Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហា​ខុស​ជំនាន់​! កូនក្រមុំ​វ័យ ៦៥ ឆ្នាំ ប៉ះ​កូនកំលោះ ២៤ ឆ្នាំ ស្មាន​មិន​ដល់​បណ្តា​ការ ៧ ដុល្លារ ព្រោះតែ​…

spot_img

​គូ​ស្វាមីភរិយា​១​គូ បាន​កំពុង​ធ្វើ​ឲ្យ​មហាជន​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ព្រោះតែ​គម្លាត​រវាង​អ្នក​ទាំងពីរ​ខុសគ្នា​ប្រៀប​ដូច​ម៉ែ​និង​កូន​ទៅហើយ ដោយ​ខាង​កូនក្រមុំ​អាយុ ៦៥ ឆ្នាំ រីឯ​កូនកំលោះ​មាន​អាយុ​ទើបតែ ២៤ ឆ្នាំ ប៉ុណ្ណោះ​។​

​ពិតណាស់ មង្គលការ​គូ​ស្វាមីភរិយា​គឺ​កើតឡើង​រវាង​ម្តាយចិញ្ចឹម និង​កូនចិញ្ចឹម​។ បើតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រី​ឥណ្ឌូណេស៊ី​ម្នាក់ អាយុ ៦៥ ឆ្នាំ បាន​រៀបការ​ជាមួយ​កូនកំលោះ​ត្រូវជា​កូនចិញ្ចឹម​ផ្ទាល់​របស់គាត់ ដែលមាន​អាយុ​ទើបតែ ២៤ ឆ្នាំ​។​

​ស្ត្រី​ជា​កូនក្រមុំ​បាន​ប្រាប់ថា​៖ «​ខ្ញុំ​មិនមាន​ចេតនា​រៀបការ​ជាមួយ​គាត់​នោះទេ ដំបូង​ឡើយ​។ ខ្ញុំ​គ្រាន់តែ​ប្រាប់​គាត់​ថា គាត់​គួរតែ​រៀបការ​ឆាប់ៗ​នេះដែរ​ទៅ ព្រោះ​កូនស្រី​បីនាក់​របស់ខ្ញុំ​បាន​រៀបការ​រួច​អស់ហើយ​។​» ។ គាត់​បន្តថា «​នៅពេលនោះ កូនប្រុស​ចិញ្ចឹម​បានធ្វើ​ឲ្យ​ខ្ញុំ​ស្រឡាំងកាំង​តែម្តង ខណៈ​រូបគេ​បាន​ឆ្លើយតប​ចង់​រៀបការ​ជាមួយ​ខ្ញុំ​» ។​

​ទោះយ៉ាងណា គាត់​ពុំបាន​បដិសេធ និង​ទីបំផុត បានសម្រេច​ចិត្ត​ទទួលយក​កូនប្រុស​ចិញ្ចឹម​ធ្វើជា​ប្តី ដោយ​ទទួលបាន​ថ្លៃ​បណ្ដា​ការ​ចំនួន 100.000 rupiah ស្មើនឹង​ប្រមាណ ៧ ដុល្លារ ប៉ុណ្ណោះ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ https://myc.com.my/)


spot_img
×