Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Vietjet បើក​ជើងហោះហើរ​ថៃ​ក្នុងស្រុក​ថ្មី​បន្ថែម ៥​ជើង និង​បើក​ដំណើរការ​ឡើងវិញ​នូវ​ជើងហោះហើរ​ទៅ ភូ​កេ​ត​

spot_img

(​ភ្នំពេញ ថ្ងៃទី​១៥ មិថុនា ២០២០) – ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បើក​ដំណើរការ​ជើងហោះហើរ​ថៃ​ក្នុងស្រុក​ថ្មី​បន្ថែមចំនួន​៥​ជើង ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៥ មិថុនា ២០២០​នេះ​តទៅ​។ ជើងហោះហើរ​ថ្មីៗ​ទាំងនេះ នឹង​ត​ភ្ជាប់​ទីក្រុង​បាងកក (​អាកាសយានដ្ឋាន សុវណ្ណ​ភូមិ​) ជាមួយនឹង​តំបន់​ទេសចរណ៍វប្បធម៌​ល្បីៗ​ជាច្រើន​នៅ​ប្រទេស​ថៃ ដូចជា ក្រុង​ហាត់​យ៉ៃ ខេត្ត​ខុន​កែន ខេត្ត​ណា​ខន​ស៊ី​ថាំ​ម៉ា​រ៉ាត់ ខេត្ត​អ៊ូ​ប៊ុន​រ៉ា​ឆា​ថា​នី និង​ខេត្ត​ស៊ូ​រ៉ាត់​ថា​នី​។​

​ជើងហោះហើរ​ថ្មី​ទាំង​៥​នេះ នាំឱ្យ​ក្រុមហ៊ុន Vietjet មាន​ជើងហោះហើរ​ថៃ​ក្នុងស្រុក​សរុប​ចំនួន ១២ ខ្សែ សម្រាប់​ត​ភ្ជាប់​ទិសដៅ​ហោះហើរ​ចំនួន​១១​កន្លែង​ក្នុងប្រទេស​ថៃ​។ បច្ចុប្បន្ន អ្នក ដំណើរ អាច ហោះ ហើរ ទៅ កាន់ ទីតាំង ល្បីៗ នៅ ប្រទេស​ថៃ​បាន​តាមរយៈ​ក្រុមហ៊ុន Vietjet ព្រមទាំង​រីករាយ​នឹង​ជើងហោះហើរ​វៀតណាម​ក្នុងស្រុក​៨​ខ្សែ​ដែល​ទើប​បើក​ដំណើរ ការ​កាលពីពេល​ថ្មីៗ​នេះ​ផងដែរ។​

​ជាការ​ចូលរួម​អបអរសាទរ​ដល់​ការបើក​ដំណើរការ​ជើងហោះហើរ​ថ្មី​នេះ ក្រុមហ៊ុន​មាន​ផ្ដល់ជូន​អ្នកដំណើរ​នូវ​ប្រូ​ម៉ូ​សិន​ពិសេស គឺ​ការលក់​សំបុត្រ​ជាង​៥​សែន​សន្លឹក ក្នុងតម្លៃ​ត្រឹមតែ​ចាប់ពី ១៦​សេន (​មិន​រួមបញ្ចូល​ពន្ធ​និង​កម្រៃ​សេវា​ផ្សេងៗ​) ក្នុង​មួយ​សន្លឹក រយៈពេល​៥​ថ្ងៃ ចាប់ពី​ថ្ងៃទី ១៥ ដល់ ១៩ មិថុនា ២០២០ ពី​ចន្លោះ​ម៉ោង ១២:០០ ដល់ ម៉ោង ១៤:០០ នៅលើ​គេហទំព័រ www.vietjetair.com ។​

​ប្រូ​ម៉ូ​សិន​សំបុត្រ​នេះ គឺ​សម្រាប់​ការហោះហើរ​ចាប់ពី​ថ្ងៃទី ១ កក្កដា រហូតដល់​ដំណាច់​ខែធ្នូ ២០២០​និង​មាន​សុពលភាព​សម្រាប់​ជើងហោះហើរ​ថៃ​ក្នុងស្រុក​ទាំងអស់ រួមទាំង​ជើងហោះហើរ​ថ្មី​ផងដែរ​។​

​ដើម្បី​បន្ថែម​ភាព​ទាក់ទាញ​បន្ថែម​ទៅលើ​ប្រូ​ម៉ូ​សិន​នេះ ក្រុមហ៊ុន Vietjet ប្រទេស​ថៃ ក៏​នឹង​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្សងសំណាង​យក​រង្វាន់ “​ការហោះហើរ​ដោយ​ឥតគិតថ្លៃ​រយៈពេល​៥​ខែ ជាមួយ​ក្រុមហ៊ុន Vietjet ប្រទេស​ថៃ​” សម្រាប់​អតិថិជន​ទាំងអស់​ដែល​កក់​សំបុត្រ​យន្ដហោះ នៅលើ​គេហទំព័រ​ប្រូ​ម៉ូ​សិន https://skyfun.vietjetair.com/ ។​

​ក្រុមហ៊ុន Vietjet ក៏​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ ដែល​បើក​ការហោះហើរ​សារជាថ្មី ទៅកាន់​អាកាសយានដ្ឋាន ភូ​កេ​ត ផងដែរ​។ បន្ទាប់ពី អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​ថៃ (CAAT) បានប្រកាស​បើក​ដំណើរការ​ឡើងវិញ នូវ​ជើងហោះហើរ​ក្នុងស្រុក នៅ​អាកាសយានដ្ឋាន ភូ​កេ​ត ចាប់ពី​ថ្ងៃទី ១៣ មិថុនា ២០២០ មក ក្រុមហ៊ុន Vietjet ប្រទេស​ថៃ បាន​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​និង​តែមួយគត់ ដែល​បាន​បញ្ជាក់ថា​ខ្លួន​នឹង​បើក​ដំណើរការ​ជើងហោះហើរ​របស់ខ្លួន​ឡើងវិញ រវាង​អាកាសយានដ្ឋាន សុវណ្ណ​ភូមិ​ទីក្រុង​បាងកក និង អាកាសយានដ្ឋាន ភូ​កេ​ត​។​

​បច្ចុប្បន្ន ក្រុមហ៊ុន Vietjet ប្រទេស​ថៃ កំពុងបើក​ដំណើរការ​ជើងហោះហើរ​ក្នុងស្រុក​ប្រទេស​ថៃ ជាច្រើន​ខ្សែ ដូចជា​រវាង បាងកក ទៅ ឈាង​ម៉ៃ ឈាង​រ៉ៃ ភូ​កេ​ត ក្រា​ពិ និង​អ៊ូ​ដុន​ថា​នី​។ ហើយ​អ្នកដំណើរ​ទាំងឡាយ ត្រូវបាន​ណែនាំ​ឱ្យ​អនុវត្តតាម​បទបញ្ញត្តិ និង វិធានការ​ផ្សេងៗ​មុននឹង​មកដល់​គោលដៅ​ចុះចត ដើម្បី​ជួយ​សម្រួល​ឱ្យ​ការ​បំពេញបែបបទ​ចូល កាន់​តែមាន​ភាពរលូន​។​

​ក្រុមហ៊ុន Vietjet ក៏​បន្ត​ពង្រីក​ពេលវេលា​ហោះហើរ និង​ជើងហោះហើរ​ថ្មីៗ​បន្ថែម​ផងដែរ ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ​ទីផ្សារ​។ កាលពីពេល​ថ្មីៗ​នេះ ក្រុមហ៊ុន Vietjet ប្រទេស​ថៃ បានផ្ដល់​សេវា​ហោះហើរ​ដោយ​ឥតគិតថ្លៃ​រយៈពេល​១​ឆ្នាំ ជូន​ដល់​បុគ្គលិក​សុខាភិបាល​ជួរមុខ​ផងដែរ ដែល​រួមមាន​ដូចជា​សមាជិក​គ្រប់រូប​នៃ​គណៈកម្មការ​ទប់ស្កាត់​និង​គ្រប់គ្រង​កូ​វីដ​-១៩​ប្រទេស​ថៃ គ្រូពេទ្យ​និង​គិលានុបដ្ឋាយិកា​គ្រប់រូប​មកពី​មន្ទីរពេទ្យ​ទាំង​១៦០ នៅ​ប្រទេស​ថៃ ដែល​ត្រូវបានចាត់តាំង​ឱ្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​។ ការផ្ដល់ជូន​សេវា​ហោះហើរ​នេះ គឺ​ក្នុងន័យ​ថ្លែងអំណរគុណ​ដល់​វីរៈជន​ទាំងនោះ ដែល​បាន​លះបង់​កម្លាំងកាយ​ចិត្ត ដើម្បី​ព្យាបាល​និង​ទប់ស្កាត់​ការ​រាតត្បាត​នេះ​។​

​ក្រុមហ៊ុន Vietjet តែង​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​សុវត្ថិភាព​និង​សុខភាព​ដែលមាន​នាពេល​បច្ចុប្បន្ន រួមមាន​ដូចជា​ការ​វាស់​កម្ដៅ​អ្នកដំណើរ​និង​បុគ្គលិក​យន្ដហោះ ការរក្សា​គម្លាត​ពីគ្នា​នៅក្នុង​អាកាសយានដ្ឋាន និង​នៅលើ​យន្ដហោះ​ជាដើម​។ អ្នកដំណើរ ក៏​តម្រូវឱ្យ​ពាក់​ម៉ាស់​ការពារ​ជាប់​ជាប្រចាំ ក្នុងអំឡុងពេល​ហោះហើរ​ផងដែរ​។​

​អំពី​ក្រុមហ៊ុន Vietjet:

Vietjet គឺជា​ក្រុមហ៊ុន​អាកាសចរណ៍​ដំបូង​គេ​របស់​វៀតណាម ក្នុងការ​ប្រតិ​ប​ត្ត​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ជំនាន់​ថ្មី​មួយ ដែល​ផ្តល់ជូន​តម្លៃ​សំបុត្រ​បែប​សន្សំសំចៃ​តាម​តម្រូវការ និង​សេវាកម្ម​យ៉ាង​ទូលំទូលាយ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​អតិថិជន​។ ក្រុមហ៊ុន​នេះ មិន​ត្រឹមតែ​ផ្តល់​ឲ្យ​នូវ​សេវាកម្ម​ដឹកជញ្ជូន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ប្រើប្រាស់​បច្ចេកវិទ្យា​ពាណិជ្ជ​អេឡិចត្រូនិក (e-commerce) ធំជាងគេ​បំផុត ដើម្បី​ផ្តល់ជូន​នូវ​សេវាកម្ម និង​ផលិតផល​ផ្សេងៗ​ជាច្រើន​សម្រាប់​អតិថិជន​។ Vietjet គឺជា​សមាជិក សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្តរជាតិ (IATA) និង​បានទទួល​វិញ្ញាបនបត្រ​សវនកម្ម​សុវត្ថិភាព​ប្រតិបត្តិការ (IOSA) ពី​សមាគម​ដដែល​នេះ​។ Vietjet ក៏បាន​ជាប់​ឈ្មោះ​ជា ក្រុមហ៊ុន​អាកាសចរណ៍​ដែល​យក​កម្រៃ​សេវា​ទាប​ដ៏​ល្អ​បំផុត​នៅ​អាស៊ី​ឆ្នាំ​២០១៨ (Best Ultra Low-Cost Airline 2018) និង​ទទួលបាន​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ​បំផុត​សម្រាប់​សុវត្ថិភាព​ជាមួយនឹង​ពិន្ទុ​ផ្កាយ​៧ ក្នុង​ឆ្នាំ​២០១៨ ពី​គេហទំព័រ​អង្កេត​លើ​ផលិតផល និង​សុវត្ថិភាព​របស់​ពិភពលោក AirlineRatings.com​។ ក្រុមហ៊ុន​អាកាសចរណ៍​នេះ ក៏ត្រូវ​បាន​បញ្ចូល​ឈ្មោះ​ក្នុង​បញ្ជី​ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្អ​បំផុត​ផ្តាច់​គេ​ទាំង​៥០​របស់​ពិភពលោក សម្រាប់​ការប្រើ​ហិ​វ​ញ្ញ​វត្ថុ​ដ៏​មាន​ផាសុខភាព និង​ប្រតិបត្តិការ​ផ្សេងៗ ដោយ​អង្គភាព​វិភាគ​លើ​ក្រុមហ៊ុន​អាកាសចរណ៍ Airfinance Journal ក្នុង​ឆ្នាំ​២០១៨​។

​ក្រុមហ៊ុន Vietjet អាកាសចរណ៍ Vietjet ប្រតិបត្តិ​ការហោះហើរ​ប្រចាំថ្ងៃ​ច្រើនជាង​៤០០​លើក ដោយ​ដឹក​អ្នកដំណើរ​ច្រើនជាង​៦៥​លាន​នាក់ មកទល់ពេលនេះ ជាមួយនឹង​ផ្លូវ​ហោះហើរ​ចំនួន​១០៦ ដែល​គ្របដណ្តប់​ក្នុង​គោលដៅ​ជាច្រើន​ទូទាំង​វៀតណាម និង​គោលដៅ​អន្តរជាតិ​នានា ដូចជា​ជប៉ុន ហុងកុង សិង្ហ​បុរី កូរ៉េខាងត្បូង តៃវ៉ាន់ ប្រទេស​ចិន ថៃ មី​យ៉ាន់​ម៉ា ម៉ាឡេស៊ី និង​កម្ពុជា​ ៕ ដោយ ៖ CEN

spot_img
×