Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គការ​អភិវឌ្ឍ​ន៌​ឧស្សាហកម្ម​សហប្រជាជាតិ​ហៅ​កាត់​ថា​ UNIDO បង្ហាញ​ពី​លទ្ធផល​អង្កេត​ពី​ផលប៉ះពាល់​ទៅលើ​វិស័យ​ឯកជន ដោយសារ​មេរោគ​ឆ្លង ​Covid-19

spot_img

លទ្ធផល​អង្កេត​របស់​អង្គការ​អភិវឌ្ឍ​ន៌​ឧស្សាហកម្ម​សហប្រជាជាតិ​ហៅ​កាត់​ថា UNIDO ស្តីពី​ផលប៉ះពាល់​ទៅលើ​វិស័យ​ឯកជន ដោយ សារ​មេរោគ​ឆ្លង​ Covid-19 ដែល​បានធ្វើ​ក្នុង​រយៈពេល​មួយខែ តាម​ប្រព័ន្ធ Online ទៅលើ​សហគ្រាស និង​ក្រុមហ៊ុន រោងចក្រ ចំនួន ២៥០​បាន​បង្ហាញថា មេរោគ​ឆ្លង Covid-19 ធ្វើ​ឲ្យ​វិស័យ​សហគ្រាស​ខ្នាតតូច​និង​មធ្យម និង​ក្រុមហ៊ុន​រោងចក្រ​ជាច្រើន​នៅ​កម្ពុជា រួមទាំង​វិស័យ​ទេសចរ​ណ៌​ផងដែរ ត្រូវ​ទទួលរង​នូវ​ផលប៉ះពាល់ ក្នុង​កំរិត​មួយ ដែល​រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ និង​ដៃគូ​អភិវឌ្ឍ​ន៌ ត្រូវ​រួមគ្នា​គិតគូ​ពិចារណា ស្វែងរក​ដំណោះស្រាយ និង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​សមស្រប ដើម្បី​ស្តារឡើងវិញ​នូវ​ស្ថានភាព​អន្តរកាល​នេះ។​

​ថ្លែង​កាលពី​នៅ​រសៀល​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង មាន​រៀបចំ​កិច្ចប្រជុំ​ស្តា​ប់របាយ​ការ​ណ៌​លទ្ធផល​អង្កេត​របស់​អង្គការ​អភិវឌ្ឍ​ន៌​ឧស្សាហកម្ម​សហប្រជាជាតិ​ហៅ​កាត់​ថា UNIDO ស្តីពី​ផលប៉ះពាល់​ទៅលើ​វិស័យ​ឯកជន ដោយសារ​មេរោគ​ឆ្លង​Covid-19​ឯកឧត្តម សុខ ណារិន ប្រធាន​តំណាង​អង្គការ UNIDO ប្រចាំ​កម្ពុជា បានធ្វើ​បទ​បង្ហាញ​និង​បញ្ជាក់ថា​លទ្ធផល​អង្កេត​នេះ គឺ​បានធ្វើ​ក្នុង​រយៈពេល​មួយខែ តាម​ប្រព័ន្ធ Online ទៅលើ​សហគ្រាស និង​ក្រុមហ៊ុន រោងចក្រ ចំនួន ២៥០ រួមមាន​ដូចជា​៖​ផ្នែក​រោងចក្រ​កាត់ដេរ​-​ផ្នែក​កម្មន្តសាល​ធុន​ស្រាល​-​ផលិត​ចំណីអាហារ​-​ភេសជ្ជៈ​-​ទេសចរ​ណ៌​-​ថាមពល និង​ផ្នែក​កែច្នៃ​ជាដើម តាមរយៈ​ការដាក់​កម្រង​សំណួរ ។ ប៉ុន្តែ​ក្នុងចំណោម​នោះ មានតែ ១៤៤ សហគ្រាស និង​ក្រុមហ៊ុន រោងចក្រ ប៉ុណ្ណោះ ដែល​បាន​ឆ្លើយ​និង​សំណួរ ដែល​បាន​ដាក់ជូន គឺ ស្មើនឹង​៥៧% ។

​តាមរយៈ​លទ្ធផល​អង្កេត​ឃើញថា​៖​ផលប៉ះពាល់​រួមមាន​ដូចជា​៖​ការជួប​ប្រទះ​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​-​បាត់បង់​លំហូរ​សាច់ប្រាក់​-​ពិបាក​លក់​ផលិតផល​-​ជួប​បញ្ហា​ចំណាយ​ថេរ ដូចជា​៖​ការជួល​អគារ​រឺ ទីតាំង​ផ្សេងៗ -​កាត់បន្ថយ​ការបញ្ជាទិញ​-​ពិបាក​រក​ផលចំណេញ​ដើម្បី​ទូទាត់​ប្រាក់ខែ​ដល់​បុគ្គលិក កម្មករ​-​បង្ខំចិត្ត​កាត់បន្ថយ បុគ្គលិក កម្មករ​-​និង​ការអនុវត្ត​បង់​ជូន​នូវ​របប​សន្តិសុខ​សង្គម​ជាដើម ។
​ទោះជា​យ៉ាងណា ឯកឧត្តម សុខ ណារិន ក៏បាន​បញ្ជាក់​ផងដែរ​ថា​៖​ការ​អន្តរា​គម​ន៌​របស់​រាជរដ្ឋាភិបាល​តា​ម​មធ្យោបាយ​ផ្សេងៗ បាន​ជួយ​កាត់បន្ថយ​ភាព​តានតឹង​មួយចំនួន ហើយ​សង្ឃឹមថា នឹងមាន​ស្ថានភាព​ប្រសើរ​ឡើងវិញ​តាម​វិស័យ នៅពេល​មានការ​បន្ធូរបន្ថយ​ការ​រិត​ត្បិត​ចំពោះ​ប្រភេទ​អាជីវកម្ម​មួយចំនួន​ផង និង​ក្រោយ​វិបត្តិ Covid-19 ផង ។​

​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម សុខ ណារិន ក៏បានផ្តល់​អនុ​សាស្ត្រ​ផ្នែក​គោលនយោបាយ និង​ការងារ​ដែល​អង្គការ UNIDO កំពុង​អនុវត្ត​ន៌​ជាមួយ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៌ និង​គម្រោង​ផែនការ​អនុវត្ត​ន៌​បន្ត​សម្រាប់​វិស័យ​ឧស្សាហកម្ម នៅ​កម្ពុជា ផងដែរ ។​

​មាន​ប្រសា​ស​ន៌​នាឱកាស​នោះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិ​ទ្យ​សាស្ត្រ បច្ចេកវិទ្យា និង​ន​វា​នុ​វត្ត​ន៌ ដោយមាន​ការចូលរួម​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​ក្នុងចំណោម​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​យ៉ាង​ផុលផុស ។​

លោក​បានបង្ហាញ​នូវ​ទឹកចិត្ត​សង្ឃឹម​ទុកជាមុន ថា​របាយ​ការ​ណ៌​អង្កេត​នេះ នឹង​ក្លាយជា​ធាតុ​ចូល​ដ៏​សំខាន់ សម្រាប់​ពិនិត្យ​វាយតម្លៃ​ឲ្យ​កាន់តែ​គ្រប់​ជ្រង់ជ្រោយ​ពី​បច្ច័យ​ប៉ះពាល់​ទៅលើ​វិស័យ​ឯកជន ដោយសារ​មេរោគ​ឆ្លង​Covid-19 ជាពិសេស​ថ្ងៃនេះ​មាន​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​ជាន់ខ្ពស់​របស់​ក្រសួង​បាន​អញ្ជើញ​ចូលរួម​យ​យ៉ាងច្រើន​កុះករ ដើម្បី​បាន​តាមដាន​ស្តាប់ និង​ផ្លាស់ប្តូរ​យោបល់ ។​

​ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​របាយ​ការ​ណ៌​អង្កេត និង​មតិ​ចូលរួម​យោបល់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​របស់​ក្រសួង ព្រមទាំង​លើកឡើង​ពី​កិច្ចខិតខំ​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​បាន​ដាក់ចេញ​នូវ​វិធានការ​ណ៌ គោលនយោបាយ និង​យុទ្ធសាស្ត្រ​ជាច្រើន ដើម្បី​ស្តារ​ស្ថានភាព​ឡើងវិញ​នូវ​វិបត្តិ​នេះ ។

​ក្នុងឱកាស​នោះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត បាន​ទាញ​ចំណាប់​អារ​ម្ម​ណ៌​ថា​៖​វិបត្តិ Covid-19 ក៏​ជា​ឱកាស​ក៏ដូចជា​មេរៀន​បទពិសោធ​ន៌​មួយ​សម្រាប់ សហគ្រាស ក្រុមហ៊ុន​នីមួយៗ ដើម្បី​បត់បែន​ឲ្យ​មាន​ភាព​បន្សាំ​ជាមួយនិង​ស្ថានភាព​សេដ្ឋកិច្ច ដូចជា​៖​ការតម្រង់ទិស​ការផលិត​ផលិតផល​ដែលមាន​គុណភាព​-​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ទីផ្សារ – និង​ការបំពាក់​បច្ចេកវិទ្យា ក្នុង​សង្វាក់​ផលិតកម្ម​របស់ខ្លួន​ជាដើម ។

​ចំពោះ​របាយ​ការ​ណ៌​អង្កេត​នេះ ឯកឧត្តម​កិត្តិ​សេដ្ឋា​បណ្ឌិត ទេសរដ្ឋមន្ត្រី ថា​នេះ​ជា​របាយ​ការ​ណ៌​អង្កេត​ជំ​ហ៊ាន​ដំបូង និង​សូម​ឲ្យ​ធ្វើ​ឡើងវិញ​ចំនួន​០៣ ខែ ក្រោយ​ទៀត ដោយ​កំណត់​នូវ​វិស័យ​ជាក់លាក់ ជាពិសេស​វិស័យ​សំខាន់ៗ​ចំនួន​០៣ គឺ​៖​វិស័យ​ទេសចរ​ណ៌ ឧស្សាហកម្ម​កាត់ដេរ​ស​ម្លៀ​ក​បំពាក់ និង​ស្បែកជើង និង​វិស័យ សំណង់ ដើម្បី​ធ្វើការ​ប្រៀបធៀប​ផង និង​ទទួលបាន​លទ្ធផល​គ្រប់​ជ្រង់ជ្រោយ​ដើម្បី​ដាក់​ឆ្លង​ជា​របាយ​ការ​ណ៌​ទៅ​គណៈកម្មការ​គោលនយោបាយ​ហិរញ្ញវត្ថុ​របស់​រាជរដ្ឋាភិបាល និង​ទៅ​អគ្គនាយក​អង្គការ UNIDO ផង​៕ ដោយ ៖ CEN​

spot_img
×