Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងត្បូង និង​អា​មេ​រិច នឹង​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដដែល ក្រោយ​ចប់​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ក

spot_img

​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ Choi Hyun-soo បាន​និយាយថា ប្រទេស​កូរ៉េខាងត្បូង និង​អា​មេ​រិច​នឹង​បន្ត​ធ្វើ​សមយុទ្ធ​រួម​គ្នា​ដដែល ក្រោយ​ពេល​ចប់​ការប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​រដូវរងា និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​។​

​ចំនែក​មន្ត្រី​ម្នាក់​ទៀត​របស់​ក្រសួង​ការពារជាតិ​ដដែល បញ្ជាក់ថា សមយុទ្ធ​យោធា​ជាមួយនឹង​អា​មេ​រិច​នឹង​ត្រូវ​ធ្វើឡើង​ជា​ធម្មតា ក្នុង​ទ្រ​ង់​ទ្រាយ​ដូច​សមយុទ្ធ​លើក​មុន​។​

​សូមបញ្ជាក់​ថា ទីក្រុង​សេ​អ៊ូ​ល និង​វ៉ាស៊ីនតោន បានសម្រេច​ផ្អាក​ធ្វើ​សមយុទ្ធ​រួម​គ្នា​បណ្តោះអាសន្ន​សិន ដែល​តែងតែ​ធ្វើឡើង​នៅ​ដើម​រដូវរងា ហើយ​សមយុទ្ធ​នឹង​ធ្វើ​ឡើង​វិញ​ដដែល​ក្រោយពេល​ចប់​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា​ក្នុង​ខែ​កុម្ភះ និង​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ច​ក្នុង​ខែ​មិនា​។ ការសម្រេចចិត្ត​ផ្អាក​សមយុទ្ធ Key Resolve និង Foal Eagle គឺជា​វិធានការ​ក្នុង​ការកាត់បន្ថយ​ភាព​តាន​តឺង​នៅ​ឧបទ្វីប ក្នុងកំឡុងពេល​កូរ៉េខាងត្បូង​ធ្វើជា​ម្ចាស់ផ្ទះ​កី​ឡ​អូ​ឡាំ​ពិ​ក​។​

​កាលពី​ពេល​ថ្មីៗ​នេះ កូរ៉េ​ខាងជើង​បាន​ព្រលយ​សំដី ដោយ​ស្នើ​ឲ្យ​កូរ៉េ​ខាងត្បូង​កុំ​ធ្វើ​សមយុទ្ធ​ជាមួយនឹង​កងកំលាំង​ខាងក្រៅ ព្រោះ​វា​គ្មាន​ប្រយោជន៏​ក្នុង​ការជួយ​ស្ថារ​ទំនាក់ទំនង​រវា​ង​កូរ៉េ​ទាំង​ពីរ​នោះ​ទេ​។​

​កូរ៉េខាងជើង​តែងតែ​ថ្កោលទោស​ចំពោះ​សមយុទ្ធ​រួម​គ្នា​រវាង​កូរ៉េខាងត្បូង និង​អា​មេ​រិច និង​ចាត់​ទុក​វា​ថា គឺជា​សមយុទ្ធ​សំរាប់​ត្រៀម​ឈ្លានពាន​កូរ៉េខាងជើង​៕ សុភ័ក្ត្រ

spot_img
×