Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិក​សុខាភិបាល រួមទាំង​មន្ត្រី​កិច្ចសន្យា​នៅ​ខេត្តបាត់ដំបង ត្រូវធ្វើ​ការងារ​របស់​ខ្លួន ប្រកបដោយ​គណនេយ្យភាព និង​មាន​ទំនួល​ខុសត្រូវ ចំពោះ​ក្រុមប្រឹក្សា​ខេត្ត

spot_img

​បាត់ដំបង​៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​ជំរុញ​ដល់​មន្ត្រី​មន្ទីរ​សុខាភិបាល ដែល​រាជរដ្ឋាភិបាល​សម្រេច ឲ្យ​ស្ថិតនៅក្រោម​រដ្ឋបាលខេត្ត ត្រូវធ្វើ​ការងារ​របស់​ខ្លួន ប្រកបដោយ​គណនេយ្យភាព និង​មាន​ទំនួល​ខុសត្រូវ ចំពោះ​ក្រុមប្រឹក្សា និង​គណៈ​អភិបាលខេត្ត លើ​ការងារ​សុខាភិបាល​ដែល​ប្រគល់ជូន​។​

​ការលើកឡើង​នេះ ក្នុង​ពិធី​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង កាលពី​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​។​

​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង​បាន​មានប្រសាសន៍ថា បន្ទាប់ពី​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​អនុក្រឹត្យ ស្តីពី​ការប្រគល់​មុខងារ​ការគ្រប់គ្រង និង​ការផ្តល់សេវា​សុខាភិបាល ទៅឱ្យ​រដ្ឋបាល​រាជធានី ខេត្ត នា​ចុងឆ្នាំ​២០១៩​កន្លងមក ទោះបី​កម្ពុជា​កំពុង​បញ្ហា​ស្ថានភាព​លំបាក ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​១៩​។ រដ្ឋបាលខេត្ត នៅតែ​បន្ត​អនុវត្ត​គោលនយោបាយ ការដាក់ចេញ​ការណែនាំ​លើ​ការងារ​ការផ្ទេរ​មុខងារ​លើក​វិស័យ​សុខាភិបាល​។ ផ្អែកលើ​ប្រព័ន្ធគ្រប់គ្រង​ថ្មី​នេះ ក្រុមប្រឹក្សា​និង​គណៈ​អភិបាលខេត្ត នឹង​ក្លាយទៅជា​អ្នកទទួលខុសត្រូវ​ខ្ពស់ ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច អំពី​លទ្ធផល​នៃ​ការបំពេញ​ការងារ​ពាក់​ព័ន្ធ​នឹង​សេវា​សុខាភិបាល​។ ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាលខេត្ត ត្រូវមាន​គណនេយ្យភាព និង​ត្រូវមាន​ទំនួល​ខុសត្រូវ​ចំពោះ​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត ក្នុងការ​គ្រប់គ្រង ការចាត់ចែង ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការតាមដាន​ត្រួតពិនិត្យ លើ​ការផ្ដល់សេវា​សុខាភិបាល​ដែល​បានប្រគល់​ឲ្យ​។​

​លោក​ឱសថ​បណ្ឌិត វឿ​ង ប៊ុន​រេ​ត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្តបាត់ដំបង បាន​មានប្រសាសន៍ថា ចំពោះ​បុគ្គលិក​សុខាភិបាល នៅ​ទូទាំង​ខេត្តបាត់ដំបង ដែល​ត្រូវ​ផ្ទេរ​ស្ថិតនៅក្រោម​រដ្ឋបាលខេត្ត រួមទាំង​មន្ត្រី​កិច្ចសន្យា​សរុប​ទាំងអស់​ចំនួន ១៣០០​នាក់ ហើយ​ការផ្ទេរ​ថវិកា គឺ​ត្រូវអនុវត្ត​ទៅតាម​ប្រកាស​អន្តរក្រសួង ដែលមាន​ក្រសួងមហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល​៕

ដោយៈ​អ៊ុង​សា​រុំ​

spot_img
×