Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​មិនធម្មតា​ទេ​! ម៉ែ​រួយ ធ្វើ​ឲ្យ​តំណាង​ចែកចាយ​ក្រាប​សំពះ​យំ​គ្រប់គ្នា មើល​ជាក់ស្តែង ទើប​ដឹងថា​ពួកគាត់​ស្រឡាញ់​ម៉ែ​រួយ​ដល់​ថ្នាក់​ណា (​វីដេអូ​)

spot_img

​ដូចដែល​បងប្អូន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ជាច្រើន​បាន​ស្គាល់​រួចហើយ ម៉ែ​រួយ ជា​អគ្គនាយិកា​ក្រុមហ៊ុន Rouy Infinity Co,.ltd មុន​ពេលដែល​ទទួលបាន​ភាពជោគជ័យ​ក្នុង​អាជីវកម្ម​អន​ឡាញ​នេះ គឺ​អ្នកនាង​បាន​ជួប​រឿងរ៉ាវ និង​ឧបសគ្គ​ក្នុង​ខ្សែជីវិត​ដ៏​កម្សត់​ខ្លាំងណាស់ រួមជាមួយ​ម្តាយ​ជា​ស្ត្រី​មេម៉ាយ និង​ប្អូនៗ​។

​ពិតមែន​ហើយ ក្រោយ​ភ្លើង​ឆេះ​ផ្ទះ​រលាយ​ដូច​អំបិល​ត្រូវ​ទឹក ដែលជា​កម្លាំង​ញើស​ឈាម​ស៊ីឈ្នួល​ថៅកែ​នៅក្នុង​ប្រទេស​ថៃ ពោលគឺ​ដំណាក់​ខ្សែជីវិត​របស់​គ្រួសារ​អ្នកនាង​នៅពេលនោះ បើទោះជា​ស្ទើរតែ​គ្មានអ្វី​ទាំងអស់​ក៏ដោយ ក៏​ម៉ែ​រួយ ខិតខំ​រក​ធ្វើ​ការរកស៊ី​បន្ត​ដោយ​មិន​បាក់​ទឹកចិត្ត​ឡើយ និង​ឈានទៅ​ចាប់យក​មុខរបរ​លក់​ផលិត​អន​ឡាញ រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ ម៉ែ​រួយ ក្លាយជា​ម្ចាស់​ក្រុមហ៊ុន​គ្រឿងសម្អាង​ដ៏​ល្បីឈ្មោះ ដែលមាន​អ្នកគាំទ្រ​រាប់សែន​នាក់ និង​មាន​លុយ ឡាន ផ្ទះ​វីឡា​ដ៏​ស្គឹ​ម​ស្កៃ ស្ទើរតែ​មិន​នឹកស្មាន ។​

​ជាមួយ​ភាពជោគជ័យ​នេះ​ផងដែរ កាលពី​សប្តាហ៍​មុននេះ ម៉ែ​រួយ ក៏បាន​បោះពុម្ព​សៀវភៅ​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា​៖ «​សៀវភៅ​១៤​ថ្ងៃ​ផ្លាស់​ប្តូរជីវិត​ជា​រៀងរហូត​»​។ ហើយ​បន្ទាប់​ពីនេះ ម៉ែ​រួយ ស្រាប់តែ​បង្ហោះ​វីដេអូ​មួយ បង្ហាញ​ពី​សកម្មភាព​តំណាង​ចែកចាយ​របស់ខ្លួន ចូលមក​សម្តែង​ការដឹងគុណ ក្រាប​សំពះ និង​យំ​គ្រប់ៗ​គ្នា ដោយ​លើកឡើងថា គឺមាន​តែ​ម៉ែ​រួយ​ទេ ដែល​អាចធ្វើ​ឲ្យ​ពួកគេ​អាច​ផ្លាស់​ប្តូរជីវិត​ថ្មី ពោលគឺ​ធ្លាប់ជា​មនុស្ស​បាក់​ទឹកចិត្ត មក​ក្លាយទៅជា​មនុស្ស​មាន​ចន្ទៈ និង​គោលដៅ​ច្បាស់លាស់​៕ ដោយ​៖ លឹម ហុង​


spot_img
×