Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិស​ឃាត់​ជនជាតិ​ថៃ​២​នាក់ វត្ថុតាង​គ្រឿងញៀន​មួយចំនួន នៅក្នុង​ផ្ទះជួល

spot_img

បន្ទាយមានជ័យ ៖ នគរបាល​ប៉ុស្តិ៍​ព្រំដែន​បឹង​សាគូ​នៃ​វរ​សេនា​តូច​៩១១ និង​នគរបាល​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត បាន​បង្ក្រាប​ករណី​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​ជនជាតិ​ថៃ​២​នាក់​រឹបអូស​វត្ថុតាង​មួយចំនួន ។​

​ការចុះ​ត្រួតពិនិត្យ​ករណី​គ្រឿងញៀន កាលពី​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ នៅផ្ទះ​ជួល​ចំណុច​នៅ​មាត់​អូរ​ព្រំដែន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមាន​លោក​វរសេនីយ៍ត្រី រស់ ពិសិដ្ឋ មេបញ្ជាការរង​នៃ​វរ​ព្រំដែន​គោក​៩១១ និង​ជា​នាយ​ប៉ុស្តិ៍នគរបាល​ព្រំដែន​បឹង​សាគូ បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយនឹង​ម្ចាស់ផ្ទះ ព្រមទាំង​កម្លាំង​ជំនាញ​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ កែវ ដូ អធិការរង​ទទួលបន្ទុក​គ្រឿងញៀន​។​

​នគរបាល​ទាំង​២​អង្គភាព ឲ្យ​ដឹងថា ៖ ការត្រួតពិនិត្យ​នេះ​ឈានដល់​ការឃាត់​ជនសង្ស័យ បាន​ចំនួន​២​នាក់ ឈ្មោះ​ប៉ា​តា​ឆាត គ្រី​ត (Mr PATTACHAT KRIT )​ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជនជាតិ​ថៃ កាន់​លិខិតឆ្លងដែន​លេ​ខៈ​AA6917469 ។ ឈ្មោះ ជីវ​ង់ អា​ម៉ន សាវ៉ា​ន់​យ៉ា (Mrs CHINWONGAMORN SAWANYA) ភេទ​ស្រី អាយុ​៤៨​ឆ្នាំ ជនជាតិ​ថៃ កាន់​លិខិតឆ្លងដែន​លេ​ខៈ​AA5682330
​និង​ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ស​ថ្លា ៣១​ថង់ ថ្នាំ​គ្រាប់​ពណ៌​ក្រហម ៦​ថង់ ថ្នាំ​គ្រាប់​ពណ៌​ប៉ៃ​តង ៩១​គ្រាប់ ជញ្ជីង​ថ្លឹង ១ កែវ ៣ និង សម្ភារ​សម្រាប់​ជក់​មួយចំនួនទៀត​។​

ជនសង្ស័យ​និង​វត្ថុតាង​នៃ​បទល្មើស​ចែកចាយ និង​ជួញដូរ​ត្រូវបាន​កម្លាំង​នគរបាល​ព្រំដែន​គោគ​៩១១ ប្រគល់​ឲ្យ​កម្លាំង​ជំនាញ​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ។ ហើយ​នគរបាល​នេះ ត្រូវ​ចាត់ការ​បញ្ជូន​បន្តទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​៕
​ដោយ ៖ បន្ទាយ​

spot_img
×