Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅថ្ងៃនេះ រកឃើញ​ពលរដ្ឋ​ខ្មែរ​២​នាក់​ទៀត វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី មាន​ផ្ទុក​ជំងឺ​កូ​វីដ​១៩​ថ្មី

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០​នេះ បានប្រកាស រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​១៩ នៅលើ​ជនជាតិខ្មែរ​២​រូប​ទៀត ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​។

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC​នៃ​ក្រសួងសុខាភិបាល បានប្រកាសថា ថ្ងៃនេះ​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី​ចំនួន​២​នាក់ (​ខ្មែរ​ទាំង​២​នាក់​ត្រឡប់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​) រហូតដល់​ម៉ោង ៨:០០​ព្រឹក ថ្ងៃទី ១៤ មិថុនា ២០២០ យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​២​នាក់​ទៀត (​ជា​ករណី​នាំចូល​) ដូច្នេះ​ចំនួន​សរុប​កូ​វីដ​-១៩ ១២៨​នាក់ ចំនួន​សម្រាក​នៅ​ពេទ្យ​កើន​៣​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន​១២៥​នាក់​ដដែល និង​ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គំរាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យារ​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។​
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។​
​យើង​ត្រូវ​បន្ត​ពាក់​ម៉ាស​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។​
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។​
​យើង​បានធ្វើ​តេស្ត​ចំនួន 27274 ស្មើនឹង 1643 ក្នុង​១​លាន​នាក់​។​

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បានឱ្យដឹងថា ករណី​វិជ្ជមាន​វីរុស​កូ​រីដ​១៩​ថ្មី ចំនួន ២​នាក់​នោះ មាន​បុរស​ជនជាតិខ្មែរ​អាយុ ២៩​ឆ្នាំ និង​បុរស​ជនជាតិខ្មែរ អាយុ ២២​ឆ្នាំ ដែលមាន​អ​សយ​ដ្ឋា​ន​នៅ​ខេត្តកំពង់ចាម ហើយ​អ្នក​ទាំង​២ ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី តាម​ជើងហោះហើរ​ត្រង់​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​។​

​ជើងហោះហើរ​ជាមួយនឹង​ជនជាតិខ្មែរ​ទាំង​២​ខាងលើនេះ មាន​អ្នកដំណើរ​សរុប​ចំនួន ៤៦​នាក់ (​ស្រី្ត ២៤​នាក់​) ហើយ​ក្នុង​ចំនួន​នេះ មាន​ជនជាតិខ្មែរ​ចំនួន ៤២​នាក់ (​ស្រី ២២​នាក់​) និង​ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន ៤​នាក់ (​ស្រី ២​នាក់ ក្នុងនេះ មាន​កុមារី​អាយុ ៤​ឆ្នាំ ម្នាក់​)​។ អ្នកដំណើរ​ចំនួន ៤៤​នាក់ ដែលមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជម្ពូ​វ័ន មណ្ឌល​ច​ត្តា​ឡី​ស័ក​នៅតាម​បណ្ដា​ខេត្ត​ដែល​បុគ្គល រស់នៅ (​សម្រាប់​អ្នក​ដែល​មិនមាន​លទ្ធភាព​បង់ថ្លៃ​សណ្ឋាគារ និង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ (​សម្រាប់​អ្នក ដែល​ជ្រើស​រើសយក​ការបង់ថ្លៃ​សណ្ឋាគារ ដើម្បី​តាមដាន​សុខភាព​បន្តទៀត​។​

​រហូតមកដល់​ពេលនេះ កម្ពុជា​បាន​រកឃើញ​ករណី​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​១២៨​ករណី ក្នុងនោះ​មាន​១២៥​នាក់ ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​ទាំងស្រុង ខណៈ​៣​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×