Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បង្ក្រាប​ករណី លួច​លេងល្បែង ស៊ីសង​ខុសច្បាប់ ជល់​មាន់ និង​អាប៉ោង​ដាក់​ប្រាក់ ឃាត់ខ្លួន​១៤​នាក់ ម៉ូតូ​៣៥​គ្រឿង នៅ​ស្រុក​កងមាស​

spot_img

​កំពង់ចាម ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹងថា ក្រោម​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ សមត្ថកិច្ច​ជំនាញ​បង្ក្រាបបាន​អ្នកញៀន​ល្បែង ចំនួន​១៤​នាក់ ម៉ូតូ​ចំនួន​៣៥​គ្រឿង នៅ​ស្រុក​កងមាស​។​

​នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១១ និង​៣០​នាទី បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភ្លាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្តកំពង់ចាម បាន​បញ្ជា​ដល់​កម្លាំង​ជំនាញ​របស់​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ថា​ញ់ សុខ​វុន ឋានៈ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល សហការ​ជាមួយ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស និង​អាជ្ញាធរ​មូលដ្ឋាន និង​មានការ​សម្របសម្រួល​ប​ញ្ជា​ផ្ទា​ល់ពី​លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម បាន​ចុះបង្ក្រាប​ករណី លួច​លេងល្បែង ស៊ីសង​ខុសច្បាប់ ជល់​មាន់ និង​អាប៉ោង​ដាក់​ប្រាក់ នៅ​ចំណុច​ភូមិ​ស្វាយ​ស្រណោះ​ទី​១ ឃុំ​រកាអា ស្រុក​កងមាស ខេត្តកំពង់ចាម ។​

​ជា​លទ្ធផល​សមត្ថកិច្ច​យើង បាន​បង្ក្រាប​និង​ធ្វើការ​ឃាត់ខ្លួន​បាន​មុខសញ្ញា​ចំនួន​១៤​នាក់ និង​ដកហូត​វត្ថុតាង​រួមមាន​៖
​ទូរ​ស័​ទ្ទ​ដៃ​ចំនួន​១០​គ្រឿង ម៉ូតូ​ចំនួន​៣៥​គ្រឿង ចាន​អាប៉ោង​ចំនួន​១ កន្ត្រក់​មាន់​ចំនួន​៤ ផ្តិល​ជ័រ​ចំនួន​១ ហាន់​តោ​អាប៉ោង ចំនួន​១ មាន់​ចំនួន​៤​ក្បាល កន្ធ​ន់​ជ័រ​ចំនួន​១ ជញ្ជីង​ថ្លឹង​មាន់​ចំនួន​១ ស្កុ​តរុំ​និង​ខ្នាយ​ដែក​មួយចំនួន កញ្ចក់​បាំង​មាន់​ចំនួន​១ និង​ប្រាក់រៀល​ចំនួន​៤.៥០០.០០០​រៀល​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​និង​វត្ថុតាង​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី តាម​បញ្ជា​របស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​៕
​ដោយ​៖​កូ​ឡាប​

spot_img
×