Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិផល​មួយចំនួន ក្នុង​ខេត្ត​ប៉ៃលិន ភាគច្រើន នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ថៃ​

spot_img

​ខេត្ត​ប៉ៃលិន ៖ ខេត្ត​ប៉ៃលិន​មានលទ្ធភាព​ផលិត​បាន កសិផល​ជាច្រើន​ប្រភេទ ដូចជា ពោតក្រហម ដំឡូង​មី សណ្តែកសៀង មៀន​ប៉ៃលិន មៀន​ក្រអូប ស្វាយ ក្រូចពោធិ៍សាត់ សាវម៉ាវ ទុរេន ខ្នុរ ទៀប ត្របែក និង​កៅស៊ូ ដែល​ដាំ​ដុះ​នៅលើ​ផ្ទៃដី​សរុប ៦៩.២៤៦​ហិកតា ភាគច្រើន​នាំចេញ​ទៅ​ប្រទេស​ថៃ​។​

​លោក ផាន់ ចាន់​ធុល អភិបាល​នៃ​គណៈ​អភិបាលខេត្ត ប៉ៃលិន បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បញ្ហា​នៃ​ការនាំចេញ​កសិផល របស់​ខេត្ត​ទៅកាន់​ទីផ្សារ​ថៃ មាន​ដំឡូង​មី ពោតក្រហម និង​មៀន​ប៉ៃលិន កំពុង​កកស្ទះ​ដោយសារ​របាំង​បច្ចេកទេស​នៃ​ប្រទេស​នាំចូល​។​

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​កម្ពុជា ឯកឧត្តម វេ​ង សុខុន បាន​កំពុង​រក​ដំណោះស្រាយ​អំពី​បញ្ហា​ទីផ្សារ​មៀន​ប៉ៃលិន ដែល​កកស្ទះ​ដោយសារ​ថៃ​មិន​ឲ្យ​នាំចូល​។ ជាមួយគ្នានេះ រដ្ឋមន្ត្រី និង​អាជ្ញាធរខេត្ត​ប៉ៃលិន បាន​ចុះ​ជួប​ជាមួយ​ស​សហគមន៍​មាន​ប៉ៃលិន បន្ទាប់ពី​ទទួលបាន​លិខិតស្នើ​សុំ​ពី​សហគមន៍​មៀន​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ឱ្យ​ក្រសួង ជួយ​អន្តរាគមន៍ ស្វែងរក​ទីផ្សារ​កសិផល​មួយចំនួន ដែល​កំពុង​កកស្ទះ ជាពិសេស​មៀន​ប៉ៃលិន​។​

​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រាប់​សហគមន៍​មៀន​ប៉ៃលិន​ថា ក្រសួង​កំពុង​ពុះពារ ជំរុញ និង​ច​ចារ​ជាមួយ​ភាគី​ចិន​យ៉ាង​យកចិត្តទុកដាក់ និង​ស៊ីជម្រៅ​ទាំង​ការងារ​បច្ចេកទេស និង​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សំខាន់ៗ​ដែល​ភាគី​នាំចេញ ត្រូវបំពេញ​ឱ្យខាងតែបាន​។​

​ឯកឧត្តម​អភិបាល​បាន​លើកឡើងថា ខេត្ត ក៏ដូចជា​វិនិយោគិន ខ្វះ​ទុន​សម្រាប់​សាងសង់​រោងចក្រ​កែច្នៃ​ជា​ផលិតផល​សម្រេច ដូចជា រោង​ស​ម្ងួ​ត វេច​ខ្ចប់ និង​ឃ្លាំង​ស្តុក​ជាដើម ដែល​កិច្ចការ​នេះ​ទាមទារ​ការវិនិយោគ​ដើម្បី​ជួយ​ជំរុញ​កសិផល​របស់​ខេត្ត មាន​ទីផ្សារ​ទាំង​ផលិតផល​ស្រស់ និង​កែច្នៃ​។​

​តាម​របាយការណ៍​រប​ស់​សហគមន៍​មៀន​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មៀន​ប៉ៃលិន​មាន​ផ្ទៃដី​ដាំ​ដុះ​សរុប​ទូទាំង​ខេត្ត​ប្រមាណ​ជា ៣.២៥០ ហិកតា បានផ្តល់​ទិន្នផល​បាន​ជាង ៣.២៥០០ តោន​ក្នុង​មួយឆ្នាំ ដែល​ផលិតកម្ម​មួយ​នេះ បាន​បង្កើត​ការងារ​ជូន​ប្រជាជន​នៅ​មូលដ្ឋាន​បាន​រាប់ពាន់នាក់​៕
​ដោយ​៖ CEN​

spot_img
×