Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តែងៗ​! សមត្ថកិច្ច​ថៃ​ប្រើ​ធម៌​ក្តៅ​ទៅលើ​ក្រុម​ញៀន​ល្បែង​ជល់​មាន់ លេងបៀរ​តាម​ផ្ទះ ឲ្យ​រត់​បាតជើង​ស​ព្រាត ខ្លះ​សម្ងំ​ក្នុង​ចម្ការ និង​ពិសេស​ក្រោម​គ្រែ (​វីដេអូ​)

spot_img

​វីដេអូ​មួយ​បាន​កំពុង​ទទួល​ការចាប់អារម្មណ៍​យ៉ាងខ្លាំង និង​ពិសេស​គឺ​ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ផ្ទុះសំណើច​ស្ទើរ​ដាច់​ផ្ងារ​តែម្តង ចំពោះ​សកម្មភាព​សមត្ថកិច្ច​ថៃ បើក​ប្រតិបត្តិការ​ធម៌​ក្តៅ ចុះ​ដេញចាប់​ក្រុម​អ្នកញៀន​ល្បែង ក្នុងនោះ​មាន​ផ្នែក​ក្រុម​បុរសៗ​ជល់​មាន់ និង​ស្ត្រីៗ​លេងបៀរ​តាម​ផ្ទះ​។​

​នៅក្នុង​វីដេអូ គេ​បានឃើញ​សមត្ថកិច្ច​បាន​ឆ្មក់​ចូល​តាម​ទីកន្លែង​ល្បែង​ជាច្រើន និង​ដេញចាប់​ក្រុម​អ្នកញៀន​ល្បែង​ទាំងនោះ ឲ្យ​រត់​បាតជើង​ស​ព្រាត ខ្លះ​គេចខ្លួន​ចូល​សម្ងំ​ក្នុងព្រៃ ចម្ការ និង​ខ្លះទៀត សម្ងំ​លាក់ខ្លួន​នៅ​ទីកន្លែង​ដ៏​គួរ​ឲ្យ​ហួសចិត្ត​បំផុត ដូច​ក្នុង​ក្រោម​គ្រែ​ជាដើម​។​

​សម្រាប់​អ្នកញៀន​ល្បែង​ផ្នែក​ស្រីៗ ក្នុងនោះ​មាន​តាំងពី​អ្នក​នៅផ្ទះ អ្នកលក់ដូរ​ចាប់ហួយ អ្នកលក់​ត្រី និង​បូក​រួមទាំង​ពលករ ពោល​គឺមាន​សព្វគ្រប់​ប្រភេទ​តែម្តង​។​

​សូមបញ្ជាក់ថា នេះ​មិនមែនជា​វីដេអូ​សម្តែង​អប់រំ​ទេ តែ​នេះ​ជា​វីដេអូ​ពិតៗ ដែល​ត្រូវបាន​គេ​កាត់ត​យកមក​ត្រូល ដើម្បី​ឲ្យ​បងប្អូន​អ្នកប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត​បាន​ផ្ទុះសំណើច​៕

ដោយ​៖ លឹម ហុង​

spot_img
×