Sunday, September 19, 2021

ស្ត្រី​ម្នាក់​ទៅ​វត្ត​ព្រះអង្គ​ធំ ឲ្យ​លោក​ស្រោច​ទឹក​ដើម្បី​លើករាសី ស្រាប់តែ​ចោរ​បន្លំ​លួច​ម៉ូតូ​បាត់អស់​មួយគ្រឿង​

ស្ទឹងត្រែង​៖ ចោរ​ជើងល្អ​បន្លំ​លួច​ម៉ូតូ​មួយគ្រឿង​ ពេល​បុគ្គលិក​អេ​អឹម​ខេ​ម្នាក់​ចត​ម៉ូតូ​ទុក ​រួច​ដើរទៅ​ស្រោច​ទឹក​ថ្ងៃសីល​នៅ​វត្ត​ព្រះអង្គ​ធំ ​ស្ថិតក្នុង​ភូមិ​ព្រែក ​សង្កាត់​ស្ទឹងត្រែង ​ក្រុង​ស្ទឹងត្រែង​។​ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​ជិត​៤​ល្ងាច​ថ្ងៃទី​១៣ ​ខែមិថុនា​ ឆ្នាំ​២០២០​។

តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បានបញ្ជាក់​ថា ម៉ូតូ​ដែល​បាត់​ម៉ាក ហុ​ហុងដា​ឌ្រី​ម​ C125 ឆ្នាំ​ 2019 ពណ៌ ក្រហម ពាក់​ផ្លាកលេខ ស្ទឹងត្រែង 1C-8465​។ ជនរងគ្រោះ ឈ្មោះ វីន គ​ន្ធា ភេទ​ស្រី អាយុ 21 ឆ្នាំ បុគ្គលិក មីក្រូហិរញ្ញវត្ថុ AMK រស់នៅ​ភូមិ​សៀម​ប៉ាង ឃុំ​សេកុង ស្រុក សៀម​ប៉ាង ខេត្តស្ទឹងត្រែង ៕ ​ដោយ​៖​សុខុម​