Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ស្រុក​ស្អាង ឃាត់ខ្លួន​ជាង​ឡាន​ម្នាក់ លួច​ថត​ក្មេងស្រី​ម្នាក់​អាយុ​១៤​ឆ្នាំ កំពុង​ងូតទឹក

spot_img

​កណ្ដាល​៖​នគរបាល​ស្រុក​ស្អាង​ឃាត់ខ្លួន យុវជន​ម្នាក់ ក្រោយ​ទទួល​ពាក្យបណ្ដឹង​ករណី​ប្រើប្រាស់​ទូរស័ព្ទដៃ លួច​ថត​នារី​ម្នាក់ កំពុង​ងូតទឹក​ក្នុង​បន្ទប់ទឹក តាម​ប្រឡោះ​ស័ង្កសី នា​ព្រឹក​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​បន្ទប់ទឹក​រួមគ្នា ស្ថិត​ក្នុងភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

​ប្រភពពី​កម្លាំង​នគរ​បានឱ្យដឹងថា ជនរងគ្រោះ​មាន​អាយុ​១៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។ រីឯ​ជនសង្ស័យ​ឈ្មោះ អេ​ន ធារ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជាង​ឡាន មាន​ទីលំនៅ​ស្នាក់នៅ​ភូមិ​ក្បាលជ្រោយ ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្តកណ្តាល​។​

នៅពេលដែល​ជនរងគ្រោះ​កំពុងតែ​ងូតទឹក​នៅក្នុង​បន្ទប់ទឹក ពេលនោះ​ស្រាប់តែ​ជនសង្ស័យ ដែល​ស្នាក់នៅ​យានដ្ឋាន​ជួសជុល​រថយន្ត ដែល​នៅក្បែរ​គ្នា បាន​យក​ទូរស័ព្ទ​លួច​ថត​វីដេអូ តាម​ប្រហោង​ដំបូល​ស័ង្កសី​ធ្លុះធ្លាយ ហើយ​ពេល​នោះដែរ ត្រូវបាន​ជនរងគ្រោះ​ឃើញ​ក៏​ស្រែក​ឆោឡោឡើង បង្ក​ការភ្ញាក់ផ្អើល ដល់​ក្រុមគ្រួសារ​។​

​បន្ទាប់មក​ម្ដាយ​របស់​ជនរងគ្រោះ បានមក​សួររក​ទូរស័ព្ទ​ពី​ជនសង្ស័យ តែ​ជនសង្ស័យ​មិន​ព្រម​ប្រគល់​ឲ្យ​ហើយ​ម្ដាយ​ជនរងគ្រោះ ក៏បាន​រាយការណ៍​ទៅ សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​ព្រែក​គយ​តែម្តង​។ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាម កម្លាំង​ប៉ុស្ដិ៍នគរបាល​ព្រែក​គយ បាន​ទៅដល់​ធ្វើការ​សាកសួរ ហើយ​បាន​ដកហូត​ទូរស័ព្ទ​ពី​ជនសង្ស័យ​រួច​ពិនិត្យឃើញ រូបភាព​វីដេអូ​អាក្រាតកាយ​របស់​ជនរ​ង​គ្រោះ ក៏បាន​បញ្ជូន​ជនសង្ស័យ​ព្រមទាំង​វត្ថុតាង មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ន​គរបាលជំនា​ញ​ បា​នចោទប្រកាន់ជន​ស​ង្ស័​យពី​បទ ប៉ះពាល់ដល់​សិ​ទ្ធិខាង​រូបភា​ពនៃបុ​គ្គល​៕

ដោយ៖កូឡាប

spot_img
×