Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ចុះ​ជួប​កម្មករ​រោង​ច​ក្រញូវ​ស្តារ​ដោះស្រាយ​វិវាទ​ការងារ​

spot_img

​ខេត្ត​ព្រះសីហនុ​៖ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មករា ឆ្នាំ​២០១៨ បាន​ចុះ​ជួប​កម្មករ​កម្មការិនី​រោង​ច​ក្រញូវ​ស្តារ ដែល​ធ្វើ​បាតុកម្ម​ទាមទារ​ប្រាក់​បំណាច់​ឆ្នាំ ចំនួន ៥​ភាគរយ ដែល​ថៅកែ​រោងចក្រ​នេះ មិន​ផ្តល់​ជូន​កម្មករ តាមច្បាប់​ការងារ​កន្លងមក​។​

​ជា​លទ្ធផល ឯកឧត្តម​អភិបាល បាន​បញ្ជូន​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ អោយ​ចុះ​រក​ដំណោះស្រាយ មាន​លទ្ធ​ជោគជ័យ​ច្រើន ស្រប​តាម​ការ​សំណូមពរ របស់​ក្រុម​កម្មករ​រោង​ច​ក្រញូវ​ស្តារ​។​

​ឯកឧត្តម យន្ត មីន បាន​សន្យា​នៅ​ចំពោះ​មុខ​ក្រុម​កម្មករ​រោង​ច​ក្រញូវ​ស្តារ រាប់ពាន់ ដោយ​អះអាង​ថា នឹង​ដោះស្រាយ​សំណូមពរ របស់​ក្រុម​កម្មករ ដែល​បាន​ស្នើរ​សុំ មិន​អោយ​ហួស​ថ្ងៃទី​២៧ ខែ​មករា ឆ្នាំ​២០១៨​នេះ​ទេ​។​

​នា​ឱកាស​នេះ ឯកឧត្តម យន្ត មីន ក៏​បាន​ស្នើសុំ ដល់​កម្មករ​រោង​ច​ក្រញូវ​ស្តារ អោយ​បញ្ឈប់​ការតវ៉ា និង​ចូល​ធ្វើ​វិញ ដោយ​សន្យាថា នឹង​ដោះស្រាយ​មិន​អោយ​ផ្តល់​សំណង​ប្រាក់​បំណាច់​ឆ្នាំ និង​បញ្ហា​ផ្សេងៗ ជូន​ក​ម្មការ មិន​អោយ​ហួស​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន​នោះទេ​។​

​យ៉ាងនេះ​ក្ដី ក្រុម​កម្មករ​កម្មការិនី​មួយចំនួន​ក៏​បាន​យល់ព្រម​ចូលធ្វើការ​វិញ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ ប៉ុន្តែ​មួយចំនួនទៀត មិន​ទាន់​ចូល​ធ្វើការ​ទេ​។

​ជាក់ស្តែង នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មករា ឆ្នាំ​២០១៨ ឃើញ​មាន​កម្មករ​ខ្លះ បាន​ព្រម​ចូលធ្វើការ​វិញ ហើយក៏​មាន​កម្មករ​មួយចំនួនទៀត មិន​ទាន់​ចូល​ធ្វើការ​នៅឡើយ​ទេ​។​

​ទោះជា​បែប​នេះ​ក្តី ក្រុមកម្មករ ដែល​មិន​ទាន់​យល់ព្រម​ចូលធ្វើការ ក៏​បាន​បន្ត​ជួប​ដោះស្រាយ​វិវាទ​នេះ ជាមួយ មន្ត្រី​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត ព្រម​ទាំ​តំណាង​ភាគី​រោង​ច​ក្រញូវ​ស្តារ ដោយ​មន្ត្រី​មន្ទីរ​ការងារ អះអាងថា នឹង​ដោះស្រាយ​សំណូមពរ​ជូន​កម្មករ មិន​អោយ​ហួស​ម៉ោង ៤​ល្ងាច ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មករា ឆ្នាំ​២០១៨​នេះ​ទេ​៕ ដែន សីមា​

spot_img
×