Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង រៀបចំ​ព្រះ​រាជពិធី​ចម្រើន​ព្រះជន្ម​វស្សា គម្រប់​ខួប ៨៤ យាង​ចូល ៨៥ ព្រះវស្សា សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ​

spot_img

​ខេត្តស្វាយរៀង​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក្នុងនាម​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំង​ឯកឧត្តម លោកជំទាវ គណៈ​កិត្តិយស​សាខា ឯកឧត្តម លោកជំទាវ​គណៈកម្មាធិកា​រ​សាខា​ថ្នាក់ដឹកនាំ​-​មន្ត្រី បុគ្គលិក យុវជន​កាកបាទក្រហម ព្រមទាំង​យាយជី តាជី ជាច្រើនរូប​ទៀត នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ មិថុនា ឆ្នាំ ២០២០​នេះ បាន​អញ្ជើញ​ចូលរួម​ពិធី​ចម្រើន​ព្រះ​បរិត្ត នមស្ការ​ព្រះ​រតនត្រ័យ សមាទានសីល និង​រាប់បាត្រ​ព្រះសង្ឃ​ចំនួន ៩ អង្គ ដើម្បី​ថ្វាយ​ព្រះរាជ​កុសល ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា គម្រប់​ខួប​៨៤ យាង​ចូល ៨៥​ព្រះវស្សា សម្ដេចព្រះ​មហាក្សត្រី ន​រោ​ត្ដម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សិរី​ភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា ជាទី​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៨ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខ​។​

​ក្នុងឱកាស​ដ៍​វិសេសវិសាល​នេះ ឯកឧត្តម ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​អាន​សារ លិខិត​ថ្វាយព្រះពរ​សម្តេចព្រះ​មហាក្សត្រី ន​រោ​ត្ដម​មុនិនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន កិត្តិយស​កាកបាទក្រហម​កម្ពុជា​។ ទូលព្រះបង្គំ​យើងខ្ញុំ ទាំងអស់គ្នា ជា​គណៈ​កិត្តិយស​សាខា​គណៈកម្មាធិការ​សាខា អនុសាខា ទូទាំង​ខេត្ដ​ស្វា មន្ត្រី​ប្រតិបត្តិ​សាខា ទីប្រឹក្សា​យុវជន​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​ខេត្តស្វាយរៀង សូម​ព្រះ​បរម​រាជានុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ធ្វើ​អភិវន្ទន​កិច្ច លំឱនកាយ​ចំពោះ សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា ព្រះប្រធាន​កិត្តិយស​កាក​បាទ​ក្រហម​កម្ពុជា និង​ក្រាបបង្គំ​ទូលថ្វាយ​នូវ​អំណរ​សាទរ​រីករាយ​ក្រៃលែង ប្រកបដោយ​កតញ្ញូតាធម៌​ដ៏​ជ្រាលជ្រៅ​បំផុត​ថ្វាយ​ចំពោះ​សម្តេច ព្រះមហាក្សត្រី ន​រោ​ត្ដម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​ស្ថិតក្នុង​បរិយាកាស​ដ៏​មង្គល​ប្រពៃ​ថ្លៃថ្លា​នេះ ទូលព្រះបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា សូម​លើក​ហត្ថ ប្រណម្យ​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក មាន​ទេវតា ទាំង​មួយ​ម៉ឺន​លោកធាតុ មហិទ្ធិឫទ្ធិ​ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម គោ​រាគៈ​ទេវី បារមី​នៃ​ព្រះ​វិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី​ខ្មែរ គ្រប់​ព្រះអង្គ និង​តេជះ​បារមី ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ សូម ព្រះ​មេ​ត្ដា​ជួយ​ប្រោះព្រំ​គាំពារ​ថែរក្សា​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូម​ទ្រង់​ប្រកបដោយ ពុទ្ធពរ​ទាំង​បួន ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ និង​សព្ទសាធុការពរ​បវរ​មហាប្រសើរ សិរី​សួស្ដី ជ័យ​មង្គល វិបុល​សុខ ព្រះរាជសុខភាព​ល្អ​បរិបូរណ៍ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​ទ្រង់​គង់ប្រថាប់​ជា​ព្រះប្រមុខរដ្ឋ និង​ជា​ម្លប់​ត្រជាក់ត្រជុំ​ដល់​ប្រជារាស្ដ្រ​ខ្មែរ​ជា​កូន​-​ចៅ របស់​ព្រះអង្គ​បាន​ជ្រកកោន រស់នៅ​ប្រកបដោយ សុខសន្ដិភាព សេចក្ដីសុខក្សេមក្សាន្ដ និង​រុងរឿង​ថ្កុំថ្កើង​ជានិច្ច​និរន្ដរ៍​ដរាប​តរៀង​ទៅ ។

​បន្ទាប់មក​លោកជំទាវ​កិត្តិ​សង្គហ​ប​ណ្ទិ​ត ម៉ែន សំអន ក្នុងនាម​គណៈ​កិត្តិយស​សាខា ព្រមទាំង​ឯកឧត្តម លោកជំទាវ គណៈ​កិត្តិយស គណៈកម្មាធិការ​សាខា មន្ត្រី ក្រុម​ប្រតិបត្តិ​សាខា​បាន​និមន្តរ​ព្រះ​មេគណ​ខេត្ត ព្រះ​មន្ត្រី​សង្ឃ​ខេត្ត​ចំនួន​៩ អង្គ​ចម្រើន​ព្រះ​បរិត្ត​ថ្វាយព្រះពរ​ជ័យ រួច​រាប់បាត្រ​ជា​កិច្ចបញ្ចប់​កម្មវិធី​បុណ្យ​ផងដែរ ៕
​ដោយ​៖​វ៉ៃ​កូ​

 

spot_img
×