Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ប្រគល់​អគារ​វះកាត់​និង​ជំងឺ​ទូទៅ ដើម្បី​សង្គ្រោះ​ព្យាបាល​ប្រជាពលរដ្ឋ បន្ទាប់ពី​សាសង់​រួច ដល់​មន្ទី​ពេទ្យ​បង្អែក​ខេត្តបាត់ដំបង​

spot_img

​បាត់ដំបង​៖ ក្រុមហ៊ុន​ធី​ស៊ូ​ជី​យ៉ា​ខូ​ភើ​រេ​សិន ដែល​ទទួល​ការ​សាសង់​អគារ​វះកាត់ និង​ជំងឺ​ទូទៅ ដែលជា​អំណោយ​របស់​ប្រជាជន​ជប៉ុន បាន​
​ប្រគល់​ទទួល​ជូន​ដល់​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ដើម្បី​សង្គ្រោះ​ព្យាបាល​ប្រជាពលរដ្ឋ ក្រោយពី​សាងសង់​រួច​។​

ពិធី​ប្រគល់​ទទួល​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ក្រោម​អធិបតីភាព​លោក​វេជ្ជ​ប​ណ្ដិ​ត​វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង លោក​វេជ្ជបណ្ឌិត កាក់ សិលា​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ព្រមទាំង​បុគ្គលិក លោកគ្រូ អ្នកគ្រូ​ពេទ្យ​ជាច្រើន​នាក់​ចូល​រូ​ម​ផងដែរ​។​

​លោក​វេជ្ជ​ប​ណ្ដិ​ត​វឿ​ង ប៊ុន​រ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា អគារ​វះកាត់​និង​ជំងឺ​ទូទៅ​ដែលជា​អំណោយ​របស់​ប្រជាជន​ជប៉ុន ដែល​ទើប​សាងសង់​រួចហើយ​មិនទាន់បាន​បំពាក់​គ្រឿង​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់​នៅឡើយ​ទេ​។​

​លោក​វេជ្ជបណ្ឌិត កាក់ សិលា​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា អគារ​វះកាត់​និង​ជំងឺ​ទូទៅ​នេះ ចាប់ផ្ដើម​សាងសង​តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ រហូតមកដល់​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២០ ទើប​សាងសង់​រួច​ជា​ស្ថាពរ​។ អំណោយ​នេះ​គឺជា​អំណោយ​របស់​ប្រជាជន​ជប៉ុន ផ្ដល់ជូន​សម្រាប់​ប្រជាជន​កម្ពុជា​។ អគារ​ថ្មី​និង​អគារ​ចាស់​របស់​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង ដែលមាន​ស្រាប់ គឺ​សម្រាប់​សង្គ្រោះ​និង​ព្យា​ល​បាល​ជំងឺ បម្រើប្រជាជន​ហើយ​សង្ឃឹមថា អាចមាន​អ្នកជំងឺ​កើនឡើង​បន្ថែមទៀត នៅពេល​ខាងមុខ​៕
​ដោយ​៖​អ៊ុង​សា​រុំ


spot_img
×