Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុង​តូ​ក្យូ​របស់​ជប៉ុន មាន​អ្នក​ឆ្លង​វីរុស COVID-19 ជិត ៥០​នាក់​

spot_img

​ទីក្រុង​តូ​ក្យូ​របស់​ជប៉ុន បាន​រកឃើញ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី ចំនួន ៤៧​ករណី​កាលពី​ថ្ងៃអាទិត្យ ដែលជា​តួលេខ​ឆ្លង​ខ្ពស់បំផុត ចាប់តាំងពី​រដ្ឋាភិបាល​បាន​ដក​ការប្រកាសអាសន្ន​ទូទាំងប្រទេស​កាលពី​ចុងខែ​ឧសភា​។ នេះ​បើតាម​សេចក្តីរាយការណ៍​របស់​ទូរទស្សន៍ Asahi​។​

​ការឆ្លង​ជិត ៥០​ករណីនេះ​ជា​តួលេខ​ខ្ពស់បំផុត​គិត​ចាប់ពី​ថ្ងៃទី ៥ ខែឧសភា​មក​។

​ក្នុងចំណោម​ការឆ្លង​ថ្មី ៤៧​ករណី មាន​ចំនួន ១៨​ករណី​ជាការ​ឆ្លង​លើ​អ្នកធ្វើការ​នៅក្នុង​ក្លឹប​។​

​សូមបញ្ជាក់ថា ជប៉ុន​គឺជា​ប្រទេស​ទី ២​បន្ទាប់ពី​ចិន ដែលមាន​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា​នេះ​ខ្លាំង ប៉ុន្តែ​ប្រទេស​ដែលមាន​ប្រជាជន​ជាង ១២៦​លាន​នាក់​នេះ បានធ្វើការ​ទប់ស្កាត់​ការឆ្លង​រា​ត​ដាល​បាន​យ៉ាង​ល្អ រហូតដល់​ការឆ្លង​ធ្លាក់​មក​ត្រឹម​កម្រិត​ទាប​បំផុត​។​

​បច្ចុប្បន្ន ជប៉ុន​មាន​អ្នក​ឆ្លង​វីរុស​សរុប​ទាំងអស់​ចំនួន ១៧.៣៨២​នាក់ និង​ស្លាប់​ចំនួន ៩២៤​នាក់​។ អ្នកជា​សះស្បើយ​មាន ១៥.៥៨០​នាក់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Reuters


spot_img
×