Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

របួសធ្ងន់​ស្រាល​៣​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ស្រុក​ស្វាយជ្រំ

spot_img

​ខេត្តស្វាយរៀង​: មនុស្ស​៣​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ ដែល​ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​៤៥​នាទី​យប់​ថ្ងៃទី ១៤ ខែមិថុនា​២០២០ លើផ្លូវ​ជាតិ​លេខ ១ រវាង​ម៉ូតូ​និង​ម៉ូតូ ទិសដៅ​ស្របគ្នា ពី​ទិសខាងកើត​លិច ចន្លោះ​គីឡូម៉ែត្រ ១១១​និង​១១២ ក្នុងភូមិ​នា​រា​ទេ​ន ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​: ម៉ូតូ សង់ ពណ៌​ខ្មៅ​ពាក់​ផ្លាកលេខ ស្វាយរៀង 1K. 8759 បើកបរ​ដោយ​ឈ្មោះ ភួង ថេត ភេទ​ប្រុស​អាយុ 31 ឆ្នាំ នៅ​ភូមិ​ឈើទាល​ឃុំ​ឈើទាល ស្រុក​ស្វាយជ្រំ រងរបួស​ស្រាល ។ ដោយឡែក​ម៉ូតូ​មួយគ្រឿង​ទៀត ពណ៌​ខ្មៅ ស៊េរី 2019 ពាក់​ផ្លាកលេខ ស្វាយរៀង​1N.0048 បើកបរ​ដោយ​ឈ្មោះ យ៉ា សុភា ភេទ​ប្រុស អាយុ ២០ ឆ្នាំ នៅ​ភូមិ​អំពិល ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង រងរបួស​ធ្ងន់ ។ អ្នករួមដំណើរ​ឈ្មោះ ឡុង ជី​វ៉ាន់ឌី ភេទ​ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា រងរបួស​ស្រាល ហើយ មូលហេតុ​គឺ ម៉ូតូ ទី ១ បត់​ឆ្វេង ខ្វះ​ការប្រុងប្រយ័ត្ន ។

​បច្ចុប្បន្ន​ជនរងគ្រោះ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្វាយរៀង ៕
​ដោយ​៖ វ៉ៃ​កូ​

spot_img
×