Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង គំរាម​បញ្ជូន​កងទ័ព ចូល​តំបន់​ព្រំដែន ជាមួយ​កូរ៉េខាងត្បូង​

spot_img

​កងទ័ព​របស់​កូរ៉េខាងជើង បានធ្វើការ​ព្រមាន​ថា ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើម្បី​ចូលទៅ​កាន់​តំបន់​គ្មាន​កងទ័ព (Demilitarized zone) ដែល​ខ័​ណ្ឌ​ចែក​ប្រទេស​កូរ៉េ​ទាំងពីរ​។​

​ការ​គំរាម​នេះ​ជាការ​ឆ្លើយតប​ទៅកាន់​ក្រុម​ផ្តាច់ខ្លួន នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង ដែល​បាន​បង្ហោះ​ឧបករណ៍​ឃោសនា ចូលក្នុង​កូរ៉េខាងជើង​។​

​កាលពី​ចុង​សប្តាហ៍​មុន Kim Yo-jong ដែលជា​ប្អូនស្រី​បង្កើត របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​និយាយថា នាង​នឹងធ្វើ​ការបញ្ជា​ទាហាន​ឲ្យ​រៀបចំខ្លួន ដើម្បី​អនុវត្ត​ផែនការ​។​

​ឥឡូវនេះ ទាហាន​បាន​និយាយថា ពួកគេ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ដើ​ម្ប​ប្រែក្លាយ​ជួរមុខ​ទៅជា​បន្ទាយ និង​បង្កើន​ការប្រុងប្រយ័ត្ន​។​

​ភាព​តានតឹង​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ បាន​កើនឡើង​ម្តងម្កាល ជុំវិញ​ការ​បង្ហោះ​ខិត្តប័ណ្ណ​ដែលមាន​ភ្ជាប់​សារ ចូលក្នុង​ទឹកដី​កូរ៉េខាងជើង​។​

​ក្រសួងការបរទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​អង្គារ​នេះ បានធ្វើការ​ឆ្លើយតប​ចំពោះ​ការ​គំរាម​នោះ ដោយ​និយាយថា ពួកគេ​កំពុង​ធ្វើ​កិច្ចការ​ជាមួយនឹង​អា​មេ​រិច ដើម្បី​ពិនិត្យមើល​ឲ្យ​បាន​ល្អិតល្អន់ លើ​ការ​ចល័ត​យោធា នៅ​កូរ៉េខាងជើង​។​

​តើ​កូរ៉េខាងជើង​បាន​និយាយ​អ្វីខ្លះ​?

​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ត្រូវបាន​ខ័​ណ្ឌ​ចែកគ្នា​ដោយ​តំបន់​គ្មាន​កងទ័ព នៅតាម​បណ្តោយ​ព្រំដែន ចាប់តាំងពី​សង្គ្រាម​កូរ៉េ ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៥០​។​

​កាលពី​ថ្ងៃ​អង្គារ យោធា​កូរ៉េខាងជើង​បាន​និយាយថា ពួកគេ​កំពុង​សិក្សា​ពី​ផែនការ​សកម្មភាព សម្រាប់​ឲ្យ​ទាហាន​បំលាស់​ទី​ចូលក្នុង​តំបន់​គ្មាន​កងទ័ព​។​

​ការប្រកាស​របស់​កូរ៉េខាងជើង បាន​កើតឡើង​ក្រោយពេល ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង​បាន​គំរាម​ធ្វើ​សកម្មភាព​យោធា​ប្រឆាំង នឹង​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​សៅរ៍​។​

​នាង​និយាយថា “​ខ្ញុំ​មាន​អារម្មណ៍​ថា វា​ដល់​ពេលវេលា ដែល​ត្រូវ​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​កូរ៉េខាងត្បូង​”​។​

​នាង​ប្តេជ្ញា​ចាត់វិធានការ និង​បញ្ជា​យោធា និង​បានបញ្ចប់​សេចក្តីប្រកាស របស់​នាង​ជាមួយនឹង​ឃ្លា “​សំរាម​ត្រូវតែ​បោះចោល​ក្នុង​ធុង​”​។​

​កូរ៉េខាងត្បូង បាន​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​ការគំរាមកំហែង របស់​កូរ៉េខាងជើង​។​

​កូរ៉េខាងត្បូង​បាន​បង្កើត​ការ​ស៊ើបការណ៍ នៅតាម​បណ្តោយ​តំបន់​គ្មាន​កងទ័ព ហើយ​ប្រធានាធិបតី ម៉ូ​ន ជេ​អ៊ី​ន បាន​អំពាវនាវ​ឲ្យ​មានការ​អត់ធ្មត់ និង​ជំរុញ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​ចៀសវាង បង្កើន​ភាព​តានតឹង​។​

​សូមបញ្ជាក់ថា កាលពី​សប្តាហ៍​មុន កូរ៉េខាងជើង​បាន​កាត់​ផ្តាច់​បណ្តាញ ទំនាក់ទំនង​ទាំងអស់​ជាមួយនឹង​កូរ៉េខាងត្បូង រួមមាន​បណ្តាញ​ទំនាក់ទំនង រវាង​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។​

​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​បាន​ខឹង​ដោយសារ​ក្រុម​ផ្តាច់ខ្លួន នៅក្នុង​កូរ៉េខាងត្បូង បាន​បង្ហោះ​ខិត្តប័ណ្ណ​ចូលក្នុង​ព្រំដែន​។​

​ក្រុម​ដែល​ផ្តាច់ខ្លួន​ចេញពី​កូរ៉េខាងជើង ជារឿយៗ​បង្ហោះ​ប៉េងប៉ោង ចូល​ព្រំដែន ដោយមាន​ភ្ជាប់​ជាមួយនឹង​ខិត្តប័ណ្ណ ព្រមទាំង​វត្ថុ​ផ្សេងៗ​ដូចជា អាហារ ក្រដាសប្រាក់ ១​ដុល្លារ និង Flash USB ដែល​ក្នុងនោះ​មាន​ភាពយន្ត​កូរ៉េខាងត្បូង និង​ព័ត៌មាន​ជាដើម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ BBC​

spot_img
×