Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ក្មេងៗ​ប្រើប្រាស់​បំពង់​ស៊ី​មាំ​ង​ប្រែ​ន​បង្ក​ការរំខាន​ដល់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន ត្រូវបាន​នគរបាល​ស្រុក​ភ្នំព្រឹក នាំមក​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់​សកម្មភាព

spot_img

​បាត់ដំបង ​៖ ​នៅ​ថ្ងៃ​ចន្ទ ១០​រោច​ខែជេស្ឋ​ឆ្នាំជូត​ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៥​ខែ មិថុនា ឆ្នាំ ២០ ២០ វេលា​ម៉ោង ៩ និង​២០​នាទី​ដោយ​អនុវត្តតាម​មតិ​ដឹកនាំ​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ ដំបង លោក​វរសេនីយ៍ទោ សារ៉េត វិ​សេដ្ឋ អធិការនគរបាល​ស្រុក​ភ្នំព្រឹក បាន​ដឹកនាំ​ឱ្យមាន ការ ឃាត់​ក្រុម​ក្មេងៗ​ដែល​ជិះ​ម៉ូតូ​ក្នុង​ល្បើ​ន លឿន​ហើយ​ប្រើប្រាស់​បំពង់​ស៊ី​មាំ​ង​ម៉ូតូ​លាន់​សម្លេង​ប្រែ​នៗ​ខ្លាំងៗ​ជិះ ចុះឡើង​បង្ក​ជាការ​រំខាន ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ក៏ដូចជា​អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ​5B ក្នុង​ក្រុមទី​១១ ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។​

​កម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​ភ្នំព្រឹក ធ្វេ​ី​ការបង្ក្រាប​ករណី​ក្មេង​ទំនេ​ី​ង (​ប្រេ​ី​ប្រាស់​បំពង់​សុ​ី​មាំ​ង​លឺ​សម្លេង​ខ្លាំង​, អត់​ពាក់មួក​សុវត្ថិភាព​, អត់​ដាក់​កញ្ចក់​, គ្មាន​ស្លាក​លេខ​) មួយក្រុម​មាន​គ្នា​ប្រហែល ២០​នាក់ និង​ម៉ូតូ​ជាង​១០​គ្រឿង ក្នុងនោះ​កម្លាំង​យេ​ី​ង បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន ១២​នាក់ ស្រី ០១​នាក់ ម៉ូតូ​ចំនួន ០៩​គ្រឿង ។​

​ក្រោយពេល​កាក់​ឃាត់​រួច​បាន​នាំ​ពួកគាត់​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក ហើយ​តម្រូវឱ្យ​ពួក គាត់​ដោះចេញ នូវ​បំពង់​ស៊ី​មាំ​ង​ប្រែ​ន​ដែល មាន សម្លេង​ខ្លាំង​បង្ក​ការរំខាន​នេះហើយ​យក​បំពង់​ស៊ី​មាំ​ង​ត្រឹមត្រូវ​មក​បំពាក់ រួច​បានធ្វើការ អប់រំ​ណែ នាំ​ពួកគាត់​ឱ្យ​បញ្ឈប់​សកម្មភាព​បែបនេះ​ទៀត និង​ចុងក្រោយ​បានអនុញ្ញាត​ឱ្យ​គាត់​វិលត្រឡប់​ទៅកាន់​លំនៅដ្ឋាន​វិញ​។

​សូម​ជម្រាបជូន​ថា ជារឿយៗ​បានកត់សម្គាល់​ឃើញ​មាន​ក្រុម​ក្មេងៗ​មួយចំនួន​តូច​បាន​ប្រើប្រាស់​ម៉ូតូ​ដែល បំពាក់​ដោយ​បំពង់​ស៊ី​មាំ​ង​ប្រែ​ន​មាន​សម្លេង​លាន់​ខ្លាំងៗ​នេះ តែងតែ​ប្រមូល​ផ្តុំគ្នា​ជិះ​ដោយ​ល្បឿន​លឿនៗ នៅក្នុង​មូលដ្ឋាន ដែល​សកម្មភាព​បែបនេះ​បាន​បង្កឱ្យមាន​ជា​សម្លេង​រំខាន​ផង​និង​បាន​បង្ក​នូវ​ភាពអនា​ធិប​តេយ្យ​ក្នុង​មូលដ្ឋាន​ផង​ហើយ​ពេលខ្លះ​បាន​បង្ក​ឱ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដល់​អ្ន​ក​ធ្វើដំណើរ​លើ​ដងផ្លូវ​ដែល​មិន​បានដឹង​អ្វី​សោះ​នោះ​ទទួលរង​គ្រោះថ្នាក់​ថែម​ទៀតផង ម្យ៉ាងទៀត​សកម្មភាព​បែបនេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​នោះ​លោក មាន​ការមិនសប្បាយចិត្ត​ហើយ​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​តែងតែ​នាំ​ពួកគាត់​ទាំង​នោះមក​ធ្វើការ​អប់រំ​ណែនាំ​ដោយ​តម្រូវឱ្យ​ដោះចេញ​នូវ​បំពង់ ស៊ី​មាំ​ង​ទាំងនោះ រួច​ប្តូរ​មក​បំពាក់​បំពង់​ស៊ី​មាំ​ង​ត្រឹមត្រូវ​ជំនួស​វិញ ៕ ដោយ​៖​កូ​ឡាប​

spot_img
×