Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវតី​ស្រស់ស្អាត​ម្នាក់ សម្រេចចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន ដោយសារ​មាន​ជម្លោះ​ជាមួយ​ប្អូនបង្កើត

spot_img

ស្ទឹងត្រែង​៖ យុវតី​ដ៏​ស្រស់ស្អាត​កូនកាត់​ខ្មែរ​ឡាវ​ម្នាក់ បានសម្រេច​ចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន​។ ហេតុការណ៍​នោះបាន​កើតឡើង នៅ​ភូមិ​ឡា​កាយ ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ាង វេលា​ម៉ោង​៦​និង​៣០​នាទី​យប់ ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​។​

លោក​ឃុន វាសនា មេ​ប៉ុស្តិ៍នគរបាល​ឃុំ​ថ្មកែវ បាន​ប្រាប់ឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី 13 មិថុនា​ថា យុវតី​ឈ្មោះ ថា ចេតនា អាយុ ១៧ ឆ្នាំ បាន​លេបថ្នាំ​សម្លាប់ខ្លួន​។ ថ្នាំ​ដែល​នាង​សម្រេចចិត្ត​លេប​ធ្វើអត្តឃាត​នោះ មិនមែនជា​ប្រភេទ​ថ្នាំពុល​ទេ គឺជា​ថ្នាំ​សម្រាប់​ព្យាបាល គ្រាន់តែ​នាង​លេប​ច្រើន​ហួស​កម្រិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព រហូត​សន្លប់ ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​ស្រុក ហើយនឹង​មានការ​អន្តរាគមន៍ ពី​នគរបាល​ប៉ុស្តិ៍ និង​ជូន​បន្ត​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង ដើម្បី​សង្គ្រោះ​។​

​លោក​មេ​ប៉ុស្តិ៍​ថ្មកែវ បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា មូលហេតុ​យុវតី​ដែល​គិត​ខ្លី លេបថ្នាំ​ក្នុង​បំណង​ផ្ដាច់ជីវិត​ខ្លួនឯង​នោះ កើតឡើង​ដោយសារ​មាន​ជម្លោះ​ជាមួយ​ប្អូនបង្កើត​។ ដោយសារ​ប្អូនស្រី​បង្កើត​របស់​នាង យក​ខ្សែក​គាត់​ពាក់ ដោយ​មិនបាន​ប្រាប់ថា ធ្វើ​ឲ្យ​មាន​អារម្មណ៍​ខឹងសម្បារ​យ៉ាងខ្លាំង រហូត​ឈានដល់​ទាស់សម្ដី​គ្នា យក​ថ្នាំលេប​ក្នុង​បំណង​ផ្ដាច់ជីវិត នៅក្នុង​បន្ទប់ ប៉ុន្តែ​ក្រុមគ្រួសារ​ដឹង​ទាន់ ក្នុង​រយៈពេល​15 នាទី​ក្រោយ ក៏បាន​ដឹកបញ្ជូន​ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​។​

លោក​ឃុន វាសនា បានបញ្ជាក់​នៅ​ថ្ងៃទី 13 មិថុនា​ថា យុវតី​ដែល​លេបថ្នាំ​ទៅ​ឃុំ​ថ្មកែវ ដែល​បាន​បញ្ជូនទៅ​សង្គ្រោះ នៅ​មន្ទីរពេទ្យ បាន​ធូរស្បើយ រួច​ផុតពី​គ្រោះថ្នាក់​ហើយ​៕
​ដោយ​៖​សុខុម​

spot_img
×