Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! ព្រោះតែ​ចង់បាន​ចំណាប់អារម្មណ៍ ផុស​ថា​រូបភាព​ដ៏​អស្ចារ្យ​ទាំងនេះ ស្ថិតនៅក្នុង​ខេត្តមណ្ឌលគិរី តែ​តាមពិត​គឺ​នៅ​បរទេស​សោះ​

spot_img

​រូបភាព​ដ៏​ស្រស់ៗ​ស្អាត និង​អស្ចារ្យ​ខ្លាំង​មែនទែន ភ្លើងពណ៌​មាស​ចិញ្ចែង​ច​ញ្ចា​ច​គ្របដណ្តប់​ស្ពានឈើ នៃ​រមណីយដ្ឋាន​មួយ លាយឡំ​នឹង​រូបភាព​ខ្លះ​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ផេ​ក​ហ្វេ​ស​ប៊ុ​កមួយ បានបញ្ជាក់​បូករួម​ថា «​មើល​ម៉ា​ភ្លែត​ស្មានតែ​ស្រុក​គេ តាមពិត​មណ្ឌលគិរី​យើង​តើ ស្អាត​ណាស់​» គឺ​មិនមែនជា​ការពិត​នោះទេ ដែល​តាមពិត​នោះ រូបភាព​នៃ​ភ្លើងពណ៌​មាស​គ្របដណ្តប់​ស្ពានឈើ​ទាំងនោះ គឺ​ស្ថិតនៅ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​។​

​ទោះយ៉ាងណា រូបភាព​ស្ពានឈើ​ស្រដៀង​គ្នា​នេះ គឺ​ក៏មាន​ពិត​ផងដែរ​នៅក្នុង​ខេត្តមណ្ឌលគិរី ។ នេះ​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក Ella Tiffany បាន​បង្ហោះ​ឲ្យ​ដឹងថា​៖ «​រមណីយដ្ឋាន​សមុទ្រ​ឈើ – មណ្ឌលគិរី SeaForest Resort – Mondulkiri ទីតាំង​ការងារ​: សមុទ្រ​ឈើ ភូមិ​ឡៅ​កា​, សង្កាត់​សុខដុម​, ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌល​គី​រី Covid ចប់​លឿនៗ​ទៅនឹង​អាល​ទៅលេង​»​។​

​ឆ្លើយតប​ទៅ​ព័ត៌មាន​មិន​ពិត​ខាងលើ ក្នុងនោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Laa To បានដាក់​កប់ៗ​ទៅកាន់ Admin ផេ​ក​ហ្វេ​ស​ប៊ុ​កនោះយ៉ាង​ដូច្នេះ​ថា​៖ «​ស្មានតែ​ស្រុក​គេ តាមពិត​ស្រុក​គេ​មែន​តើ មុន​ដែល​post​អី​ពិនិត្យមើល​ឲ្យ​ច្បាស់​ផង​កុំ​ចេះតែ​post​តែ​ផ្តាស តាមពិត​រូបនេះ​នៅ​ឥណ្ឌូណេស៊ី​ទេ បើ​admin​មិន​ស្គាល់​ខ្មែរ​ច្បាស់ គួ​តែ​ទៅ​ស្រាវជ្រាវ​ឲ្យ​ច្បា​ស់សិន​ចាំ​post» ។ ខណៈ​អ្នកខ្លះ​ទៀតថា ការ​ផុស​បំផ្លើសការពិត​បែបនេះ គឺ​ចង់​ទទួលបាន​ការចាប់អារម្មណ៍​ប៉ុណ្ណោះ​៕ ដោយ​៖ លឹម ហុង​

 

spot_img
×