Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​-​ខេត្ត បន្ត​រៀបចំ​វេទិកា​ពិគ្រោះ​យោបល់ តាម​មូលដ្ឋាន​ឡើងវិញ រៀបចំ​តាម​រូបភាព​តូចៗ ដោយ​កំណត់​តំណាង​អ្នកចូលរួម​មួយ​លើកៗ មិន​លើសពី​៥០​នាក់

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង បានចេញ​សេចក្តីណែនាំ​ដល់​អភិបាល​រាជធានី​-​ខេត្ត ឱ្យ​បន្ត​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ តាម​មូលដ្ឋាន​ជាធម្មតា​ឡើងវិញ ហើយ​ទិ​កា​នេះ ត្រូវ​រៀបចំ​តាម​រូបភាព​តូចៗ ដោយ​កំណត់​តំណាង​អ្នកចូលរួម​មួយ​លើកៗ​មិន​លើសពី​៥០​នាក់ និង​ត្រូវអនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការ​រោ​ត​ត្បា​ត នៃ​ជំងឺ​កូ​វីដ​-១៩​។

​បើតាម​លិខិត​របស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​លើកឡើងថា ស្ថានភាព​នៃ​ការ​រាតត្បាត​នៃ​ជំងឺ​កូដ​១៩ នៅលើ​សកលលោក និង​នៅក្នុង​តំបន់ រួមទាំង​ប្រទេស​កម្ពុជា បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម រួមទាំង​បាន​ប៉ះពាល់​ដល់​កិច្ចដំណើរការ​នៃ​ការអនុវត្ត​តួនាទី ភារកិច្ច​របស់​រដ្ឋបាល​សាធារណៈ​ទាំងមូល ក្នុង​នោះបាន​ប៉ះពាល់​ដល់​ដំណើរការ​គ្រប់គ្រង និង​ចាត់ចែង​កិច្ចការ​របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដូចជា​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​នានា ការរៀបចំ​វេទិកាសាធារណៈ និង​ការចូលរួម​របស់​អ្នកពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន ដើម្បី​ដោះស្រាយ​បញ្ហា ប្រឈម សំណើ សំណូមពរ និង​ការឆ្លើយតប​ទៅនឹង​តម្រូវការ​ជា​អាទិភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ក្នុង​គោលដៅ​លើកកម្ពស់​ប្រព័ន្ធ​អភិបាលកិច្ច​ល្អ និង​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​សម្តេច​បាន​បន្តថា ក្នុង​បរិបទ​ខាងលើនេះ ដើម្បី​បន្ត​ជំ​រុញឱ្យ​ការរៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដំណើរការ​ដោយ​រលូន មានការ​ចូលរួម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​សម្រេចបាន​លទ្ធផល​តាម​ការរំពឹងទុក ព្រមទាំង​រួមចំណែក​ក្នុង​ការបង្ការ​ទប់ស្កាត់​ការ​រោ​ត​ត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩ ក្រសួងមហាផ្ទៃ សូម​ធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ​កិច្ចការ​មួយចំនួន ដូចជា ៖ ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​បន្ត​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ នៅតាម​មូលដ្ឋាន​នីមួយៗ​ជាធម្មតា ស្របតាម​ច្បាប់​ស្ដីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។ ចំពោះ​សមាសភាព​ចូលរួម​វេទិកា​នេះ ត្រូវ​រៀបចំ​តាម​រូបភាព​តូចៗ​ដោយ​កំណត់​តំណាង​អ្នកចូលរួម​មួយ​លើកៗ​មិន​លើសពី​៥០​នាក់ និង​ត្រូវអនុវត្ត​វិធានការ​បង្ការ ទប់ស្កាត់​ការ​រោ​ត​ត្បា​ត នៃ​ជំងឺ​កូ​វីដ​-១៩ ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ឱ្យបាន​ហ្មត់ចត់ ដូចជា​៖ មានការ​ត្រួតពិនិត្យ​កំដៅ មានទឹក​អាល់​កុង ឬ​ជែ​ល​សម្រាប់​លាងដៃ ត្រូវ​ពាក់​ម៉ាស ឬ​ប្រើ​ក្រមា កន្សែង រក្សា​គម្លាត​សុ​វត្តិភាព​សង្គម និង​គម្លាត​សុវត្ថិភាព​បុគ្គល​។ រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ត្រូវ​អញ្ជើញ​សមាសភាព​តំណាង​ប្រជាពលរដ្ឋ​ពី​គ្រប់​មជ្ឈដ្ឋាន និង​តំណាង​ក្រុមការងា​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បី​ចូលរួម​ក្នុង​វេទិកា​នេះ​។​

​ទន្ទឹមនេះ រដ្ឋបាល​រាជធានី ខេត្ត​ត្រូវធ្វើ​ការណែនាំ​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ឱ្យ​អនុវត្ត​វិធានការ​អប់រំ ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល ក្នុងការ​បង្ការ ទប់ស្កាត់​កាត​ត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩៕ ដោយ៖កូឡាប

spot_img
×