Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​​សម្រាប់ថ្ងៃ​អង្គារ ទី​ ១៦ ខែមិថុនា​​ ឆ្នាំ​ ២០២០​

spot_img

ឆ្នាំជូត​

​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ក្នុង​រង្វង់​គ្រួសារ​របស់លោក​អ្នក​តែងមាន​ការចាប់​កំហុស​គ្នាច្រើន ហើយ​ទាល់តែ​ចេះ​អត់ឱន​ឱ្យ​គ្នា​ទើប​គ្មាន​បញ្ហា​ចម្រូងចម្រាស​កើតឡើង​។​

ជំនួញ ៖ ធ្វើ​ជំនួញ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អ​និង​មានការ​ចម្រើន​លូតលាស់​ដោយ​ទទួលផល​សម្រេច​គ្រាន់​កក់ក្តៅ ត្រឡប់មកវិញ​។​

​ស្នេហា ៖កំលោះ​ក្រមុំ​មានដំណើរ​រកាំចិត្ត​ច្រើន ម្ល៉ោះហើយ​ចូរ​ប្រយ័ត្ន​ជម្លោះ​វិវាទ​ឈានដល់​ការបែកបាក់​៕

​ឆ្នាំឆ្លូវ​

​​រាសី​ស្រុតចុះ​។​

​ការងារ ៖ ​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​យើង​ធ្វើ​អ្វីមួយ​មានការ​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​នោះ​ឃើញថា​ក៏​តែង​ផ្តល់​ផល​ល្អ​មកវិញ​ដែរ​។​ការរស់នៅ​ក្នុងផ្ទះ​សម្បែង​ងាយ​ផ្ទុះ​ជម្លោះ​វិវាទ​ណាស់​គប្បី​មានការ​ខន្តី​និង​បើក​ចិត្ត​ឱ្យ​ទូលាយ​ទើប​ភាព​សុខដុម​កើតមាន​ទៅរួច​។​

​ជំនួញ ៖​ មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រយ័ត្នប្រយែង ។​

​ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ប្រឆាំង​និង​ចង់​ចាញ់ឈ្នះ​គ្នាច្រើន​៕

​ឆ្នាំខាល​

​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ដោយសារ​ដួង​រាសី​ឡើង​ខ្ពស់​ហេតុនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​មាន​គម្រោង​ការងារ​ថ្មីៗ​ដើម្បី​ជោគជ័យ​ដល់​ខែក្រោយ ។​ការរស់នៅ​លោកអ្នក​ត្រូវ​ចេះ​គ្រប់គ្រង​អារម្មណ៍​ខ្លួនឯង​ឱ្យបាន​ល្អ​ដោយ​មិនត្រូវ​ប្រកាន់​ចិត្ត​ឆេវឆាវ​ដោយ​ពុំ​យក​ហេតុផល​ដាក់ខ្លួន​ប្រយ័ត្ន​ចៃដន្យ​អាក្រក់​ខ្លួនឯង​ត្រូវ​សោះ​ប្រែជា​ខុស ហើយ​ត្រូវ​មក​ក្លាយជា​ជនរងគ្រោះ​ទៅវិញ​។​

ជំនួញ ៖ ប្រាក់កាស​ដែល​ធ្លាប់តែ​បោល​ហួស​ឬ​ហោះ​រំលង​ពេលនេះ​អាច​ឈោង​ចាប់បាន​ខ្លះៗ​វិញ​ហើយ​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និ​ស្រស់ស្រាយ​គួរ​ជាទី​កក់ក្តៅ ៕

​ឆ្នាំថោះ​

​រាសី​ស្រុតចុះ​។

​ការងារ ៖ ​នៅ​ថ្ងៃ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ លោកអ្នក​អាច​ប្រកបការងារ​ជឿនលឿន​ទៅមុខ​ធម្មតា​ទេ​។​ការរស់នៅ​ងាយ​ជួបប្រទះ​នូវ​រឿង​រាវ​ច្រើន ហេតុនេះ​គប្បី​មានការ​អត់ធ្មត់​។​ក្រៅពីនេះ​បើ​លោកអ្នក​ចង់​ឡើងផ្ទះ​ថ្មី​ឬ​ចេញដំណើរ​រថយន្ត​ទៅណា​មក​ណា​ក៏​ចាត់ទុកថា​មិនល្អ​ប៉ុន្មាន​នោះដែរ​។

ជំនួញ ៖ ជួប​ការលំបាក​ទាំង​ការ​ជួញ​ទីជិត​ឆ្ងាយ​ហើយ​អ្នកខ្លះ​រក​បង្គ្រប់​ឆ្នាំងបាយ​សឹង​មិន​គ្រាន់​ផង​។

ស្នេហា ៖ ​ប្រុស​ស្រី​មាន​ភាពប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំរោង​

​​រាសី​ល្អជា​មធ្យម​។​

​ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ជួប​បញ្ហាលំបាក​ច្រើន​បន្តិច ហើយ​ទោះ​ធ្វើ​អ្វី​ក៏​ពុំ​ហុច​ផល​ដូច​ជាទី​គាប់ចិត្ត​ដែរ​។​ក្រៅពីនេះ​តែងមាន​ក្រុមមនុស្ស​តាម​ព្យាបាទ​យាយី​ហើយ​បើ​ចេះ​អត់ធ្មត់​មិន​តបត​ដោយ​ចិត្ត​ត្រជាក់​នោះ​ក៏​ជាការ​ប្រសើរ​បំផុត​។

​ជំនួញ ៖ ​​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ​និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។

​ស្នេហា ៖ ​កំលោះ​ក្រមុំ​កុំ​សូវ​លេង​ម៉េះ​ម៉ោះ​ច្រើន​នាំ​តែ​កើត​ជម្លោះ​វិវាទ​ម្តង​ហើយ​ម្តងទៀត​៕

​ឆ្នាំម្សាញ់​

​​​​រាសី​ស្រុតចុះ​។​

​ការងារ ៖ នៅថ្ងៃនេះ​ដោយសារ​ដំណើរ​ជីវិត​ធ្លាក់​ស្រុតចុះ ហេតុនេះ​គប្បី​ប្រយ័ត្នប្រយែង​និង​មានចិត្ត​ត្រជាក់​ទើប​ប្រសើរ​។​ក្រៅពីនេះ​លោកអ្នក​ចូរ​ប្រ​យ័​តុ្ន​កើត​ជម្លោះ​ជាមួយ​អ្នកដទៃ​ដោយ​ប្រការ​ណាមួយ​ផង​។​ការប្រកប​ការងារ​មានការ​ជឿនលឿន​ទៅមុខ​តិចតួច​តែ​ការ​ថយក្រោយ​នោះ​មាន​ច្រើន​គប្បី​មានការ​ប្រយ័ត្នប្រយែង​បន្តិច​។

ជំនួញ ៖ ​​ទោះជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវគោក​ផ្លូវទឹក​ក្តី​តែង​ហុច​ភោគផល​គ្រាន់​ជាទី​កក់ក្តៅ តែ​យ៉ាងណា​មិន​គប្បី​យក​ខ្លួន​បៀត​ល្បែងស៊ីសង​ឡើយ​ព្រោះ​នាំ​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​មិន​ជឿនលឿន​ទៅមុខ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​មានការ​រកាំចិត្ត​និង​រឿង​រាវ​រត់​ចូល​ច្រើន​ដូចនេះ​ឱ្យ​ប្រយ័ត្ន​បញ្ហា​ជម្លោះ​វិវាទ​បន្តិច​៕

ឆ្នាំមមី​

​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​បើទោះបី​លោកអ្នក​ធ្វើ​អ្វី​គប្បី​មានការ​ប្រយ័ត្នប្រយែង​ក្នុង​រឿង​អ្វីមួយ​បន្តិច​ព្រោះ​ថាបើ​សម្រេចចិត្ត​ខុស​នោះ​នាំឱ្យ​ជួប​ស្ថានភាព​លំបាក​នាពេល​ក្រោយ​។​សម្រាប់​បញ្ហា​កិច្ចការងារ​ក៏​ដូច្នេះ​ដែរ​ត្រូវ​ចេះ​យកចិត្តទុកដាក់​ឱ្យបាន​ខ្លាំងក្លា​នោះ​ផ្លែផ្កា​ដែល​ផ្តល់​មកវិញ​តែង​ឆ្លើយតប​ដូច​ជាទី​ពេញចិត្ត​។

ជំនួញ ៖ ​​​បើចង់​បោះទុន​តូចធំ​ឬ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ត្រូវ​ចេះ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​បើ​ពុំ​នោះទេ​អាច​ជួប​ផល​អាក្រក់​ណាមួយ​នៅ​ថ្ងៃ​ខាងមុខ​។​

ស្នេហា ៖ កំលោះ​ក្រមុំ​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​នា​ថ្ងៃ​ខាងមុខ​ចៀស​មិន​រួច​៕

​ឆ្នាំមមែ​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ស្រុតចុះ​ពិតមែន ប៉ុន្តែ​បើ​ការប្រកប​ការងារ​មានការ​ប្រយ័ត្នប្រយែង​នោះ​តែង​ឆ្លើយ​ផុត​ផល​លំបាក​ទាំងពួង​ផងដែរ​។​

ជំនួញ ៖​ ថ្ងៃនេះ​មានការ​រីកដុះដាល​គ្រាន់​គាប់ប្រសើរ ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​តែង​ហុច​ផល​មកវិញ​ជានិច្ច​។​ការធ្វើដំណើរ​ទោះ​មិនមាន​អ្វី​ជា​ឧបសគ្គ​ពិតមែន​ក្តី​តែ​លោកអ្នក​មិនត្រូវ​សេពគប់​គ្រឿង​ស្រវឹង​ឡើយ​ពិសេស​អ្នកបើកបរ​តែម្តង​។​

ស្នេហា ៖ ​​ប្រុស​ស្រី​មានការ​ប្រែប្រួល​ប្តូរផ្លាស់​ព្រោះ​ជួន​ត្រូវរ៉ូវ​គ្នា​ជួន​ទាស់ទែង​គ្នា​៕

​ឆ្នាំវក​

​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែ​ប្រយ័ត្នប្រយែង​និង​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់​ដោយ​មិន​ត្រូវយក​កំហឹង​ទល់​កំហល់​ជាដាច់ខាត​។​ក្រៅពីនេះ​លោកអ្នក​ខ្លះ​អាច​ទទួលរង​ការនឿយហត់​ហួស​ពី​ការ​គិតទុក​ទៀតផង​។​

ជំនួញ ៖ ​​ពេលនេះ​មុខ​ជំនួញ​ឆ្ងាយ​ជិត​មានការ​ប្រែប្រួល​ពី​ល្អ​មក​អាក្រក់​ច្រើន ដូច្នេះ​គួរ​មានការ​ប្រ​យ័​ត្ត​ប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​គ្រោះ​ចាញ់បោក​គេ​តែម្តង​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​ជួប​ភាព​ប្រទាំង​ប្រទើស​និង​ប្រឆាំង​គ្នាច្រើន​ព្រោះ​ម្នាក់ៗ​យក​ភាព​មានះ​ដាក់ខ្លួន​៕

​ឆ្នាំរកា​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់​លោកអ្នក​ស្ថិតនៅ​លើផ្លូវ​រដិបរដុប​និង​មាន​បញ្ហា​ច្រើន ម្ល៉ោះហើយ​ធ្វើ​អ្វី​ក៏​តែង​មិន​ទទួលផល​ប៉ះពាល់​នាំ​ជួប​ការលំបាក​ច្រើន​នោះដែរ​។​សម្រាប់​ឆ្លង​ដល់​សប្តាហ៍ ខាងមុខនេះ​ដួង​រាសី​មិនសូវ​ល្អប្រសើរ​ប៉ុន្មាន​ទេ​ពិសេស​ស្ត្រី​ទទួលរង​គ្រោះ​យាយី​ច្រើន​ចំពោះមុខ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។

ជំនួញ ៖ ​មុននឹង​ចង់​ចុះ​ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ខ្ពស់​។​

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មាន​ភាព​ងាយ​ទាំង​ជូរចត់​និង​ងាយ​ទាំង​ជម្លោះ​វិវាទ​៕

​ឆ្នាំច​

​រាសី​ស្រុតចុះ​។

ការងារ ៖ ​​នៅថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ត្រូវ​មានចិត្ត​ត្រជាក់ ហើយ​បើ​ចង់​ធ្វើ​កិច្ចការ​អ្វី​សំខាន់​រង់ចាំ​ដល់​ថ្ងៃ​ដួង​រាសី​ខ្ពស់​ក៏​ប្រសើរ​ផងដែរ​។​

ជំនួញ ៖ ការបោះ​ទុន​អ្វី​មួយត្រូវធ្វើ​ដោយ​សន្សឹមៗ​បាន​ហើយ​កុំ​បំបោល ​ព្រោះ​បើ​ហ៊ាន​ចំណាយ​ទុន​ធំ​តែង​ពុំ​ផ្តល់​ផល​ល្អ​ដូច​ជាទី​គាប់ចិត្ត​ឡើយ​។ ​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​ប្រទាំង​ប្រទើស​និង​មាន​បញ្ហា​ចោទ​ច្រើន​ម្ល៉ោះហើយ​គប្បី​មានការ​ប្រយ័ត្នប្រយែង​។​

ស្នេហា ៖ ​ប​កំលោះ​ក្រមុំ​កើតមាន​ដំណើរ​ប្រឆាំង​គ្នាច្រើន​ហើយ​​ពិសេស​ងាយ​ផ្ទុះ​រឿង​រាវ​តូចធំ​ដែល​រក​នឹកស្មាន​មិន​ដល់​ផង​៕

​ឆ្នាំកុរ​

​​​​រាសី​ខ្ពស់ត្រដែត​។

ការងារ ៖ ​​​នៅថ្ងៃនេះ​បើទោះបី​ដួង​រាសី​ល្អប្រសើរ​ពិតមែន​ក្តី ប៉ុន្តែ​ទោះ​ធ្វើ​អ្វី​លោកអ្នក​តោង​តែ​ប្រយ័ត្នប្រយែង​ផងដែរ​ពីព្រោះថា​ផល​ជា​ផ្លែផ្កា​នោះ​មិន​ងាយ​បាន​ដូច​គាប់​បំណង​ប៉ុន្មាន​នោះទេ​។

ជំនួញ ៖ ​​បើ​មាន​ញាតិមិត្ត​បបួល​ធ្វើ​អ្វីមួយ​ឬ​ត្រួសត្រាយ​ឱ្យ​ប្រកប​របរ​រកស៊ី​ជួញដូរ​តែង​ហុច​ផ្លែផ្កា​គួរ​ជាទី​ពេញចិត្ត​តែ​យ៉ាងណា​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ព្រោះ​យីអ៊ុន​របស់​អ្នក​ក៏​ស្ថិតនៅក្នុង​គ្រោះ​ចាញ់បោក​គេ​ដែរ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ជួប​សេចក្តី​សុខដុម​ដូច​សព្វមួយដង​។

ស្នេហា ៖ ​​កំលោះ​ក្រមុំ​មាន​ភាព​ផ្អែមល្ហែម​និង​ស្រស់ស្រាយ​ប្រពៃ​ណាស់​៕

spot_img
×