Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា គ្រោង​វិនិយោគ​តំបន់​ទេសចរណ៍​ស៊ី​វិ​ល័យ​ថ្មី​មួយ នៅ​ខេត្ត​ព្រះសីហនុ តម្លៃ ១៦​ពាន់​លាន​ដុល្លារ

spot_img

​ភ្នំពេញ​៖ គម្រោង​វិនិយោគ​នេះ ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹងមាន​ទុន​រហូតដល់ ១៦​ពាន់​លាន​ដុល្លារ ហើយនឹង​ក្លាយជា​តំបន់ ដែលមាន​សក្តានុពល​ធំ​បំផុត​នៅ​តំបន់ឆ្នេរ​សមុទ្រ​របស់​ប្រទេស​កម្ពុជា ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច ផ្តល់​ការងារ​ធ្វើជា​ច្រើន​សម្រាប់​យុវជន និង​ប្រែ​ក្លាយទៅជា​តំបន់​អភិវឌ្ឍន៍​ទេសចរណ៍​បែប​គំរូ​តាម​ទស្សនទាន “​ស្អាត​” ។

​គម្រោង​នេះ ត្រូវបាន​បង្ហាញ​ជា​ផ្លូវការ ដោយ​បង្កើត​ទីក្រុង​ទេសចរណ៍​ដ៏​សម្បើម​និង​ស៊ី​វិ​ល័យ​ថ្មី​មួយ​នៅ​ខេត្ត​ព្រះសីហនុ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​និង​ប្រើពេល​ជាង ២០​ឆ្នាំ ដើម្បី​បញ្ចប់​គម្រោង​ទាំងមូល ។​

​ក្រុមហ៊ុន ខា​នូ​ពី ស៊ែ​ន ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក (CANOPY SANDS DEVELOPMENT CO., LTD) បានបង្ហាញ​គម្រោង​ប្លង់​មេ នៅ​ទីក្រុង​រាម លើ​ផ្ទៃដី ៨៣៤​ហិកតា ស្ថិតនៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ដល់​អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​។​

​គម្រោង​អភិវឌ្ឍ​ក្រុង​រាម​ចែកជា​បី​ជំហាន ជំហាន​ទី​១ បញ្ចប់​នៅ​ឆ្នាំ​២០២៥ ជំហាន​ទី​២ បញ្ចប់​ឆ្នាំ​២០៣៥ និង​ជំហាន​ទី​៣ បញ្ចប់​នៅ​ឆ្នាំ​២០៤៥ ក្នុងនោះ រួមមាន​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ និង សំណង់​ផ្សេងៗ​ដូចជា​សណ្ឋាគារ ភោជនីយដ្ឋាន អាហា​រដ្ឋា​ន រមណីយដ្ឋាន អគារ​ស្នាក់នៅ​សាលប្រជុំ សាលសន្និសីទ អគារ​ស្នាក់នៅ​រួម មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ហិរញ្ញវត្ថុ មជ្ឈមណ្ឌល​កីឡា ក្នុងនោះ​ក៏មាន​កីឡាវាយកូនគោល​ផងដែរ​។

​គម្រោង​នេះ​នឹងត្រូវ​រៀបចំ​ឆ្នេរ​ខ្សាច់ ស្អាត​ពីរ​កន្លែង​ដើម្បី​ប្រើប្រាស់​ជា​សាធារណៈ សម្រាប់​ការអភិវឌ្ឍ​នៅ​តំបន់​នោះ​ផង ក៏ដូចជា​សាធារណជន ចេញចូល​ប្រើប្រាស់ តំបន់​នោះ​ដែល​បច្ចុប្បន្ន​មិនទាន់មាន​ឆ្នេរ​ខ្សាច់​ស​ស្អាត​នៅឡើយ​។​

​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ស្នើឱ្យ​ក្រុមហ៊ុន​នេះ រៀបចំ​ប្លង់​មេ និង​ប្រមូល​ធាតុ​ចូល ធ្វើ​គម្រោង​ប្លង់​មេនេះ ឲ្យ​កាន់តែ​ល្អ ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ទំនើប​ស៊ី​វិ​ល័យ សម្រាប់​ប្រជាពលរដ្ឋ និង​ទាក់ទាញ​ភ្ញៀវទេសចរ​កាន់តែ​ច្រើនឡើង​មកលេង​កម្សាន្ត​នៅ​ខេត្ដ​ព្រះសីហនុ​។​

​គួរ​បញ្ជាក់ថា ថ្មីៗ​នេះ​នៅ​ខេត្ត​ព្រះសីហនុ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍ថា ខេត្ត​ព្រះសីហនុ នឹង​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ពហុ​បំណង​ដ៏​សំខាន់​របស់​កម្ពុជា ដោយសារ​ទីតាំង​ភូមិ​សា​ស្រ​អំណោយផល​ល្អ​សម្រាប់​វិ​និ យោគ ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រាន់ កំពង់ផែ​ទឹក​ជ្រៅ និង​ខេត្ត​ទេសចរណ៍​តំបន់ឆ្នេរ​ដ៏​ទាក់ទាញ​៕

ដោយ៖ CEN


spot_img
×