Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! បើក​កសិដ្ឋាន​ចិញ្ចឹម​គ្រំ​ខុសច្បាប់​ក្នុង​សមុទ្រ ទប់ស្កាត់​អ្នកនេសាទ​លែង​ជាប់ ផ្ទុះ​កំហឹង​ទាញ​ម៉ូតូ​ទឹក​ជិះ​បាញ់​កក្រើក​ផ្ទៃ​ទឹក (​វីដេអូ​)

spot_img

​ដូច​ទៅនឹង​ឈុត​ឆាក​បាញ់ប្រហារ​ដ៏​សាហាវ​មួយ​នៅក្នុង​ខ្សែភាពយន្ត​អ៊ីចឹង​នោះ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ទឹក (Jet Ski) ប្រដាប់​ដោយ​កាំភ្លើងខ្លី បាញ់​ទៅលើ​អាកាស ដើម្បី​គំរាមកំហែង​ទៅ​ពួក​អ្នកនេសាទ​ប្រហែល ៣០០ នាក់ ដែល​បាន​ចោទប្រកាន់​កំពុង​វាយឆ្មក់​ចូលក្នុង​ដែនទឹក​កសិដ្ឋាន​ចិញ្ចឹម​ខ្យង គ្រំ លៀស​…​ខុសច្បាប់​របស់ខ្លួន នៅ​ឆ្នេរសមុទ្រ Phunphin ក្នុង​ខេត្ត Surat Thani ខណៈ​អ្នកនេសាទ​មួយចំនួន​បាន​អះអាងថា មានកម្ម​សិទ្ធិ​នៅ​ផ្នែក​ខ្លះ​នៃ​ឈូង​សមុទ្រ​ថៃ​ក្បែរ​នឹង​ឆ្នេរ Phunphin នេះ​ផងដែរ​។ តែ​ទោះយ៉ាងណា បើតាម​ផ្លូវច្បាប់ នោះ​ពួកគេ​ទាំងអស់​មិនមាន​សិទ្ធិអំណាច​នោះទេ ពោលគឺ​សុទ្ធតែ​ធ្វើ​អាជីវកម្ម​ខុសច្បាប់​ទាំងអស់​។​

Santi Nuansaen អាយុ ២៩ ឆ្នាំ ដែល​បាន​ប្រើប្រាស់​កាំភ្លើង​បាញ់​គំរាម​ទៅលើ​វាយឆ្មក់ កាលពី​ម្សិលមិញ​នេះ បាន​ចំណាយ​ប្រាក់​អស់​ចំនួន ២,២ លាន​បាត ទៅលើ​កូន​ខ្យង​គ្រំ ដើម្បី​វិនិយោគ​នៅក្នុង​កសិដ្ឋាន​ចិញ្ចឹម​របស់ខ្លួន​នៅក្នុង​សមុទ្រ​។ ប៉ូលីស​បាន​ចោទប្រកាន់​គាត់​ពី​ការរំសាយ​អាវុធ​នៅក្នុង​ទីសាធារណៈ​។ លោក Nuansaen ក៏បាន​ដាក់​ពាក្យបណ្តឹង​ប្រឆាំងនឹង​អ្នក​ឈ្លានពាន​។

​វា​ជាការ​ខុសច្បាប់​ក្នុងការ​ដំណើរការ​កសិដ្ឋាន​ឯកជន​ក្នុង​ដែនទឹក​សាធារណៈ ប៉ុន្តែ​ភាគច្រើន​នៃ​អ្នកនេសាទ​តែងតែ​ទៅ​ឆ្ងាយ​ពី​ទីកន្លែង​នោះ​។ អ្នកនេសាទ​ជាច្រើន​បាន​សង់​ខ្ទម​នៅក្នុង​សមុទ្រ ដើម្បី​ឃ្លាំមើល និង​សូម្បី​ធ្វើ​របង​ប្ញ​ស្សី​ព័ទ្ធជុំវិញ​កសិដ្ឋាន​ចិញ្ចឹម​ខ្យង​របស់​ពួកគេ​ផងដែរ ដើម្បី​កុំ​ឲ្យ​មនុស្ស​ខាងក្រៅ​ចូលមក​ឈ្លានពាន​។

​ជាក់ស្តែង មាន​ខ្ទម​ចំនួន​១​ពាន់​នៅក្នុង Surat Thani និង ៨០ ខ្ទម នៅក្នុង Phunphin ។ អភិបាលខេត្ត Surat Thani បាន​និយាយថា ទីតាំង​ទាំងនោះ​ស្ថិតនៅ​ចម្ងាយ​ប្រហែល ៥ គីឡូម៉ែត្រ ពី​ឆ្នេរ ។ លោក​បន្ថែមថា មាន​អ្នកនេសាទ​ខ្នាតតូចៗ អាច​ចូលទៅ​ចាប់​ខ្យង​នៅក្នុង​តំបន់​នោះ​។​

​កងទ័ពជើងទឹក​ថៃ គ្រោង​នឹង​បង្ក្រាប​កសិដ្ឋាន​ចិញ្ចឹមសត្វ​ខុសច្បាប់​ទាំងនោះ តាមរយៈ​ឲ្យ​រុះរើ​ខ្ទម និង​របង​ចេញ ប៉ុន្តែ ពួក​អ្នកនេសាទ​កំពុង​ស្នើសុំ​ពេល មុនពេល​ពួកគេ​ត្រូវបាន​បណ្តេញចេញ ព្រោះ​ពួកគេ​បាន​វិនិយោគ​ប្រាក់​យ៉ាងច្រើន នៅក្នុង​អាជីវកម្ម​ខុសច្បាប់​នេះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Bangkok Post)


spot_img
×