Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រញាប់​ឡើង​! មេម៉ាយ​ក្តៅ​ស្រួយ​៥​ខែ ណូ​ម័​រ ប្រកាស​បើក​ចិត្ត​រឿង​បេះដូង មិន​រើស​អាយុ​បង ទ្រព្យសម្បត្តិ រូបរាង តែ​សុំ​ម្យ៉ាង​គត់​គឺ​…

spot_img

ភ្នំពេញ៖ ​ពិ​ធិ​ការិនី និង​ជា​តារា​សម្តែង ណូ​ម័​រ បើទោះជា​ឆ្នាំនេះ​ឈានចូល​វ័យ ៣១ ឆ្នាំ ហើយ​ក្តី តែបើ​និយាយ​ពី​សម្រស់​វិញ មិន​ចាញ់​ក្រមុំ​ប៉ុន្មាន​នោះទេ ដែល​កំពុង​ធ្វើ​ឲ្យ​ប្រុសៗ​មិន​ថា​ក្មេង ឬ ចាស់ ជ្រួលច្របល់​ចង់បាន​រូបនាង​ធ្វើជា​គូគាប់​មិន​ស្ទើរ​នោះទេ​។​

​ងាក​មក​ជីវិត​គូ​វិញ ណូ​ម័​រ ត្រូវ​បានដឹង​បានដឹង​ថា ទើបតែ​លែងលះ​ជាមួយ​អ​តី​ស្វាមី​លោក សុភា កាលពី​កន្លងទៅនេះ ក្រោយពី​រៀបការ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា​បាន​រយៈពេល ៥ ខែ ប៉ុណ្ណោះ ដែល​អ្នកនាង​ព្រលយ​ពាក្យ​ថា​ប្រៀប​បីដូច​យល់សប្តិ ពោលគឺ​រូបនាង​នៅតែ​ដូចជា​កូនក្រមុំ​ដដែល​ហ្នឹង​។​

​ដោយឡែក កាលពីពេល​កន្លង​ថ្មីៗ​នេះ ណូ​ម័​រ ក៏បាន​ធ្វើ​ឲ្យ​ប្រុស​ជាច្រើន​ចាប់អារម្មណ៍​ជាខ្លាំង ទៅនឹង​សារ​មួយ​ប្រកាស​បើក​ចិត្ត​រឿង​បេះដូង សម្រាប់​បុរស​អាយុ​បង តែ​សុំ​ចិត្ត​បុរសៗ​អាយុ​ប្អូន (​ក្រោម​៣០​ឆ្នា​) កុំ​ចំណាយពេល Crush នាង​អី ដោយ​លើក​ហេតុផល​ថា ខ្លា​ចបាប​។ ដោយ​ក្នុងនោះ ណូ​ម័​រ សរសេរ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​មើលមុខ​គេ​ផង កាល​ឆ្នាំ​2008​ហ៏ ពេញក្រមុំ​ប៉ិ​ប​..​ចា បើសិន​មានកូន​វិញ​ពេលនេះ​ប្រហែល​កំលោះ​ក្រមុំ​ដែរ​ហើយ តែ​ចង្រៃ​អ្វី​..​ជាតិ​នេះ​បើ​និយាយ​រឿង​ស្នេហា អភ័ព្វ​ពេក​ក្រៃ ដោយឡែក​សុំ​បញ្ជាក់ប្រាប់​Bro​ៗ​ក្រោម​30​ឆ្នាំ​ដែល​Crush​ចែ ហើយ​ថា​ចែ​ដំឡើង​អាយុ សូម​អាណិត​ចែ រក​ក្មេងៗ​ដូចគ្នា​ទៅណា ទុក​អនាគត​ឲ្យ​ចែ​ផង ចែ​ខ្លា​ចបាប ថ្ងៃទី​9​ខាងមុខនេះ​ចែ​ចូល​ជន្មាយុ​31​ឆ្នាំ​ហើយ​ពៅ​មាស ទុក​មុខ​រាប់អាន​គ្នា​ទៅណា​Bro​ៗ ហិម​..​បើ​គិតៗ​ទៅ​ពិបាក​ថា​ដែរ អាចមកពី​យើង​នៅតែ​ក្មេង​ទេ​ដឹង អាយុ​គ្រាន់​ជា​តួលេខ​តាស ព្រោះ​មើលរូប​ជាង​10​ឆ្នាំមុន​និង​លូវ​មិន​ខុសគ្នា​ម៉ាន​ផង ប៉ុន្តែ​ទោះយ៉ាងណា​នៅតែ​ជឿថា​ខ្លួនឯង​និង​បាន​ជួប​ស្នេហ៍​ពិត​ដែល​បុរស​នោះ​អាយុ​បង ទ្រព្យសម្បត្តិ រូបរាង អតិ​កាល​មិន​គិត​ឡើយ សូម​តែ​អត្ត​ច​រឹក​ថ្លា​ប្រពៃ​ពិត​ប្រា​ដក​គឺ​គ្រប់គ្រាន់​ហើយ​»​។​

​តែ​ទោះយ៉ាងណា ស្រី​ស្អាត​រូបនេះ ក៏បាន​បញ្ជាក់​ថ្មីៗ​នេះដែរ​ថា បើ​និស្ស័យ​អាចមាន​គូ​ទៀត នាង​អាច​សាក​រស់នៅ​ជាមួយគ្នា​មុន​សិន ចាំ​ចូល​រោង កុំឱ្យ​មានការ​ខុស​ដូច​លើក​មុន​ទៀត​។​

​អ្នកនាង​ក៏បាន​បញ្ជាក់​រួចហើយ​ដែរ​ថា មកទល់ពេលនេះ រក​អត់​ទាន់​ឃើញ​គូ​នៅឡើយ​ទេ ហើយ​ក៏បាន​បកស្រាយ​រឿង​គេ​ចោទថា មាន​អ្នកនេះ​អ្នកនោះ​ចិញ្ចឹម គឺ​គ្មានទេ អ្នក​ដែល​កំពុង​ចិញ្ចឹម​រូបនាង គឺ​ម្តាយ​របស់​នាង​ប៉ុណ្ណោះ​៕

ដោយ​៖ លឹម ហុង​


spot_img
×