Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក និង​ថ្នាំ​យ៉ាម៉ា​ជាង​៨០០​គ្រាប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន ទៅ​តុលាការ​

spot_img

បាត់ដំបង​៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ចាប់​បុរស​២​នាក់ និង​ស្ត្រី​ម្នាក់​ជួញដូរ​រក្សាទុក និង​ថ្នាំ​ម៉ា​ទឹកកក​មួយថង់ និង​ថ្នាំ​យ៉ាម៉ា​៨១៥​គ្រាប់ ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង ម៉ូតូ​មួយគ្រឿង​សម្ភារៈ​ពាក់ព័ន្ធ​មួយចំនួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០​។​

​ហេតុការណ៍​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់​នេះ បានធ្វើ​ឡើង​កាលពី​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​១៣ ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​
​លោក​សុខ និមល នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​៣​នាក់ ដែល​ចាប់​ឃាត់ខ្លួន​ឈ្មោះ​រស់ ឌី​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រូច ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង និង​ឈ្មោះ​សូ ស្រី​នាង ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រូច ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង និង​ឈ្មោះ​រឹម អ៊​ល ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​ក្រូច ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។ ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ដកហូត​បាន​ថ្នាំ​ម៉ា​ទឹកកក​មួយថង់​ទម្ងន់​៩៩,៥៣​ក្រាម ថ្នាំ​យ៉ាម៉ា​៨១៥​គ្រាប់​ទម្ងន់​៨៥,៦៣​ក្រាម ទូរស័ព្ទដៃ​២​គ្រឿង ជញ្ជីង​ថ្លឹង​ថ្នាំញៀន​មួយគ្រឿង ម៉ូតូ​មួយគ្រឿង និង​សម្ភារ​មួយចំនួនទៀត ហើយ​ចាប់​ឃាត់ខ្លួន កាលពី​ម៉ោង​១៤​និង​០០​នាទី ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុមទី​១៣ ភូមិ​អូរ​ដា​លើ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

​លោក​សុខ និមល បាន​បញ្ជាក់ថា កម្លាំង​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ស្រុក ចុះបង្ក្រាប​បាន​ករណីរ​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ និង​វត្ថុតាង​បាន​ភ្លាមៗ​ជាក់ស្ដែង​តែម្ដង​។ បច្ចុប្បន្ននេះ កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​តុលាការ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ នៅ​រសៀល​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២០​ហើយ​៕
​ដោយ​៖​អ៊ុង​សា​រុំ​

spot_img
×