឺ​កូ​វី​-១៩ បានជា​សះស្បើយ ដែល​រហូតមក​ដល់ពេលនេះ​នៅសល់តែ​អ្នកជំងឺ​កូ​វីដ​-១៩ ម្នាក់​ប៉ុណ្ណោះ ហើយក៏​មិនមាន​អ្នកជំងឺ​កូ​វីដ​-១៩​ណា​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ដែរ​។ ប៉ុន្តែ​អ្វី​ដែលជា​ភាពអវិជ្ជមាន​របស់លោក​គ្រូ អ្នកគ្រូ​ពេទ្យ​របស់​យើង​នោះ​គឺមាន​ពេទ្យ​ខ្លះ បាន​ប្រើ​ពាក្យសម្ដី​មិន​ពិ​រោះ​ពិសារ​ចំពោះ​អ្នកជំងឺ ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅ​កំដ​អ្នកជំងឺ និង​អ្នក​ទៅ​ទទួល​សេវា​ផ្សេងៗ ពី​វិស័យ​សុខាភិបាល​នេះ​។ ដូច្នេះ​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​លោកគ្រូ អ្នកគ្រូ​ដែល​ធ្លាប់តែ​ប្រើ​ភាសា មិន​ពីរោះពិសា​នោះ កាត់បន្ថយ​ឲ្យ​អស់​ជា​អតិបរមា ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។​

​ជុំវិញ​នឹង​បញ្ហា​នេះដែរ ឯកឧត្តម​ឃួ​ង ស្រេង ក៏បាន​ណែនាំ​ដល់ លោកស្រី​អភិបាលរង​រាជធានី​ភ្នំពេញ ដែល​ទទួលបន្ទុក​លើ​វិស័យ​សុខាភិបាល និង​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​នោះ ត្រូវតែ​ចុះទៅ​ដល់​មូលដ្ឋាន​ពេទ្យ​បង្អែក និង​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​នានា ដើម្បី​ស្វែងយល់​និង​ស្ដាប់​នូវ​អ្វីដែល​គ្រូពេទ្យ​របស់​យើង បម្រើសេវា​ទៅលើ​ប្រជាពលរដ្ឋ​ល្អ​ឬ​មិនល្អ​។ ពេលនោះ​ហើយ​ដែល យើង​ដឹងថា លោកគ្រូ​ពេទ្យ​ណា​អ្នកគ្រូ​ពេទ្យ​ណា ដែល​បាន​ប្រើប្រាស់​នូវ​ពាក្យសំដី មិន​ពីរោះពិសា​ទៅលើ​អ្នកជំងឺ និង​ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា​។ ក្រោយពី​ស្ដាប់​បាន​និង​ទទួលបាន​នូវ​ចំណុច​អវិជ្ជមាន របស់​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​នោះ​ហើយ យើង​ត្រូវ​កោះហៅ​លោកគ្រូ​ពេទ្យ​ទាំងនោះ មក​ណែនាំ​តម្រង់ទិស ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ពួកគាត់​កែតម្រូវ​នូវ​ឥរិយាបថ ដូចជា​សំដីសំដៅ​មិន​ពីរោះពិសា មិនគួរ​គប្បី​ជាមួយ​ប្រជាពលរដ្ឋ ។ ការធ្វើ​បែបនេះ វា​នឹងធ្វើ​ឲ្យ​វិស័យ​សុខាភិបាល​រាជធានី​ភ្នំពេញ​របស់​យើង កាន់តែ​ល្អប្រសើរ​នឹង​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​។​

​ក្នុង​ពិធី​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល ស្ថិតក្រោមរ​ចា​នា​សម្ព័ន្ធ​គ្រប់គ្រង របស់​រដ្ឋបាល​រា​ធានី​ភ្នំពេញ​នោះ​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើងថា ក្នុងនាម​រដ្ឋបាល​រាជធានី លោក​សូម​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ លោក លោកស្រី វេជ្ជបណ្ឌិត សាស្ត្រា​ចា្យ និង​មន្ត្រី​សុខាភិបាល គ្រប់លំដាប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់ អនុវត្ត​ការងារ នាពេល​កន្លងមក ស្របតាម​តួនាទី និង​ភារកិច្ច​រៀងៗ​ខ្លួន ដើម្បី​បុព្វហេតុ នៃ​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​សុខភាព​ប្រជាជន តាមរយៈ​ការផ្តល់សេវា សុខាភិបាល ដែលមាន​គុណភាព សមធម៌ និង​ការ​ប្រកាន់ខ្ជាប់ មនសិការ​វិជ្ជាជីវៈ ជាពិសេស ការលះបង់​ខ្ពស់បំផុត របស់​មន្ត្រី​សុខាភិបាល ក្នុងដំណាក់កាល ប្រឈម​ជាស​កល នៃ​ការរីក​រាលដាល វីរុស​កកូ​វីដ​១៩ ដែល​យើង​បានរួម​គ្នា​បង្ការ ទប់ស្កាត់ និង​គ្រប់គ្រង លើ​ស្ថានភាព​ដ៏​លំបាក​នេះ នៅ​រាជធានី​ភ្នំពេញ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។​

​ឯកឧត្តម​អភិបាល​រាជធានី​ភ្នំពេញ បាន​បន្តថា ស្នាដៃ និង​សមិទ្ធផល​ទាំងនេះ បានកើត​ឡើង​ពី​ការ យក​អស់​កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី របស់​មន្ត្រី​សុខាភិបាល គ្រប់លំដាប់​ថ្នាក់ នៃ​មន្ទីរ​សុខាភិបាល រាជធានី​ភ្នំពេញ ហើយក៏​មិនអាច​កាត់​ផ្តាច់ចេញ ពី​ការចូលរួម សហការ​គាំទ្រ ពី​សំណាក់​ក្រសួង ស្ថាប័ន​ថ្នាក់ជាតិ មន្ទីរ អង្គភាព​ជំនាញ​ជុំវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ អាជ្ញាធរ​មូលដ្ឋាន គ្រប់លំដាប់​ថ្នាក់ ដៃគូ​អភិវឌ្ឍន៍ អង្គការ​ជាតិ និង​អន្តរជាតិ សំដៅ​រួមចំណែក​លើកកម្ពស់ សុខភាព​សាធារណៈ និង​គុណភាព​សេវា​សុខាភិបាល ឲ្យ​កាន់តែ​ប្រសើរឡើង ៕
​ដោយ​៖​កូ​ឡាប​

spot_img
×