Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ផ្តល់ប្រាក់​ឧបត្ថម​ថ្លៃ​សម្រាលកូន ដល់​យេន​ឌឺ ដែលជា​មន្ត្រីនគរបាល​ចំនួន​៥​នាក់​

spot_img

​តាកែវ​៖ កន្លងមក​ពាក់ព័ន្ធ​ជាមួយនឹង​ការយកចិត្តទុកដាក់រ​បស់​ថ្នាក់លើ ចំពោះ​បញ្ហា​លើកទឹកចិត្ត​ដល់​មន្ត្រីនគរបាល​ដែលជា​យេន​ឌឺ ត្រូវបាន​លើកតម្កើង​ជា​បន្តបន្ទាប់ ខណៈដែល​នគរបាល​ដែលជា​ស្ត្រីភេទ ត្រូវបាន​លើកទឹកចិត្ត​មួយផ្នែក​ទៀត លើ​ការផ្តល់ប្រាក់​ថ្លៃ​សេវា​សម្រាលកូន​ក្នុង​ម្នាក់ ទទួលបាន ៨០​ម៉ឺន​រៀល ហើយ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បានផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម លើ​ការ​សម្រាលកូន​ចំពោះ​យេន​ឌឺ​ចំនួន ៥​រូប ដើម្បី​ជួយ​សម្រួល​លើ​ការលំបាក​របស់​មិត្ត​នគរបាលជាតិ ។

​ថ្លែង​នៅក្នុង​ពិធី​ប្រកាស​បង្ហាញ​នូវ​អត្ថ​លេខ​សម្គាល់​ខ្លួន​ថ្មី របស់​មន្ត្រីនគរបាល​ដែល​ទើបតែ​តាំង​ស៊ុប​ចំនួន ៧០​រូប នៅ​សាលប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ នា​រសៀល​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២០ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆឹង រតនៈ ស្នងការរង​ទទួល​ផែន​គ្រប់គ្រង​ធនធានមនុស្ស បាន​ជំរុញ​ដល់​ការិយាល័យ​បណ្តុះបណ្តាល និង​ការិយាល័យ​បុគ្គលិក ត្រូវបង្កើត​វគ្គ​ហ្វឹកហាត់ វគ្គ​បង្រៀន​លើ​កិច្ចការងារ​ជំនាញ ដើម្បី​បង្ហាត់បង្រៀន​ដល់​មន្ត្រីនគរបាល​ថ្មី​ឲ្យ​ពួកគាត់​បាន​យល់ដឹង​កាន់តែច្បាស់ ពី​ការគោរព​ទំនាប់ និង​យល់ដឹង​បន្ថែម​លើ​កិច្ច​ជំនាញ​ចំណុះ​ឲ្យ​ការិយាល័យ ដើម្បី​បញ្ចូល​ពួកគាត់​ទាំងអស់​ទៅ​ការងារ​ជំនាញ ដែលមាន​តម្រូវការ​ជា​ចាំបាច់ ក្នុងការ​សម្រួល​លើ​ការងារ​មួយចំនួន ។

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឆឹង រតនៈ បាន​បន្តថា នៅក្នុង​អំឡុងពេល​ហ្វឹកហាត់ និង​វគ្គ​បង្រៀន​ខ្លីៗ​នេះ មន្ត្រីនគរបាល​ដែលជា​សិក្ខាកាម​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់ ព្យាយាម​ស្វែងយល់​លើ​ការសិក្សា​ខ្លី​នីមួយៗ ជាមួយនិង​គ្រូ​បង្គោល ដើម្បី​យកចំណេះ​ទាំងនោះ មក​អនុវត្ត​លើ​ការងារ​បម្រើ​ឲ្យ​ស្នងការដ្ឋាន និង​បម្រើសេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ ប្រកបដោយ​ប្រសិទ្ធិភាព រហ័ស​ទាន់​ចិត្ត ៕
​ដោយ​៖ តាកែវ​

 

spot_img
×