Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់ ប្រើ​ហិង្សា​ដោយ​កាំបិត​ចុង​ស្រួច ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​

spot_img

ស្ទឹងត្រែង​៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ប្រើ​កាំបិត​ចុង​ស្រួច បង្ក​បុរស​ម្នាក់ទៀត​រងរបួស​។​
​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ​វាល​ដេញ ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ថ្ងៃទី 15 ខែមិថុនា ឆ្នាំ 2020​។​

​សមត្ថកិច្ច​ឱ្យដឹងថា ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មានឈ្មោះ ឈុន ដាំ អាយុ​៤៣​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ហើយ​ជនរងគ្រោះ​មានឈ្មោះ ណៃ សេត អាយុ ៤៤​ឆ្នាំ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ( របួស​ត្រង់​ពោះ​) ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​។

​បើ​យោងតាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ មូលហេតុ បណ្តាល​ឲ្យ​មាន​ហិង្សា​កើតឡើង​គឺ​ដោយ សារ​ជនរងគ្រោះ​ដើរ​មកដល់​កន្លែង​ជនសង្ស័យ​ផឹកស្រា​ហើយ យក​ដំបង​វាយ​លើ​ក្បាល​របស់​ជនបង្ក និង​ច្របាច់ក​ជនបង្ក​ដោយ​ពុំ​ដឹង​មូលហេតុ ពេលនោះ​ជនបង្ក​បាន​ចាប់​បោក​ជនរងគ្រោះ​ទៅលើ​គ្រែ បណ្តាល​ឲ្យ​ប៉ះ​ទៅនឹង​កាំបិត​ចុង​ស្រួច​របួស​ចំពោះ​តែម្តង​។​

​ក្រោយ​កើតហេតុ កម្លាំង​បាន​ឃាត់ខ្លួន​ជនសង្ស័យ ទៅ​សាកសួរ​រួច​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​៕

ដោយ​៖​សុខុម​

spot_img
×