Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​៣​នាក់ ត្រូវបាន​ជាប់ចោទ​ពីបទ រំលោភ​សេពសន្ថវៈ ទៅលើ​កុមារ អស់​រយៈពេល​យ៉ាងយូរ​

spot_img

​ភ្នំពេញ​៖ អង្គភាព​ការពារ​កុមារ (CPU) ក្នុង​កិច្ចសហប្រតិបត្តិការ ជាមួយ​នគរបាល​ដ្ឋា​ន​ខេត្តព្រះវិហារ បានធ្វើការ​ឃាត់ខ្លួន​បុរស​៣​នាក់ នៅក្នុង​ស្រុក​សង្គម​ថ្មី ខេត្តព្រះវិហារ ចំពោះ​បទល្មើស​រំលោភ​សេពសន្ថវៈ និង​រំលោភបំពាន​ផ្លូវភេទ ទៅលើ​កុមារ​អាយុ​១២​ឆ្នាំ​។​

​អំពើ​រំលោភបំពាន​នេះ បានកើត​ឡើង​អស់​រយៈពេល​ជា​យូរ​មកហើយ​។ ជនល្មើស​ទាំង​៣​នាក់ ត្រូវបាន​បញ្ជូនទៅ​តុលាកា​ខេត្តព្រះវិហារ និង​ត្រូវបាន​ផ្តន្ទាទោស ពីបទ​រំលោភ​សេពសន្ថវៈ ដែលមាន​ទោស​ពី​៧ ទៅ​១៥​ឆ្នាំ​។​

​អង្គភាព​ការពារ​កុមារ កំពុងផ្តល់​ជំនួយ​ផ្នែក​គាំទ្រ​, ផ្នែក​ច្បាប់ និង​ផ្នែក​សុខុមាលភាព​ដល់​ជនរងគ្រោះ​៕

ដោយ​៖​កូ​ឡាប​

spot_img
×