Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខណៈ​ភាព​តានតឹង​កំពុង​កើនឡើង យន្តហោះ​ទម្លាក់​គ្រាប់បែក​អា​មេ​រិច ធ្វើ​សមយុទ្ធ​នៅ​ឧបទ្វីប​កូរ៉េ​

spot_img

យន្តហោះ​ទម្លាក់​គ្រាប់បែក​អា​មេ​រិច​ចំនួន​២​គ្រឿង បាន​ហោះ​លើ​ឧបទ្វីប​កូរ៉េ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​បង្ហាញ​ពី​អនុភាព ខណៈដែល​ប្រធានាធិបតី​អា​មេ​រិច ដូ​ណា​ល់ ត្រាំ​ជួប​ជាមួយនឹង​មន្ត្រី​ការពារជាតិ​ជាន់ខ្ពស់​ដើម្បី​ពិភាក្សា​ពី​វិធី​ក្នុងការ​ឆ្លើយតប​ចំពោះ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។​

​យន្តហោះ​ទំលាក់​គ្រាប់​បែ​អា​មេ​រិច​ប្រភេទ B-1B ត្រូវបាន​អមដោយ​យន្តហោះ​ចំបាំង​កូរ៉េខាងជើង ប្រភេទ F-15K បន្ទាប់ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក​អា​មេ​រិច​ទាំងពីរ​គ្រឿង​នោះបាន​ចាក​ចេញពី​មូលដ្ឋាន​របស់​វា​នៅ​ហ្គា​ម​(Guam)​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​យោធា​ជាន់ខ្ពស់​​កូរ៉េខាងត្បូង​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​នៅ​ថ្ងៃ​ពុធ​នេះ​។​

​សេចក្តីប្រកាស​បន្តទៀត​ថា ក្រោយពេល​ហោះ​ដល់​ដែនអាកាស​របស់​កូរ៉េខាងត្បូង យន្តហោះ​ទំលាក់​គ្រាប់បែក​អា​មេ​រិច​ទាំងនោះ​បានធ្វើ​សមយុទ្ធ​បាញ់​មី​ស៊ី​ល​ពីលើ​អាកាស​ទៅក្នុង​សមុទ្រ កូរ៉េខាងត្បូង បន្ទាប់មក​ហោះ​ពីលើ​កូរ៉េខាងត្បូង ទៅ​ដែនទឹក​រវាង​កូរ៉េខាងត្បូង និង​ចិន​។​

​យោធា​អា​មេ​រិច​បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ដាច់ដោយឡែក​ថា យន្តហោះ​ចំបាំង​របស់​ជប៉ុន​ជាច្រើន​គ្រឿង​ក៍បាន​ចូលរួម​ធ្វើ​សមយុទ្ធ​ផង​ដេរ​។​

​ភាព​តានតឹង​រវាង​អា​មេ​រិច និង​កូរ៉េខាងត្បូង បាន​កើនឡើង​យ៉ាងខ្លាំង បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​បានធ្វើ​ការបាញ់​សាកល្បង​អាវុធ​របស់ខ្លួន​ជាច្រើនលើក​ច្រើនសារ និង​ការធ្វើ​សង្គ្រាមពាក្យសម្តីរ​វាង​មេដឹកនាំ​ប្រទេស​ទាំងពីរ​។​

​ក្នុង​រយៈ​ប៉ុន្មាន​សប្តាហ៍​មុន កូរ៉េខាងជើង​បានធ្វើកា​របាញ់​សាកល្បង​មី​ស៊ី​ល​ចំនួន ២​ដង​ហោះ​លើ​ប្រទេស​ជប៉ុន និង​បានធ្វើ​ការបាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​លើក​ទី ៦​របស់ខ្លួន ខណៈដែល​ខ្លួន​កំពុងមាន​ការរីកចម្រើន​យ៉ាង​លឿន​ឈានទៅដល់​គោលដៅ​ក្នុងការ​សម្រេចការ​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើ​មី​ស៊ី​ល ដើម្បី​ឲ្យ​មាន​សមត្ថភាព​បាញ់​ដល់​អា​មេ​រិច​។​ សុភ័ក្ត្រ

spot_img
×