Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ពីពេលនេះ​ទៅ វិនិយោគិន អាច​ចុះបញ្ជី​អាជីវកម្ម​ថ្មី ជា​កញ្ចប់​តាម​ប្រព័ន្ធ​អន​ឡាញ​

spot_img

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៥​មិថុនា​តទៅ ធុរជន​អាចធ្វើ​ការចុះបញ្ជី​អាជីវកម្ម​ថ្មី បាន​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​ជា​កញ្ចប់ ដែលមាន​ការចុះបញ្ជី​ពាណិជ្ជកម្ម​ក្រសួងពាណិជ្ជកម្ម ការចុះបញ្ជី​ពន្ធដារ និង​ការធ្វើ​សេចក្តីប្រកាស​ផ្តល់ដំណឹង​បើក​សហគ្រាស ជូនទៅ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុងពេល​តែមួយ និង​ត្រូវការ​ពេលវេលា​យ៉ាងយូរ​ត្រឹម​៨ ថ្ងៃ​នៃ​ថ្ងៃ​ធ្វើការ​ប៉ុណ្ណោះ ជាមួយនឹង​ការចំណាយ​តិចជាង​មុន​រហូត​ជាង​ពាក់កណ្តាល​។

​ថ្លែង​ក្នុង​ពិធី​ប្រកាស​ដាក់​ដំណើរការ​ជា​ផ្លូវការ នូវ​ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែងថា ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម​តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​” ជាប​ង្កោ​ល​ចរ​ថ្មី​មួយ​នៃ​ការកែទម្រង់​មុត​ស្រួច​របស់​រដ្ឋាភិបាល ក្នុង​គោលបំណង​លើកកម្ពស់​ភាព​ប្រ​គួ​ត​ប្រជែង និង​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​បរិយាកាស​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ថា​៖«​វិនិយោគិន​អាច​ស្នើសុំ​ចុះបញ្ជី​គម្រោង​វិនិយោគ​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន​នេះ​ផងដែរ នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​»​។

​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ថា ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម និង​យន្តការ​ថ្មី​នេះ​គឺជា​ប្រព័ន្ធ​ទីមួយ របស់​រាជរដ្ឋាភិបាល ដែលមាន​ការតភ្ជាប់​ផ្លាស់ប្តូរ​ទិន្នន័យ ជាមួយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ក្របខ័ណ្ឌ ជា​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី ហើយ​ដែល​ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់ ជា​លក្ខណៈ​អន្តរក្រសួង ដោយ​ទិន្នន័យ​ទាំងអស់ នឹងត្រូវ​បា​នប​ញ្ជូ​ល​ចែករំលែក​ដោយ​ស្វ័យប្រវត្តិ ទៅ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ផ្តល់​ការអនុម័ត​។​

​ឯកឧត្តម​បន្តថា ដំណើរការ​នៅក្នុង​ការចុះបញ្ជី ការដាក់​ឯកសារយោង ក៏ដូចជា​ការទទួលបាន​មកវិញ នូវ​វិញ្ញាបនបត្រ​ចុះបញ្ជី​ពាណិជ្ជកម្ម វិញ្ញាបនបត្រ​ចុះបញ្ជី​ពន្ធដារ ប័ណ្ណ​ប៉ាតង់ ក៏ដូចជា​ឯកសារ​ផ្សេងៗ​ទៀត​ទាំងអស់ នឹងត្រូវ​ផ្តល់​និង​ទទួល​ជា​ទម្រង់​ឌីជីថល ដែល​នឹងត្រូវ​ធ្វើឡើង​ទាំងស្រុង​នៅលើ​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន ហើយ​មិនមាន​ការប្រើប្រាស់​ជា​ឯកសារ​រូបី ក្នុង​ទម្រង់​រឹង​ទៀត​ទេ​។ តាមរយៈ​ថ្នាល​បច្ចេកវិទ្យា​នេះ និតិ​វិធី​ស្នុ​គ​ស្មាញ ការផ្តល់​ព័ត៌មាន​នៃ​ការចុះបញ្ជី​នៅក្នុង​ក្របខ័ណ្ឌ​យន្តការ​ចាស់ ត្រូវបាន​កាត់បន្ថយ​ជា​អតិបរមា​៕
​ដោយ​៖CEN​

spot_img
×