Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​កញ្ចក់​មួយគ្រឿង គេច​ពី​ម៉ូតូ ក៏​ជាន់​ហ្វ្រាំង​ជ្រុល​រអិល​កញ្ចក់​ទៅ​គាប​ស្លាប់​កម្មករ​ម្នាក់ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ រថយន្ត​ដឹក​កញ្ចក់​ម៉ាក​ហ៊ីយ៉ាន់ដាយ​មួយគ្រឿង បើក​គេច​ពី​ម៉ូតូ​ជ្រុល​ជាន់​ហ្វ្រាំង បណ្ដាល​ឲ្យ​រអិល​កញ្ចក់​ទៅមុខ​គាប​ជាប់​ស្លាប់​កម្មករ​ម្នាក់​ភ្លាមៗ រីឯ​ពី​នាក់​ទៀត​មិនមាន​រងរបួស​ទេ ដែល​ទីតាំង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ក្នុង​សង្កាត់​ច្បា​អំពៅ​ទី​១ ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ នៅនឹងកន្លែង​កើតហេតុ បាន​ឲ្យ​ដឹងថា ឃើញ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ដឹក​កញ្ចក់​មួយគ្រឿង​ដែល​ពាក់​ផ្លាកលេខ ភ្នំពេញ 3E 72 18 ធ្វើដំណើរ​ទិសដៅ​ពី​លិច​មក​កើត លុះ​មកដល់​ចំណុចកើតហេតុ ក៏​ឃើញ​ម៉ូតូ​បើក​យ៉ាង​លឿន រួច​ជ្រេ​ពី​ខាងមុខ​រថយន្ត ក៏​ចាប់​ហ្វ្រាំង​ទៅ​ក៏​រអិល​កញ្ចក់​គាប​ជាប់​នឹង​ដើមទ្រូង​កម្មករ​ម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម ។ រីឯ​កម្ម​ករពី​នាក់​ទៀត មិនមាន​របួស​ទេ​ហើយក៏​ព្យាយាម​ស្រែក​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ នៅ​ជិត​នោះ​ជួយ​គាស់​ដើម្បី​ជួយសង្គ្រោះ តែ​ដោយ​សភាព​គាប​ជាប់​ធ្ងន់ធ្ងរ​ពេក​ក៏បាន​ដាច់ខ្យល់​ស្លាប់ទៅ​។​
​ហើយ​ភ្លាម​នោះដែរ ក៏មាន​កម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច ក៏​គាត់​បាន​ចុះជួយ​ហៅ​រថយន្តស្ទូច 2 គ្រឿង ដើម្បី​មកជួយ​សង្គ្រោះ​កម្មករ ដែល​គាប​ជាប់​នឹង​កញ្ចក់​នោះដែរ តែ​ដោយ​សភាព​ធ្ងន់ធ្ងរ​ពេក ក៏​គាត់​បាន​ដាច់ខ្យល់​ស្លាប់បាត់​បង់ជីវិត​បាត់ទៅហើយ​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏​មកដល់​កន្លែង ដើម្បី​សាកសួរ​ព័ត៌មាន​បន្ថែម និង​ធ្វើ​កំណត់ហេតុ ដើម្បី​ប្រគល់​សាកសព​យកទៅ​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង យកទៅ​ធ្វើ​បុ​ណ​តាម​ប្រពៃណី​៕

ដោយ​៖​សា​ម៉េ​ត​


spot_img
×