Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃនេះ ពុំ​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​-១៩​ថ្មី​ទេ​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង នៃ​ក្រសួងសុខាភិបាល បានចេញ​ប្រកាស​ព័ត៌មាន​ថា ​រហូត​ដល់​​ម៉ោង ៨:០០​ព្រឹក ថ្ងៃទី ១៥ មិថុនា ២០២០ ក្រសួងសុខាភិបាល​ពុំ​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ ដូច្នេះ​ចំនួន​សរុប​កូ​វីដ​-១៩ ១២៨​នាក់​ដដែល ចំនួន​សំរាក​នៅ​ពេទ្យ​៣​នាក់ ចំនួន​ជា​សះ​ស្បេី​យ​ចំនួន​១២៥​នាក់ និង​ស្លាប់​គ្មាន ។​

ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យេី​ង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​អនុវត្ត​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បេី​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យេី​ង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅ​ឡេី​យ ។

​យេី​ង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យា​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។

​យេី​ង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។

​យេី​ង​ត្រូវ​បន្ត​ពាក់​ម៉ាស់​នៅពេល​ចាំបាច់ និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល ។

​សូមបញ្ជាក់ថា ប្រទេស​យេី​ង​រក​ឃេី​ញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០។ ​យេី​ង​បាន​ធ្វេី​តេស្ត​ចំនួន 27599 ស្មេី​នឹង 1662 ក្នុង​១​លាន​នាក់​៕ ដោយ​៖​កូ​ឡាប​

spot_img
×