Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ដូន​កែវ បន្តសកម្មភាព​ជាមួយ​នឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩

spot_img

​តាកែវ​៖ ឯកឧត្តម សុខ ខា​វ៉ាន់ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ និង​ថាមពល ជំរុញ​ឲ្យ​អាជ្ញាធរ​ក្រុង​ដូន​កែវ បន្តសកម្មភាព​ជាមួយ​នឹង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ បន្តទៀត គឺ​មិនត្រូវ​មានការ​ឆ្វេស​ប្រហែស​ឡើយ បើទោះបីជា​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជារ​បស់​យើង បាននិងកំពង់​អន់​ថមថយ​យ៉ាងណាក៏ដោយ ។

​ឯកឧត្តម​លើកឡើង​បែបនេះ គឺ​នៅក្នុង​ពិធី​ប្រគល់​និង​ទទួល​អំណោយ របស់​អង្គការ​សប្បុរសធម៌​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ (LDSC) ដើម្បី​ចែកជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ ក្នុង​ក្រុង​ដូន​កែវ ដែល​កំពុង​ជួប​ការខ្វះខាត នៅក្នុង​អំឡុង​នៃ​ការផ្ទុះ​នៃ​ជំងឺ​កូ​វីដ​នេះ​ឡើង និង​ផ្តល់​ទឹក​សម្លាប់​មេរោគ​ចំនួន ៦​ពាន់​លីត្រ របស់​សមាគមន៍​និស្សិត​កម្ពុជា​ប្រចាំ សាធារណៈរដ្ឋ​ប្រជាមានិត​ចិន នា​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​សាលាក្រុង​ដូន​កែវ ដែល​ឯកឧត្តម ហូ វិចិត្រ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ក្នុង​ក្រុង​ដូន​កែវ និង​លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ ។​

​ក្នុងឱកាស​នោះដែរ លោក កង អាណាន់ អភិបាលក្រុង​ដូន​កែវ បានធ្វើការ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ម្ចាស់ជំនួយ ដែល​បាន​ចូលរួម​សហការ​ជាមួយ និង​រាជរដ្ឋាភិបាល ក្នុងការ​រួមគ្នា​ប្រយុទ្ធប្រឆាំង​និង​ជំងឺ​កូ​វីដ​១៩ ខណៈដែល​រាជរដ្ឋាភិបាល និង​អាជ្ញាធរខេត្ត​ក្រុង​ទាំងអស់​បាន និង​បន្តសកម្មភាព​យ៉ាងសកម្ម ជាមួយនិង​ការចុះ​អប់រំ​ផ្សព្វផ្សាយ លើ​គោលការណ៍​ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ​នៅតាម​ខ្នង​ផ្ទះ ដើម្បី​ទុបស្កាត់​ការឆ្លង​រីក​រាលដាល​ជា​សហគមន៍ នៃ​ជំងឺ​កូ​វីដ​១៩​នេះ ៕
​ដោយ​៖ តាកែវ​

spot_img
×