Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុះ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ តវ៉ា​ដីធ្លី​មកពី​ព្រះវិហារ ដែរ​មានទំនាស់ ជាមួយ​ក្រុមហ៊ុន​មេត្រីភាព លើ​ផ្ទៃដី ៣០២៥ ហិច​តា

spot_img

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​៦​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ បាន​ចុះ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​មក​តវ៉ា​ដីធ្លី ដែល​បាននាំគ្នា​មកពី​ខេត្តព្រះវិហារ ក្នុងករណី​ជម្លោះ​ជាមួយ​ក្រុមហ៊ុន មេត្រីភាព ដែល​កំពុងស្នាក់នៅ វត្ត​ចង្ក្រាន​តា​ព្រហ្ម​ស្ទឹងមានជ័យ ស្ថិតនៅ​ក្រុមទី​១ ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ក្នុងនោះដែរ មាន​ប្រជាពលរដ្ឋ ចំនួន​ប្រហែល ៥២​នាក់​តំណាង​ឲ្យ ៦០០ គ្រួសារ មកពី​ភូមិ​ថ្មី ភូមិ​រស្មី ភូមិ​អន្ទិល ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​បញ្ហាដីធ្លី​ជាមួយ​ក្រុមហ៊ុន មេត្រីភាព លើ​ផ្ទៃដី​សរុប ៣០២៥ ហិកតា ហើយ​បានមក​ឈប់ សម្រាក​ចាំ​គ្នា​នៅក្នុង
​វត្ត​ស្ទឹងមានជ័យ ដោយ​ប្រើ មធ្យោបាយ​ធ្វើដំណើរ រថយន្ត​ទួរីស​ចំនួន ២​គ្រឿងក្នុង​គោលបំណង ទៅ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​សម្ដេច និង ក្រសួង​ដែនដី ដើម្បី​ជួយ​អន្តរាគមន៍​ជូន​ពួកគាត់ ។​

​ក្នុងការ​សម្របសម្រួល​ជូន​បងប្អូន ប្រជាពលរដ្ឋ​ដែរ​មកពី​ព្រះវិហារ មាន​ចំនួន ៥២​នាក់ តំណាងអោយ ៦០០​គ្រួសារ ក៏​ទទួលបាន ម៉ាស់​សម្រាប់​ការពារ​ទ​ប​ស្កាត់​ជំងឺ កូ​វីដ -១៩ ម្នាក់​មួយ​ផងដែរ ៕
​ដោយ​៖​មី​ដា​

spot_img
×