Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិតជា​ធ្វេសប្រហែស​ណាស់​ រថយន្ដ​ធុន​ធំ​ដឹក​ជ្រូក​មួយ​រេ​ចង្កូត​ឡើង​ខឿន​ផ្លូវ​ទៅបុក​ធ្លុះ​របង​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការខូចខាត​យ៉ាងដំណំ​ (វីដេអូ)

spot_img

​ភ្នំពេញ​៖ ផ្អើល​ទាំងយប់ រថយន្ដ​ធុន​ធំ​ដឹក​ជ្រូក​មួយគ្រឿង​រេ​ចង្កូត​ឡើង​ខឿន​ផ្លូវ​អូស​ជាង​៥០​ម៉ែត្រ​ រួច​ក៏​បន្ដទៅ​ដំណើរ​មុខ​បុក​ធ្លុះ​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ តែ​សំណាងល្អ​មិន​បណ្ដាល​ឲ្យ​មាន​នរណាម្នាក់​រងរបួស​នោះឡើយ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ឈាន​រំលងអធ្រាត្រ ចូល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ ដែល​ស្ថិត​តាម​ប​ណ្ដោ​ផ្លូវ​វិមាន​ឈ្នះ ឈ្នះ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​បើ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា គេ​ឃើញ​រថយន្ដ​ធុន​ធំ​ដឹក​ជ្រូក​មួយគ្រឿង​ក្បាល​ពណ៌​ស ដែល​បានធ្វើ​ដំណើរ​ក្នុងទិសដៅ​ពី​លិច​មក​កើត​ក្នុង​ល្បឿន​លឿន​ខណៈ​ពេលនោះ​មិនដឹងថា​តៃកុង​រថយន្ដ​ងោក​ឬក៏​មាន​បញ្ហា​បច្ចេកទេស​រថយន្ដ​យ៉ាងណា​នោះទេ ក៏​រេ​ចង្កូត​មក​បុក​ខឿន​ផ្លូវ​អូស​ជាង​៥០​ម៉ែត្រ​រួច​ក៏​បន្ដដំណើរ​ទៅបុក​និង​របង​ផ្ទះ​ប្រជាពលរដ្ឋ​បណ្ដាល​ឲ្យ​ធ្លុះ​និង​រង​ការខូចខាត​សម្ភារ​មួយចំនួន​ទៀតផង​។

​ចំណែកតៃកុង​វិញ​ក៏បាន​ទាក់ទង​ទៅខាង​ក្រុមហ៊ុន​ឲ្យ​ជួយ​ដោះស្រាយ​ជាមួយ​ម្ចាស់ផ្ទះ​ទៅលើ​ការខូចខាត​។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ​បាន​ទាក់ទង​ខាង​នគរបាល​ជំនាញ​ចរាចរណ៍រ​ធ្វើការ​វាសវែង​យក​រថយន្ដ​បង្ក ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ចំណែកឯ​ម្ចាស់​រថយន្ដ​ដែល​បង្ក​ក៏ដូចជា​អ្នកតំណាង​ក្រុមហ៊ុន​រង់ចាំ​ដោះស្រាយ​ទៅលើ​ការខូចខាត​ជាមួយនឹង​ម្ចាស់ផ្ទះ​នៅពេល​ក្រោយ​៕ ​ដោយ​ហង់ ភ​ត្រា និង​ហុឹ​ម សា​ម៉េ​ត

 

spot_img
×