Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​មន្ទីរពេទ្យ​ខេត្តសៀមរាប ខណៈ​មាន​អតិថិជន​ពិសេស ឡើងមក​សម្ងំ​ក្នុង​សួន សង្ស័យ​មក​ពិនិត្យ​សុខភាព​ដែរ (​វីដេអូ​)

spot_img

​សៀមរាប​៖ នៅ​ព្រឹក​មិញ​នេះ ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ មាន​ហេតុការណ៍​មួយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​មួយកន្លែង នៅក្នុង​ខេត្តសៀមរាប ដោយសារតែ​កូន​ក្រពើ​១​ក្បាល បានបង្ហាញ​ខ្លួន​នៅក្នុង​មន្ទីរពេទ្យ​មិនដឹង​តាំងពី​ពេលណា​មក បន្ទាប់ពី​ល្ងាចម្សិលមិញ​នេះ មាន​ភ្លៀង​ធ្លាក់​ស្ទើរ​គ្រប់កន្លែង លាយឡំ​និង​ខ្យល់​ផងដែរ​។​

​ភ្លាមៗ​នោះ គេ​ក៏​ពុំបាន​ដឹងថា កូន​ក្រពើ​១​ក្បាល​នេះ បាន​ឡើង​ចេញពី​អាង​ចិញ្ចឹម​ណាមួយ នៅក្នុង​តំបន់​នោះទេ​។ នេះ​បើ​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​គ្រូពេទ្យ​ម្នាក់​ឈ្មោះ Sanin Sy បាន​បង្ហោះ​ស្វែងរក​ម្ចាស់​លេងសើច​ថា​៖ «​ដំណឹង​ស្វែងរក​សាច់ញាតិ បើ​បងប្អូន​ណា​ដែល​បាន​បាត់​សាច់ញាតិ​ដូច​នៅក្នុង​រូបនេះ​សូម​អញ្ជើញ​ទំនាក់ទំនង​តាមរយៈ​ហ្វេ​ស​ប៊ុ​ក​នេះ​» ។​

​ទោះយ៉ាងណា រហូតមកទល់​ពេលនេះ កូន​ក្រពើ​នេះ​កំពុង​ត្រូវបាន​រក្សាទុក​នៅក្នុង​មន្ទីរពេទ្យ​នៅឡើយ ខណៈ​រង់ចាំ​ម្ចាស់​ចិញ្ចឹម ឬ មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល ចុះមក​ពិនិត្យ និង​ទទួល​យកទៅ​ព្រលែង​នៅ​កន្លែង​សុវត្ថិភាព​វិញ​៕ ដោយ​៖ លឹម ហុង​


spot_img
×