Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ ឆ្នាំ​២០២០​នេះ មាន​ទំហំ​ទឹកប្រាក់​កើនឡើង​

spot_img

​ភ្នំពេញ​៖ យោងតាម​ការចេញផ្សាយ​របាយការណ៍​របស់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ បាន​បង្ហាញថា ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​ថៃ មាន​ទំហំ​ទឹកប្រាក់ ៣,១​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ​ដើមឆ្នាំ​២០២០​នេះ ដោយបាន​កើនឡើង ១៨,៣ ភាគរយ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​របាយការណ៍ បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់ ខែមេសា ឆ្នាំ​២០២០ កម្ពុជា បាន​នាំចេញ​ទំនិញ គិត​ជា​ទឹកប្រាក់​មាន​ចំនួន ៦៨៧ លាន​ដុល្លារ ទៅកាន់​ប្រទេស​ថៃ ដោយបាន​កើនឡើង ១០៦​ភាគរយ​។ ផលិតផល​សំខាន់ៗ​របស់​កម្ពុជា នាំចេញ​ទៅ​ថៃ រួមមាន​៖ ត្បូង និង​គ្រឿងអលង្ការ មាន​ទឹកប្រាក់​ចំនួន ៣៤៥​លាន​ដុល្លារ ផលិតផល​អាលុយមីញ៉ូម ៤៥​លាន​ដុល្លារ និង​ផលិតផល​កសិកម្ម ១៧៣​លាន​ដុល្លារ​។​

​ដោយឡែក ការនាំ​ចូល​របស់​កម្ពុ​ជា ពី​ប្រទេស​ថៃ​វិញ មាន​ទំហំ​ទឹកប្រាក់ ២,៤​ពាន់​លាន​ដុល្លារ ដោយបាន​កើនឡើង​៥,៦ ភាគរយ​។ ផលិតផល​នាំចូល​សំខាន់ៗ​របស់​ប្រទេស​ថៃ រួមមាន ប្រេងឥន្ធនៈ ៤៣០​លាន​ដុល្លារ រថយន្ត ៣១២​លាន​ដុល្លារ ត្បូង និង​គ្រឿងអលង្ការ មាន​ទឹកប្រាក់ ២២០​លាន​ដុល្លារ​។​

​ការដោះដូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ថៃ កាលពី​ឆ្នាំមុន បាន​ដល់​ជាង ៩,៤១ ពាន់​លាន​ដុល្លារ កើនឡើង ១២​ភាគរយ ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ខណៈដែល​ប្រទេស​ទាំងពីរ​កម្ពុជា​-​ថៃ បានកំណត់​គោលដៅ ក្នុងការ​បង្កើន​បរិមាណ​ទំហំ​ពាណិជ្ជកម្ម​ឲ្យ​ដល់ ១៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០​នេះ​។​

​គួរ​បញ្ជាក់ថា ផលិតផល ដែល​កម្ពុជា​នាំចេញ​ទៅ​ថៃ ភាគច្រើន​ជា​ផលិតផល​កសិកម្ម ដូចជា ពោត ដំឡូង មី ជាដើម ខណៈ ប្រទេស​ថៃ​នាំ​ចូលមក​ប្រទេស​កម្ពុជា​វិញ មានដូចជា ឧបករណ៍​អេឡិចត្រូនិក ប្រេងឥន្ធនៈ គ្រឿងសម្អាង និង​សម្ភារ​សំណង់ ជាដើម ៕
​ដោយ​៖CEN

spot_img
×