Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្តតាកែវ​៖ ខ្លួន​ជា​នគរបាល ត្រូវគោរព​វិន័យ​របស់​អង្គភាព និង​អនុវត្ត​ឲ្យ​បាន​គ្រប់​សកម្មភាព ក្នុង​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់​

spot_img

​តាកែវ​៖ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ សុខ សំណាង ស្នងការ​នគរបាល​ខេត្តតាកែវ ដាក់​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់ ដល់​មន្ត្រីនគរបាល​ទាំងអស់ ត្រូវតែ​គោរព​វិន័យ​របស់​អង្គភាព និង​បង្កើន​សកម្មភាព​ដែល​កំពុង​អនុវត្ត​បន្ថែមទៀត ដើម្បី​ធានា​ឲ្យ​បាន​នៅ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន និង​ត្រូវ​ព​ន្លឿ​ន​លើ​កិច្ចការងារ​ផ្តល់​សេវាសាធារណៈ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​លឿន និង​រហ័ស​ទៅតាម​តម្រូវការ​ជាក់ស្តែង ។​

​ឯកឧត្តម​ស្នងការ​លើកឡើង​ដូច្នេះ គឺ​ក្នុងពេលដែល​លោក រួមជាមួយ​លោក​ស្នងការរង បាន​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​ណែនាំ​ការងារ​ជំនាញ​នៅ​អធិការ​ស្រុក​គីរីវង់ នៅ​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២០ ។​

​ឯកឧត្តម​បាន​មានប្រសាសន៍​បន្តថា មួយរយៈ​កន្លងមកនេះ យើង​សង្កេតឃើញថា សកម្មភាព​របស់​មន្ត្រី​នគរបាល នៅតាម​ប៉ុស្តិ៍​មូលដ្ឋាន​មួយចំនួន នៅតាម​បណ្តា​ស្រុក គឺ​ហាក់បីដូចជា​ធ្វើ​ខុស​នូវ​ការងារ​បច្ចេកទេស លើ​កិច្ចការងារ​មួយចំនួន​ពាក់ព័ន្ធ និង​បទល្មើស​ព្រហ្មទណ្ឌ ដូច្នេះ​អធិការ​អធិការរង ត្រូវតែ​ពិនិត្យឡើងវិញ លើ​សកម្មភាព​របស់​ពួកគាត់​ដែល​កំពុង​អនុវត្ត ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់ នៅ​សេចក្តីទុកចិត្ត​មកលើ​នគរបាល ។​

​ជាមួយគ្នានេះដែរ ឯកឧត្តម​ស្នងការ​ក៏បាន​ណែនាំ​បន្ថែម ដល់​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ចូលរួម​សកម្មភាព និង​អាជ្ញាធរ​មូលដ្ឋាន លើ​ការងារ​រួមគ្នា​ប្រយុទ្ធប្រឆាំង និង​ជំងឺ​កូ​វីដ​១៩ ខណៈដែល​នៅក្នុង​ប្រទេស​កម្ពុជា កំពុងតែ​មានការ​ថម​ថយ ចុះ​ចំពោះ​ការកើតមាន​ឡើង នៅ​ជំងឺ​កូ​វីដ​១៩​នេះ ក៏ពិតមែន ក៏ប៉ុន្តែ​យើង​នៅតែ​អនុវត្ត និង​មានការ​ប្រុងប្រយ័ត្ន​ជានិច្ច ទៅលើ​ការឆ្លង​រីក​រាលដាល​នៅក្នុង​សហគមន៍ មួយវិញទៀត ត្រូវតែ​អនុវត្ត​វិធានការ​អនាម័យ​ជាមួយ នឹង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ៕
​ដោយ​៖​តាកែវ​

spot_img
×